28/01/2019 - 07:55

រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​

រយៈ​កាល​កន្លង  អ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​​ជន​រួម​ជាតិ​ខ្មែរ ជា​ស្ពាន​ត​ភ្ពាប់​នាំ​យក​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​សេស អ្នក​មាន​ប្រ​ជាប្រិយ​ភាព​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​ការ​ងារ​សម្រុះ​សម្រួល​ អប់​រំ​មុខសញ្ញា​​បំ​ពាន​ច្បាប់​។ល។ បាន​សម្រេច​ជា​ច្រើន​ករ​ណី​ រួម​ចំ​ណែក​ក្នុងការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ទៅ​ដល់​ផ្ទះ​ចលនា​មា​មីងខ្មែរ​ចុះ​ឈ្មោះ​គ្រួ​សារ​មិន​បំ​ពាន​ច្បាប់​។

តាម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង បច្ចុ​ប្បន្ន ទូ​ទាំង​ខេត្ត​មាន​អ្នក​មានប្រ​ជា​ប្រិយ​ភាព​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​៥៦៩រូប​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ តែង​ពង្រីក​តួ​នា​ទី​ ភារ​កិច្ច​របស់​ខ្លួន​ក្នុង​សហ​គមន៍​និង​​សង្គម​ ខ្នះ​ខ្នែង​ចូល​រួម​ក​សាង​និង​ពង្រឹង​ប្រ​ព័ន្ធន​យោបាយ​​ឈាន​មុខ​រាល់​ការ​ចលនា​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​​ក្រីក្រ​ ក​សាង​ជន​បទ​ថ្មី​ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ល។ ឆ្នាំ២០១៨ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោលន​យោបាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​បាន​១៧២​លើក​ ដោយ​មាន​ប្រ​ជា​ជនចូល​រួម​ជាង​១៩.​៣០០​លើក​នាក់​។ តួ​យ៉ាង​ដូច​ លោក​ហ្វិញ​ណេ ជា​អ្នកមាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ខ្វាន់​តាង​ ទី​ប្រ​ជុំ​ជន​ឡុង​ភូ ស្រុក​ឡុង​ភូ ​ខ្នះខ្នែង​រួម​នឹង​អង្គ​ការ​ម​ហា​ជន​ចូល​រួម​ធ្វើ​ការ​សម្រុះ​សម្រួល​ចំ​ពោះ​ករ​ណីទាស់​ទែង​ក្នុង​គ្រួ​សារ​ ទំ​នាស់​ដី​ធ្លី អប់​រំ​យុវ​ជន​ដែល​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​។ល។​ ផ្តើម​ពី​នោះ រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ លោក​ហ្វិញ​ណេ ចែក​រំ​លែក៖​ "ខ្ញុំ​ជា​គ្រូ​បង្រៀន​ចូល​និ​វត្តន៍ ធ្លាប់​ចូល​រួម​ក្រុម​ប្រឹក្សា​អង្គ​តុ​លា​ការ​ប្រ​ជាជន​ ម៉្លោះ​ហើយ​បាន​ឃើញ​​ផ្ទាល់​ភ្នែក​នូវ​ការ​វិ​វាទ​ ទាស់​ទែង​ បំ​ពាន​ច្បាប់ជា​ច្រើន​ករ​ណី។ល។ ព្រោះ​ហេតុ​នោះ ខ្ញុំ​អាច​នឹង​យល់​ច្បាប់​ច្រើន​និងមាន​បទ​ពិ​សោធន៍​ក្នុង​ការ​ងារ​សម្រុះ​សម្រួល​។ ក្នុង​ការ​សម្រុះ​សម្រួល ត្រូវ​ស្តាប់​ភា​គី​សង​ខាង​ រួច​លើក​យក​ហេតុ​ផល​មក​វែក​ញែក​ លម្អិត​ទាំងផ្លូវ​ធម៌​និង​មនុស្ស​ធម៌​។ ចំ​ពោះ​យុវ​ជន​បំ​ពាន​ច្បាប់​ឬ​ក៏​មាន​អា​កប្បកិ​រិយា​បំ​ពាន​ច្បាប់​ យើង​ខ្ញុំ​ស្វែង​យល់​ពី​ម​តិ​គោល​បំ​ណង​របស់​ពួក​គេ​។ បន្ទាប់​ពី​នោះ ដាស់​តឿន​ក្រើន​រំ​លឹក និង​វិ​ភាគ​សម​ហេតុ​សម​ផល​ពីកម្រិត​បំ​ពាន​ដើម្បី​យុវ​ជន​បាន​ជ្រាប​ ក្នុង​ការ​ប្រៀន​ប្រ​ដៅ ​ដាច់​​ខាត​មិនត្រូវ​អាង​អំ​ណាច​អ្នក​ធំ និង​សម្រេច​ដាក់​កំ​ហុស​ភ្លាម​ៗមិន​បាន​ឡើយ​។ ពេល​សម្រុះ​សម្រួល​បាន​សម្រេច​ ឃើញ​យុវ​ជន​លះ​បង់​ចរិត​ខិល​ខូច រស់​នៅ​ប្រ​ព្រឹត្ត​ល្អ​ ស្វា​មី​ភ​រិ​យា​រស់​នៅ​ស្រុះ​ស្រួល​ សុ​ភមង្គល​មា​មីង​ភូមិផង​របង​ជា​មួយ​គ្នា​រស់​នៅ​សាម​គ្គី​។ល។ ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​"។ ចំ​ណែក​លោក​ថាច់​សយ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​តា​អ៊ុង​ ឃុំ​វៀង​ប៊ិញ​ ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖ "ខ្ញុំ​ធ្វើ​គំ​រូ​ល្អ​លើ​គ្រប់​វិ​ស័យ​ ម៉្លោះ​ហើយ​តែង​បានមា​មីង​ជឿ​ទុក​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​"។

 "អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ បាន​រួម​ចំ​ណែក​ក្នុង​ការ​ក​សាង​​ផែន​ម​ហាសាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ រក្សា​សន្តិ​សុខ​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាពសង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ គឺ​ជា​ទី​បង្អែក​ដ៏​ទំ​នុក​ចិត្ត​របស់​រដ្ឋអំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ភូមិ​ភាគ ហើយ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​បក្ស​និង​ប្រ​ជាជន​"​។ លោក​ម៉ាយ​ថាញ់​តុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​បញ្ជាក់​ដូច្នេះ​៕

             លី​ធាន​-មុ​នី

ចែករំលែកអត្ថបទ