មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/12/2018 - 15:29

កូវ​កែ ​- ពង្រីក​​កម្លាំង​ទូ​ទាំង​ប្រ​ជា​ជន​ក​សាង​ភូមិ​ស្រុក

ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ អ​នុ​វត្ត​ការ​ចលនា មាន​ដូច “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​ក​សាង​ជន​បទ​ថ្មី ក្រុង​ស៊ី​វិ​ល័យ​” “ប្រ​ជា​ជន​វៀត​ណាម​អា​ទិ​ភាព​ប្រើ​ប្រាស់​ទំ​និញ​វៀត​ណាម​” “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” និង​ស​កម្ម​ភាព​ដើម្បី​អ្នក​ក្រ​។ល។ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បង្ក​បាន​កម្លាំង​សាម​គ្គី​ក្នុង​ប្រ​ជា​សហ​គមន៍ រួម​គ្នា​ក​សាង​ភូមិ​ស្រុក​។

ពង្រីក​កម្លាំង​ប្រ​ជា​ជន​ក្នុង​ការ​ក​សាង​ស្ពាន​នៅ​ឃុំ​និញ​ថើយ ស្រុក​កូវ​កែ​។

អំ​ណរ​ទិ​វា​ម​ហា​សាម​គ្គី​ជន​ជាតិ​កន្លង​ហើយ នៅ​ភូមិ​៣ ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ផ្សព្វ​ផ្សាយ​ក​សាង​សំ​ណង់​ “អគ្គិ​ស​នី​ពន្លឺ​ផ្លូវ​ជន​បទ​” តម្លើង​អំ​ពូល​អគ្គិស​នី​តាម​ដង​ផ្លូវ​ប្រ​វែង​ជាង​១,៨​គី​ឡូ​ម៉ែត្រ​។ លោក​ប៊ុយ​វ៉ាន់​ថាញ់ នៅ​ភូមិ​៣ ឲ្យ​ដឹង​៖ ដំ​បូង​​មិន​ទាន់​យល់​ច្បាស់​ពី​ផល​ប្រ​យោជន៍​របស់​សំ​ណង់ ​ម្ល៉ោះ​ហើយ​មិន​សូវ​មាន​អ្នក​ចូល​រួម​គាំ​ទ្រ ធ្វើ​ឲ្យ​លំ​បាក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ ប៉ុន្តែ​ខណៈ​ពេល​បាន​សមា​ជិក​នៃ​គណៈ​កម្មា​ធិ​ការ​រណ​​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ និង​គណៈ​កម្ម​ការ​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​ភូមិ​ ផ្សព្វ​ផ្សាយ​​វែក​ញែក​ ពន្យល់​ពី​ផល​ប្រ​យោជន៍​នៃ​សំ​ណង់​ បម្រើ​ការ​ បើក​ពន្លឺ​ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរ​ជូន​ប្រ​ជា​ជន​នៅ​ពេល​រា​ត្រី​។ល។ អ្នក​រាល់​គ្នា​ក៏​គាំ​ទ្រ​និង​ខ្នះ​ខ្នែង​ចូល​រួម​​។ អា​ស្រ័យ​ហេតុ​​នោះ ក្រោយ​រយៈ​ពេល​១​ខែ សំ​ណង់​បាន​   ក​សាង​​សម្រេច​ក្នុង​ក្តី​សោ​មនស្ស​រីក​រាយ​របស់​ប្រ​ជា​ជន​ទូ​ទាំង​ភូមិ​។ ឆ្លង​តាម​រយៈ​នោះ កាន់​តែ​រឹត​ចំ​ណង​​មនោ​សញ្ចេត​នា​រវាង​អ្នក​នៅ​ភូមិ​ផង​របង​ជា​មួយ​។

