27/11/2018 - 10:14

ពង្រីក​ប្រ​សិទ្ធ​ភាព​សា​លា​ជ​​ន​ជាតិ​អន្តេ​វា​សិក

ខេត្ត​អាន​យ៉ាង​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៤ ក្នុង​នោះ ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គឺ​ស្រុក​ទ្រី​តូង​ និង​ស្រុក​ទិញ​បៀន​មាន​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​  រី​ឯ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​អាន​យ៉ាង​ មាន​ទី​តាំង​នៅ​ក្រុង​ចូវ​ដុក​ និង​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ អន្តេ​វា​សិក​អាន​យ៉ាង​ មាន​ទី​តាំង​នៅ​ស្រុក​ទ្រី​តូង​។ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​នេះ បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ស្នាក់​នៅ​រៀន​សូត្រ​របស់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិចលើ​ភូមិ​សាស្រ្ត​។

ឈុត​សម្តែង​សិល្បៈ​របស់​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​អាន​យ៉ាង​។

សិស្ស​ជន​ជាតិ​ភាគ​តិច ​ភាគ​ច្រើន​បញ្ចប់​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​ប្រ​ឡង​មិន​ជាប់​ថ្នាក់​​ទី​​១០​​ប្រ​​ព័ន្ធ​​រៀប​​រយ​ ក៏​ឈប់​​រៀន​នៅ​ផ្ទះ​ជួយ​ការ​គ្រួ​សារ​​​ឬ​ទៅ​​ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត​ មួយ​ចំនួ​ន​​ទៀត​គ្មាន​មុខ​របរ​។ល។ បង​ស្រី​​នាង​ញុម​ នៅ​ឃុំ​ចូវ​ឡាំង​ ស្រុក​​​ទ្រី​តូង​ ឲ្យ​ដឹង​៖ “ដោយ​ឃើញ​កូន​​​ប្រ​ឡង​មិន​ជាប់មធ្យម​សិក្សា​ចំ​​ណេះ​ទូ​ទៅ​ នាង​ខ្ញុំ​បា​រម្ភ​ខ្លាច​កូន​នៅ​ផ្ទះ​ដើរ​លេង​រហេត​​រហូត​ ម្ល៉ោះ​ហើយ​ក៏​នាំ​ឡើង​ប៊ិញ​យឿង​ដើម្បី​រក​ការ​ងារ​​ធ្វើ​។ ពី​ព្រោះ​មិន​ទាន់​​គ្រប់​អា​យុ​ពល​កម្ម​ ម្ល៉ោះ​ហើយ​​ប្រាក់​បៀ​វត្ស​បាន​មិន​ច្រើន​ទេ​។ ឃើញ​ដូច្នោះ នាង​ខ្ញុំ​ហៅ​កូន​ឲ្យ​​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ ៣​ឆ្នាំ​ក្រោយ កូន​ខ្ញុំ​មាន​សញ្ញា​ប័ត្រ​ចំ​ណេះ​ទូ​ទៅ​ផង​  មាន​មុខ​របរ​ដើម្បី​ទៅ​ធ្វើ​ការ​នឹង​គេ​ផង​”។     តាម​ប្រ​សាសន៍​លោក​ស៊ូ​កា​​​រី​ នា​​យ​​កា​​​រិ​យា​​ល័យ​គណៈជន​ជាតិ​ខេត្ត​​អាន​យ៉ាង​ ឲ្យ​ដឹង​៖  ឆ្លង​តាម​រយៈ​នៃ​ការ​ពិ​និត្យ​  ឃើញ​ថា​សិស្ស​ក្រោយ​ពី​បញ្ចប់​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាន​យ៉ាង​  ភាគ​ច្រើន​មាន​ការ​ងារ​ធ្វើ​លំ​នឹង​រក​បាន​ប្រាក់​ចំ​ណូល​ពី​៦-​៧​លាន​​ដុង​/ខែ​ កើន​ទ្វេ​ដង​បើ​ធៀប​នឹង​​សិស្ស​ដែល​បោះ​បង់​ការ​រៀន​សូត្រ​ប្រ​ញាប់​ទៅ​ធ្វើ​ការ​មុន​នោះ​។ ក្រៅ​ពី​របប​ឥត​បង់​ថ្លៃ​សា​លា​និង​កម្រៃ​​ប្រ​ឡង​ជម្រើស​​សិស្ស​សា​លា​ថែម​ទាំង​បាន​ទទួល​អា​ហា​រូប​ករណ៍​គោល​ន​យោ​បាយ​ស្មើ​នឹង​៨០​%​នៃ​ប្រាក់​បៀ​វត្ស​អប្ប​បរ​មា​របស់​រដ្ឋ ជំ​នួយ​ដល់​ការ​ទិញ​សិក្ខូប​ករណ៍ មាន​ដូច​ជា​សៀវ​ភៅ​ពុម្ព​ និង​ថែ​​ទាំ​សុខ​ភាព​​ ប្រាក់​បង់​ថ្លៃ ​អគ្គិស​នី ទឹក​ប្រើ​ប្រាស់​ ប្រាក់​ហូប​​ចុក​ប្រ​ចាំ​ថ្ងៃ​ពេល​ស្នាក់​នៅ​អន្តេ​វា​សិក​។ ម្យ៉ាង​ទៀត សិស្ស​ដែល​រៀន​​សម្រេច​លទ្ធ​ផល​គ្រាន់​បើ​ ក៏​បាន​​ផ្តល់​ជា​រង្វាន់​ទឹក​ប្រាក់​។ល។ កម្មា​ភិ​បាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​ធ្វើ​​ការ​នៅ​ទី​នេះ​ជាង​​៥០​% ជា​ជន​​ជាតិ​ខ្មែរ​  ទើប​មាន​ការ​យល់​ច្បាស់​ពី​ទំ​នៀម​​ទម្លាប់​ និង​មាន​ភាព​ជិត​​ស្និទ្ធ​ងាយ​ស្រួល​ដល់​ប្អូន​ៗស្នាក់​នៅ​រៀន​សូត្រ​។

