ជាច្រើនឆ្នាំមកនេះ ព្រះតេជព្រះគុណយឿងក្វឹង ព្រះចៅអធិការវត្តគម្ពីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានរដ្ឋអំណាចនិងប្រជាជនគោរពរាប់អាន។ ព្រះតេជព្រះគុណ តែងខ្នះខ្នែងកសាងវត្តអារាម គិតគូរការបួសរៀនរបស់ព្រះសង្ឃ យកព្រះទ័យទុក ដាក់ជួយឧបត្ថម្ភមាមីងពុទ្ធបរិស័ទក្រីក្រនៅភូមិភាគ។ ពិសេស ជាមួយនឹងការរួមចំណែករបស់ព្រះតេជព្រះគុណ វត្តគម្ពីរសាគរព្រែកជ្រៅ មានសោភណភាពស្រស់ស្អាត និងក្លាយជាកន្លែងទេសចរណ៍ដ៏ល្បីរបស់ខេត្តបាកលីវ។
ព្រះតេជព្រះគុណយឿងក្វឹង តែងចលនាមាមីងពុទ្ធបរិស័ទ ខំប្រឹងធ្វើការរកស៊ី
ឈានឡើងក្នុងជីវភាព។
ព្រះតេជព្រះគុណយឿងក្វឹង សាងផ្នួសជាង៤១វស្សា ក្នុងនោះ កាន់តំណែងជាព្រះចៅអធិការវត្តគម្ពីរសាគរព្រែកជ្រៅ៣១វស្សា ព្រះតេជព្រះគុណបានរួមចំណែកយ៉ាងធំធេងក្នុងកិច្ចការកសាងវត្តអារាម គិតគូរការបួសរៀនរបស់ព្រះសង្ឃ។ តាមព្រះតេជព្រះគុណ ពេលទើបទទួលតួនាទីព្រះចៅអធិការវត្ត ខណៈនោះវត្តមានភាពទ្រុឌទ្រោម ទីធ្លាទឹកលិចរដូវវស្សា។ល។ ព្រះតេជព្រះគុណយឿងក្វឹង មានថេរដីកា៖ “វត្តគឺជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌របស់ពុទ្ធបរិស័ទ ម៉្លោះហើយវត្តមានសោភណភាពស្រស់ស្អាត មានកុដិសាលាសមរម្យ ទើបទាក់ទាញបានពុទ្ធបរិស័ទចូលធ្វើបុណ្យសុន្ទរ៍ទាន និងយុវជនចូលវត្តបួសរៀន”។ ផ្តើមពីនោះ ព្រះតេជព្រះគុណមិនធុញទ្រាន់ក្នុងការលំបាក និមន្តទៅបវារណាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស រួមវិភាគទានរាប់សិបពាន់លានដុង ដើម្បីកសាងព្រះវិហារ កុដិ សាលារៀន ពុទ្ធមណ្ឌល ។ល។ ក្រោយពីបវារណាកសាងអស់ជាច្រើនឆ្នាំ វត្តគម្ពីរសាគរព្រែកជ្រៅមានសោភណភាពស្រស់ស្អាត និងក្លាយជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះរបស់ខេត្តបាកលីវ។ ពិសេស វត្តមានព្រះសង្ឃនិមន្តមកពីវត្តនានាក្នុងខេត្តស្នាក់នៅរៀនសូត្រជាង៦០អង្គ។ ព្រះតេជព្រះគុណនៅទាំងបង្កើតលក្ខន្តិកៈវត្តតឹងរឹង ដើម្បីញុាំងសទ្ធាពុទ្ធបរិស័ទ។ ក្រៅពីនោះ វត្តនៅទាំងបើកថ្នាក់ពុទ្ធិកសិក្សាដើម្បីឲ្យព្រះសង្ឃនិមន្តមករៀនសូត្រ។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវិស្សមកាល វត្តតែងបើកថ្នាក់ប្រជាសិក្សាពីថ្នាក់ទី១ដល់ទី៤ ជាង១០បន្ទប់ ដោយមានកូនចៅមាមីងជនរួមជាតិខ្មែរ ចូលរៀនរាប់រយនាក់។
មិនត្រឹមតែគិតគូរការងារសាសនាបានល្អប៉ុណ្ណោះទេ ព្រះតេជព្រះគុណនៅទាំងខ្នះខ្នែង គិតគូរការងារសង្គម ជួយមាមីងពុទ្ធបរិស័ទក្រីក្រ នៅភូមិភាគ កសាងស្ពានបេតុងជាច្រើនកន្លែង ផ្លូវគមនាគមន៍ជនបទជាច្រើនខ្សែ ផ្ទះជាច្រើនខ្នង ជូនអង្ករជាង២០តោនដល់អ្នកក្រ។ល។ ផ្តើមពីប្រភពថវិកាបវារណាសប្បុរសជននៅជិតឆ្ងាយ។ លោកសឺនសុខ នៅភូមិបៀងដុង B ឃុំវិញត្រាច់ដុង ឲ្យដឹង៖ “ព្រះតេជព្រះគុណយឿងក្វឹង តែងបវារណាសប្បុរសជនឧបត្ថម្ភគ្រួសារដែលលំបាកខាងផ្ទះនៅ ជូនអង្ករ ប្រាក់ព្យាបាលជំងឺ។ល។ ស្តាប់តាមការណែនាំរបស់ព្រះតេជព្រះគុណ មាមីងការពារបរិស្ថានជ្រះស្អាត ធ្វើបង្គោលទង់ បំពាក់អំពូលភ្លើងអុជបំភ្លឺផ្លូវជនបទ។ល។ រួមចំណែកធ្វើឲ្យជនបទ ជ្រះស្អាត សុវត្ថិភាព។ ព្រះតេជព្រះគុណយឿងក្វឹង គឺជាគំរូល្អបានមាមីងពុទ្ធបរិស័ទគោរពរាប់អាន”។
លោកត្រឹងង៉ុកចៀង លេខាបក្សឃុំវិញត្រាច់ដុង បញ្ជាក់ “រយៈពេលកន្លង ព្រះតេជព្រះគុណ យឿងក្វឹង តែងសកម្មរួមកម្លាំងជាមួយនឹងរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយច្បាប់ដល់មាមីងខ្មែរ។ ទន្ទឹមនឹងនោះ នៅទាំងចលនាមាមីងខ្មែរខ្នះខ្នែងធ្វើការរកស៊ី គិតគូរចិញ្ចឹមកូនចៅរៀនសូត្រ ចុះឈ្មោះគ្មានសមាជិកបំពានច្បាប់។ល។ ផ្តើមពីនោះ រួមចំណែកយ៉ាងធំធេងក្នុងការរក្សាលំនឹងសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ ជាពិសេស ជនរួមជាតិខ្មែរខ្នះខ្នែងធ្វើការរកស៊ី ឈានឡើងក្នុងជីវភាព រួមចំណែកជំរុញកសាងឃុំជនបទថ្មី វិញត្រាច់ដុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើន”៕
លីធាង-មុនី