ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម២០១៩ ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង តែងរៀបចំវិថីផ្កានិទាឃរដូវ ឬចាត់តាំងបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំ។ល។ អាចនិយាយបានថា ភូមិភាគទាំងនេះគឺជាទីតាំងទាក់ទាញសម្រាប់ប្រជាជន និងភ្ញៀវទេសចរនាឱកាសអំណរបុណ្យចូលឆ្នាំថ្មីវៀតណាម។ កាសែតកឹងធើភាសាខ្មែរ សូមឧទ្ទេសនាមភូមិភាគមួយចំនួនដែលរៀបចំវិថីផ្កាជាលក្ខណៈសិល្បៈនិងបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំ អំណរឆ្នាំថ្មី២០១៩។
ជ្រុងមួយនៃវិថីផ្កានិទាឃរដូវកឹងធើ ឆ្នាំ២០១៩។
*ទស្សនាវិថីផ្កាជាលក្ខណៈសិល្បៈ
វិថីផ្កានិទាឃរដូវ២០១៩ របស់ក្រុងកឹងធើ ក្រោមបធានបទ “កឹងធើរដូវផ្កា លើកទី១៥” ដើម្បីអំណរក្រុងកឹងធើ១៥ឆ្នាំចំណុះមជ្ឈិម។ វិថីផ្កាមានប្រវែងជាង៣០០ម៉ែត្រ នៅតាមដងវិថីវ៉វ៉ាន់តឹង-ង្វៀនថាយហុក (ខណ្ឌនិញកេវ) ដោយមានការតុបតែងផ្កាលម្អជាខ្លោងទ្វារធំ ខ្លោងទ្វារអម ហើយចែកចេញជា៣ផ្នែក ដោយមានតុបតែងសួនផ្កាលម្អប្រភេទតូចៗយ៉ាងល្អប្រណីតជាលក្ខណៈសិល្បៈ។ ការតុបតែងលម្អនេះសំខាន់គឺប្រើប្រាស់ផ្កាស្រស់ គួបផ្សំនឹងការលាយចម្រុះពណ៌ដោយមានរូបភាពផ្សេងៗ ដូចជា៖ កំពង់ផែនិញកេវ ហោហ្គឹម (ហាណូយ) រាជវាំងហ្វេ សួនផ្កាដាឡាត កំពង់ផែញ៉ារ៉ុង (ក្រុងហូជីមិញ)។ល។ រូបភាពទាំងនេះបង្ហាញពីភាពអភិវឌ្ឍន៍ ភាពស្វាហាប់របស់ក្រុងកឹងធើ និងបរិយាកាសវប្បធម៌តំបន់ជនបទថ្មី។ល។ ក្រៅពីនោះ នៅមានរូបភាពតាមលំនាំនិទាឃរដូវ រូបភាពជ្រូកបើករថយន្តគួរឲ្យស្រឡាញ់ វណ្ណកម្មបង្កើតជារូបភាពពីផ្លែឈើនៅណាមបូ និងសួនអង្គាសីល ។ល។ តាមផែនការ វិថីផ្កានិទាឃរដូវ២០១៩ចាប់ផ្ដើមបើកទទួលភ្ញៀវនៅរាត្រីថ្ងៃ០១ រហូតដល់ថ្ងៃ៩ ខែកុម្ភៈ។
វិថីផ្កានិទាឃរដូវ២០១៩ នៅខេត្តគៀងយ៉ាង ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ នៅមណ្ឌលទីតាំងចម្រុះ មណ្ឌលក្រុងភូកឿង ក្រោមបធានបទ “សួននិទាឃរដូវសម្បូរធូរធារ”។ វិថីផ្កានិទាឃរដូវ ២០១៩ នៅខេត្តគៀងយ៉ាង ដោយមានតុបតែងប្រព័ន្ធសួនផ្កាលម្អប្រភេទតូចៗចំនួន៤នៅតាមសួនច្បារ ដែលរៀបចំប្លង់បែបជប៉ុន និងបណ្តុំសួនផ្កាលម្អប្រភេទធំចំនួន៥ រួមមាន៖ បណ្តុំទី១ លាភនិទាឃរដូវ បណ្តុំទី២ និទាឃរដូវសុខដុម បណ្តុំទី៣ជ្រោះលាភនិទាឃរដូវ បណ្តុំទី៤សួននិទាឃរដូវ បណ្តុំទី៥ចម្រៀងអបអរសាទរសម្រស់និទាឃរដូវ។ល។ ព្រមជាមួយនឹងវិថីផ្កានិទាឃរដូវ រីឯនៅក្រុងសមុទ្រ រ៉ាច់យ៉ា នៅទាំងមានក្រុងនិទាឃរដូវ២០១៩ដោយមានតុបតែងវិថីភ្លើងពណ៌ ផ្សារផ្កានិទាឃរដូវ និងបុណ្យនិទាឃរដូវ។
*ទស្សនាការបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំ
ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង ក៏មានផែនការរៀបចំបាញ់កាំជ្រួចដើម្បីប្រជាជន ភ្ញៀវទេសចរ ទស្សនាកម្សាន្ត ខណៈពេលរាត្រីឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី។
ឆ្លងតាមរយៈនោះ ក្រុងកឹងធើ បានរៀបចំបាញ់កាំជ្រួចខ្នាតធំ នៅមណ្ឌលភោជនីយដ្ឋានហ្វាសឺ (ខណ្ឌនិញកេវ)។ ក្រៅពីនោះ ក្រុងនៅទាំងរៀបចំបាញ់កាំជ្រួចខ្នាតតូចចំនួន៥កន្លែងទៀត រួមមាន៖ នៅភូមិញើុងឡុក១ ទីប្រជុំជនផុងដៀង (ស្រុកផុងដៀង); មណ្ឌលឡុងថាញ់២ សង្កាត់ថូកណូក (ខណ្ឌថូកណូក); ភូមិថើយធ្វឹង B ទីប្រជុំជនថើយឡាយ (ស្រុកថើយឡាយ); ភូមិថើយហ្វា ទីប្រជុំជនកើ-ដ (ស្រុកកើ-ដ) និងភូមិវិញឡុក ទីប្រជុំជនវិញថាញ់ (ស្រុកវិញថាញ់)។ នៅខេត្តគៀងយ៉ាងទីតាំងដែលបានជ្រើសរើសដើម្បីរៀបចំបាញ់កាំជ្រួចអំណររាត្រីឆ្លងឆ្នាំ រួមមាន៤កន្លែង គឺ៖ ក្រុងរ៉ាច់យ៉ា ក្រុងហាតៀង ស្រុកកោះភូក្វឹកនិងស្រុកយ៉ុងរៀង។ រីឯនៅខេត្តអានយ៉ាង គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឯកភាពបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ២០១៩ ចំនួន២កន្លែង មានដូច៖ នៅទីស្នាក់ការធនាគារពាណិជ្ជកម្មភាគហ៊ុនអាហរ័ណនីហរ័ណវៀតណាម (Eximbank) សាខានៅខេត្តអានយ៉ាង (លេខ៤៦ វិថីហាយបាត្រឹង សង្កាត់មុីឡុង) និងទីស្នាក់ការការិយាល័យប៉ូលិសគ្រប់គ្រងរដ្ឋបាល ខាងសណ្តាប់ធ្នាប់សង្គមនគរបាលខេត្ត។ល។ ក្រៅពីនោះ ក្នុងសេចក្តីពង្រាងកម្មវិធីអំណរនិទាឃរដូវនៅតាមបណ្ដាខេត្ត ដូចជា៖ បាកលីវ កាម៉ាវ សុកត្រាំង។ល។ សុទ្ធតែមានការបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំ៕
កាសែតកឹងធើភាសាខ្មែរ(សរុប) - វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។