04/12/2018 - 14:45

ស្ងើច​សរ​សើរ​សិស្ស​ និ​ស្សិត​ជន​ជាតិ​ភាគ​តិច​ឆ្នើម​១៦៦​នាក់

នៅ​ហា​ណូយ​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្តាល​​មជ្ឈិម សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី​មិញ​ ទើប​សហ​ការ​រៀប​ចំពិ​ធី​ស្ងើច​សរ​សើរ​សិស្ស​និស្សិត​ជន​ជាតិ​ភាគ​តិច​មាន​ស្នា​ដៃ​ឆ្នើម​ឆ្នាំ​​២០១៨​។

  ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិញ​ និង​រដ្ឋ​មន្ត្រី​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឌោ​វ៉ាន់​ចៀង​ ជូន​ប័ណ្ណ​សរ​សើរ​របស់​រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ដល់​សិស្ស​ទ​ទួល​រង្វាន់​លេខ​១ លេខ​២ ក្នុង​ស​ម័យ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៨​។  រូប​៖ វ៉ាន់​ឌេប​/TTXVN

អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​បល់​នៅ​ក្នុង​ពិ​ធី​នេះ សម​មិត្ត​ត្រឿង​ហ្វា​ប៊ិញ​ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិ​បាល​ អំ​ណះ​​អំ​ណាង​៖ បក្ស​និង​រដ្ឋ​ តែង​យក​ចិត្ត​ទុក​ដាក់​ ចាត់​ទុក​ការ​អភិ​វឌ្ឍ​អប់​រំ​និង​បណ្ដុះ​បណ្តាល គឺ​ជា​គោល​ន​យោ​បាយ​ចម្បង​របស់​ជាតិ​។ ក្នុង​នោះ ការ​អ​ភិ​វឌ្ឍ​អប់​រំ​និង​បណ្តុះ​បណ្ដាល​តំ​បន់​ជន​ជាតិ​និង​តំ​បន់​ភ្នំ ជា​និច្ច​កាល​ជា​គោល​ន​យោ​បាយ​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ប្រ​កប​ដោយ​ចីរ​ភាព​។ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ពិ​សេស​គឺ​ក្រ​សួង​អប់​រំ​ និង​បណ្ដុះ​បណ្តាល គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ នៅ​ពេល​ខាង​មុខ គប្បី​បន្ត​ធ្វើ​ឲ្យ​សុ​ក្រឹត​ អ​នុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ និង​តំ​បន់​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ពិ​សេស​; អ​ភិ​វឌ្ឍ​​លើក​កម្ពស់​ស​មត្ថ​ភាព​ កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង​ផ្នែក​អប់​រំ​និង​គ្រូ​បង្រៀន​រៀប​ចំ​បង្ហាត់​បង្រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច​ឲ្យ​បាន​ល្អ និង​ចលនា​អង្គ​ការ​ អា​ជីវ​កម្ម​សប្បុ​រស​ជន​ ព្រួត​ដៃ​ ឧបត្ថម្ភ​ ផ្តល់​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​បំ​ផុត​ដើម្បី​អភិ​វឌ្ឍ​ការ​អប់​រំ​និង​បណ្ដុះ​​បណ្តាល​តំ​បន់​ជន​ជា​តិ​ភាគ​តិច​។

សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ចំ​នួន​១៦៦​នាក់​ រួម​មាន​២៥​ជន​ជាតិ​ នៅ​ខេត្ត​ក្រុង​ចំ​នួន​៣៥​។ ក្នុង​នោះ មាន​និស្សិត​១៧​នាក់​ ទ​ទួ​ល​បាន​រង្វាន់​ក្នុង​ស​ម័យ​ប្រ​ឡង​ វិ​ទ្យា​សា​ស្រ្ត-បច្ចេក​ទេស​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៨​; សិស្ស​៩៤​នាក់​ ទ​ទួល​បាន​រង្វាន់​ក្នុង​ស​ម័យ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នា​ក់​ជាតិ​; សិស្ស​២​នាក់​ជាប់​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​ វិ​ទ្យា​ស្ថាន​ ដោយ​មាន​ពិន្ទុ​ពី​២៧​ឡើង​ទៅ​; សិស្ស​១១​នាក់​ជា​ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​មនុស្ស​តិច​ បញ្ចប់​ការ​សិក្សា​កម្រិត​មធ្យម​សិក្សា​ ចំ​ណេះ​ទូ​ទៅ​និ​ង​ជាប់​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ឆ្នាំ​សិក្សា​២០១៧​-២០១៨​; និស្សិត​៤២​នាក់ បញ្ចប់​កម្ម​សិក្សា​ម​ហា​វិ​ទ្យា​ល័យ​ អនុ​ម​ហា​វិ​ទ្យា​ល័យ​ វិ​ទ្យា​ស្ថាន​​សម្រេច​និទ្ទេស​ឆ្នើម​៕

                 យោង៖ http://www.nhandan.com.vn-វិមាន

 

 

ចែករំលែកអត្ថបទ