បង​ស្រី​នាង​សា​វឿន​ នៅ​ភូមិ​តូ​ធ្វឹង​ ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង​ ឲ្យ​ដឹង​៖ “កាល​ពី​មុន​នេះ នាង​ខ្ញុំ​គិត​​ថា​ឲ្យ​កូន​ឈប់​រៀន​ ដើម្បី​នៅ​ផ្ទះ​ ជួយ​ធ្វើ​ស្រែ​ចម្ការ​  ប៉ុន្តែ​ឃើញ​កូន​សង្វាត​រៀន​សូត្រ​ ខ្ញុំ​មិន​ដាច់​ចិត្ត​​ឲ្យ​កូន​ឈប់​រៀន​។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ភូ​មិ​នាង​ខ្ញុំ​រស់​នៅ​សព្វ​ថ្ងៃ​  គេ​តិច​ឲ្យ​កូន​ចៅ​ឈប់​រៀន​ណាស់​។ កាល​នៅ​តូច​ឪ​ពុក​ម្តាយ​ជូន​ទៅ​មក​លុះ​ដល់​ពេល​គ្រប់​អា​យុ​កូន​ចៅ​ ចូល​រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​។ ពេល​ចូល​រៀន​សា​លា​​ជន​ជាតិ​បាន​រដ្ឋ​គិត​គូរ​ទាំង​ស្រុង​ ម្ល៉ោះ​ហើយ​កូន​ចៅ​យើង​រៀន​សូត្រ​មាន​ការ​ងាយ​ស្រួល​ណាស់​។ ប្រ​សិន​បើ​រៀន​ចប់​កម្រិត​២  ប៉ុន្តែ​​ប្រ​ឡង​មិន​ជាប់​ចូល​កម្រិត​៣​ នោះ​គឺ​ចូល​រៀន​សាលា​វិជ្ជា​ជីវៈ​នៅ​នឹង​ស្រុក​តែ​ម្តង​”៕​

   ហា​ថាញ់​-លី​សៀ

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​នាង​សា​វឿន