មិន​ត្រឹម​តែ​នៅ​ភូមិ​៣ ឃុំ​ផុង​ភូ​មួយ​ប៉ុណ្ណោះ​ទេ ស្រប​ខួប​អនុស្សាវ​រីយ៍​៨៨​ឆ្នាំ ថ្ងៃ​ប្រ​ពៃ​​ណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ (១៨/១១/១៩៣០-​១៨/​១១​/២០១៨​) កន្លង​ហើយ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​កូវ​កែ​ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ ទិ​វា​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ។​ នៅ​មាន​តំ​បន់​អ្នក​កាន់​សាសនា​កា​តូ​លិក​ជា​ច្រើន​ ដូច​ជា៖​ ភូមិ​​ចុង​ផ្នោរ​១ (ឃុំ​ហ្វា​តឹន​) ភូមិ​បា​មី (ឃុំតា​ម​ង៉ាយ) និង​តំ​បន់​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៃ​ឃុំ​ចូវ​ដៀន​ ផុង​ភូ ហ្វា​អឹន​ ផុង​ថាញ់​។ល។ រណ​សិរ្ស​មាតុ​​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​បាន​យក​ចិត្ត​ទុក​ដាក់​ រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ប្រ​កប​ទៅ​ដោយ​អត្ថ​ន័យ​។ តួ​យ៉ាង​​មាន​ដូច​៖ សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ គ្រួ​សារ​ក្រី​ក្រ​; ស្ងើច​សរ​សើរ​ជូន​អំ​ណោយ​ដល់​សិស្ស​រៀន​ពូ​កែ​ សិស្ស​ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក; ចលនា​ប្រ​ជា​ជន​ជួស​ជុល​ផ្លូវ​គមនា​គមន៍​ អ​នា​ម័យ​​ប​រិ​ស្ថាន​។ល។ ក្នុង​ទិ​វា​នេះ ក៏​បាន​ប្រ​ព្រឹត្ត​ឡើង​នូវ​ស​កម្ម​ភាព​ជា​ច្រើន​ មាន​ដូច​៖ វប្ប​ធម៌ សិល្បៈ​ កី​ឡា​អប់​រំ​កាយ​យ៉ាង​សម្បូរ​បែប​ ដិត​ដាម​ដោយ​​អត្ត​សញ្ញាណ​វប្ប​ធម៌​ និង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​ជាតិ​នី​មួយ​ៗ​ក្នុង​ប្រ​ជា​សហ​គមន៍​។

លោក​ថាច់​នី ស​មា​ជិក​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​កូវ​កែ ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ស្រុក​បាន​អនុ​វត្ត​នូវ​ការ​ចលនា​ជា​ច្រើន​ មាន​ដូច​៖    “ចលនា​ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី  ​  ក​សាង​ជន​បទ​ថ្មី ក្រុង​ស៊ី​វិ​ល័យ​” “ប្រ​ជា​ជន​វៀត​ណាម​អា​ទិ​ភាព​ប្រើ​ប្រាស់​ទំ​និញ​វៀត​ណាម​” “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” និង​ស​កម្ម​ភាព​ដើម្បី​​អ្នក​ក្រ​។ល។ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ឆ្លង​តាម​រយៈ​ការ​ចលនា​គាំ​ទ្រ​មូល​និ​ធិ​”ដើម្បី​អ្នក​ក្រ​” ឆ្នាំ​២០១៧ និង​៨​ខែ​ដើម​ឆ្នាំ​២០១៨ រណ​សិរ្ស​មាតុ​ភូមិ​ស្រុក​បាន​ចលនា​អង្គ​ភាព​ អង្គ​ការ​សាស​នា បុគ្គល​​​ សប្បុ​រស​ជន​ជា​ច្រើន​ រួម​វិ​ភាគ​ទាន​ជា​អំ​ណោយ​និង​ទឹក​ប្រាក់​ជាង​១១,៣៦៤​ពាន់​លាន​ដុង សា​ង​សង់​ផ្ទះ​១០​២​ខ្នង​និង​ជួស​ជុល​ផ្ទះ​ម​ហា​សា​ម​គ្គី​៣​ខ្នង ខួង​អណ្តូង​ថ្មី​សម្រាប់​យក​ទឹក​ស្អាត​​៥​កន្លែង​; សួរ​សុខ​ទុក្ខ​និង​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​២.៩៨៨​លើក​នាក់​  ឧបត្ថម្ភ​ការ​រៀន​សូត្រ​ដល់​សិស្ស​ចំ​នួន​១.៦០០​នាក់​។ល។ អនុ​វត្ត​កម្ម​វិ​ធី សុ​ខុ​មាល​ភាព​សង្គម​ ស្រុក​បាន​ចលនា​ក​សា​ង​បាន​ស្ពាន​៦​ខ្សែ ​សង់​ផ្ទះ​ថ្មី​បាន​២២៥​ខ្នង; ថ្នាក់​ឃុំ ទី​ប្រ​ជុំ​ជន​ចលនា​ឧបត្ថម្ភ​ក​សាង​ស្ពាន​បាន​២០​ខ្នង ផ្ទះ​មេត្តា​ធម៌​៣៤​ខ្នង​។ល។ អា​ស្រ័យ​ហេតុ​នោះ នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ជា​ច្រើន​របស់​ស្រុក​ ផ្លូវ​ថ្នល់​មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​​ជួញ​ដូរ ផ​លិត​កម្ម​មាន​ភាព​ងាយ​ស្រួល​។ លោក​ថាច់​នី ​ឲ្យ​ដឹង​បន្ថែម​៖ “ផ្តើម​ពី​ចលនា​ជាក់​ស្តែង​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បាន​បង្ក​កម្លាំង​សាម​គ្គី​ក្នុង​ប្រ​ជា​សហ​គមន៍​ចូល​រួម​ក​សាង​ភូមិ​ស្រុក​”៕

                                  សឺន​ម៉ា​ល័យ​ - ធី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​នី