11/12/2018 - 15:17

ក្តី​រីក​រាយ​ពេល​មាន​អ​គា​រសិក្សា​ថ្មី​

ជា​ខេត្ត​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ជិត​៣១​% ម៉្លោះ​ហើយ​សុក​ត្រាំង​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ ដល់​ការ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ខេត្តទើបដាក់ឲ្យប្រើ​ប្រាស់​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹ​ង​ដេ​ មាន​ទី​តាំង​នៅ​ស្រុក​ត្រឹង​ដេ​។

សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹ​ងដេ​ ខេត្ត​សុក​ត្រាំង​។

សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ ត្រូវ​បាន​ក​សាង​លើ​ផ្ទៃ​ដី​ជាង​១៤.០០០​ម៉ែត្រ​កា​រ៉េ រួម​មាន​៖ មណ្ឌល​កា​រិ​យា​ល័យ​ បន្ទប់​សិក្សា​៨​បន្ទប់​ បន្ទប់​ពិ​សោធន៍​ បន្ទប់​កុំ​ព្យូ​​ទ័រ បន្ទប់​រៀន​ភា​សា​អង់​គ្លេស​។ ក្រៅ​ពី​នោះ សា​លា​នៅ​ទាំង​មាន​មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន​  អា​ហា​រដ្ឋាន​ និង​ទី​លាន​លេង​កី​ឡា​។ល។ សា​លា​ក​សាង​តាម​បទ​ដ្ឋាន​ជាតិ ស​រុប​ថ​វិ​កា​ជាង​៣០​ពាន់​លាន​ដុង ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ស្នាក់​នៅ​និង​រៀន​សូត្រ​របស់​សិស្ស​២៨០​នាក់​។ លោក​គ្រូ​ត្រឹង​ស៊ុង នា​យក​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ ឲ្យ​ដឹង​៖ នៅ​ឆ្នាំ​សិក្សា​​២០១៨-​២០១៩ សា​លា​ទ​ទួល​សិស្ស​ដែល ជា​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​ពី​ថ្នាក់​ទី​៦​ដល់​ទី​៨​ប្រ​មាណ​១៦៩​នាក់​។ លោក​យ័ញ​ហ្វាង​​ហុង នៅ​ឃុំ​វៀង​ប៊ិញ​ ស្រុក​ត្រឹង​ដេ មាន​កូន​រៀន​នៅ​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​សិក​ត្រឹង​ដេ ឲ្យដឹ​ង​៖ “ខ្ញុំ​រីក​រាយ​ណាស់​ ពី​ព្រោះ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក​សាង​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ជា​បន្ថែម​នៅ​ស្រុក​ត្រឹង​ដេ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កូន​ចៅ​មា​មីង​នៅ​តំ​បន់​មាត់​ស​មុទ្រ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​។ ពី​មុន​កូន​ចៅ​យើង​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​។ ចម្ងាយ​ផ្លូវ​រ​វាង​ស្រុក​ទាំង​២ សម្រាប់​សិស្ស​កម្រិត​​មធ្យម​សិក្សា​មូល​ដ្ឋាន​ ឃើញ​ថា​វា​ឆ្ងាយ​​ណាស់ ម៉្លោះ​ហើយ​មាន​ឪ​ពុក​ម្តាយ​សិស្ស​​ជា​ច្រើន​ មិន​នឹង​នរ​ចិត្ត​ពេល​ឲ្យ​កូន​ទៅ​រៀន​​ឆ្ងាយ​”។ ប្អូន​ឌិញ​​ធី​កឹម​តៀង​ នៅ​ភូមិ​ចើ​ ឃុំ​ដាយ​អឹង​២​ជា​សិស្ស​ថ្នាក់​ទី​៨​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ត្រឹង​ដេ  ត្រេក​អរ​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​សា​លា​ថ្មី ប្អូន​ចែក​រំ​លែក​៖ “ប្អូន​សប្បាយ​ចិត្ត​ណាស់ ពី​ព្រោះ​មាន​សា​លា​ថ្មី​។ ប្អូន​ៗ​បាន​គ្រូ​បង្រៀន​ គណៈ​នា​យក​សា​លា​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​តាំង​ពី​​ការ​ហូប​ចុក រៀន​សូត្រ​​រហូត​ដល់​ការ​លត់​​ដំ​សីល​ធម៌​ និង​កាយ​សម្ប​ទា”​។

គណៈ​នា​យក​និង​គ្រូ​បង្រៀន​នៃ​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​។

សុក​ត្រាំង​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​​ទាំង​ឡាយ មាន​ការ​អភិ​វឌ្ឍ​ល្អ​ប្រ​ព័ន្ធ​សា​លា​អន្តេ​វា​សិក​សម្រាប់​កូន​ចៅ ​មា​មីង​​ជន​​រួម​ជាតិ​រៀន​សូត្រ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​​ឡុង​។ ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ សម្រាប់​បង្រៀន​ក្នុង​ឆ្នាំ​សិក្សា​នេះ ឃើញ​ថា​មក​ទល់​នឹង​បច្ចុប្បន្ន ខេត្ត​មាន​ប្រ​ព័ន្ធ​សា​លា​អន្តេ​វា​សិក​ចំ​នួន​១០​កន្លែង ក្នុង​នោះ​មាន​សា​លា​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចំ​នួន​១ សា​លា​កម្រិត​មធ្យម​សិក្សា​​មូល​ដ្ឋាន និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចំ​នួន​២ និង​សា​លាមធ្យ​មសិក្សា​មូល​ដ្ឋាន​ចំ​នួន​៧ ទាក់​ទាញ​សិស្ស​ខ្មែរ​ចូល​រៀន​ជា​រៀង​រាល់​ឆ្នាំ​ជិត​៣.០០០​នាក់​៕​   

                                 ត្រឿង​ផល​-មុ​នី

 

 

ចែករំលែកអត្ថបទ