ស្របឱកាសខួបអនុស្សាវរីយ៍លើកទី៨៨ ឆ្នាំទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០-១៨/១១/២០១៨) អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង បានអញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ នៅឃុំយូរខ្មាល (Dur Kmăl) ស្រុកក្រូងអាណា (Krông Ana) ខេត្តដាក់ឡាក់។
អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង អញ្ជើញចូលរួមទិវាមហាសាមគ្គី
ទូទាំងជនជាតិនៅឃុំយូរខ្មាល ស្រុកក្រូងអាណា ។
នៅក្នុងពិធីនេះ មាមីងបានរំលឹកឡើងវិញ នូវប្រវត្តិសាស្រ្ត ប្រវេណី៨៨ឆ្នាំកន្លងរបស់រណសិរ្សមាតុភូមិវៀតណាម; មើលឡើងវិញនូវលទ្ធផលដែលសម្រេចបាន ក្រោយពី១ឆ្នាំអនុវត្តចលនា "ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងស៊ីវិល័យ" និងចលនាប្រឡងប្រណាំងស្នេហាជាតិនៅតាមភូមិស្រុក។ ឃុំយូរខ្មាលគឺជាមូលដ្ឋានបដិវត្តន៍នៅក្នុងសម័យតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ រួមមានជនជាតិជាបងប្អូនចំនួន៧ ក្នុងនោះ ជនរួមជាតិភាគតិចស្រូបអត្រាជាង៥០%។
ជនរួមជាតិភាគតិចនៅឃុំយូរខ្មាល សាមគ្គី ឧស្សាហ៍ព្យាយាម ទ្រាំលំបាក ស្រឡាញ់រាប់អានគ្នា ចិត្តមួយថ្លើមមួយជឿជាក់លើការដឹកនាំរបស់អ៊ំហូ របស់បក្ស ចូលបម្រើបដិវត្តន៍។
ជំនួសមុខថ្នាក់ដឹកនាំបក្សនិងរដ្ឋ អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង បានអបអរសាទរនិងស្ងើចសរសើរការខិតខំប្រឹងប្រែងរបស់មាមីងជនរួមជាតិភាគតិចក្នុងឃុំ និងលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លង។ អគ្គលេខា ប្រធានរដ្ឋ សង្ឃឹមថា មាមីងជនរួមជាតិភាគតិចនៅឃុំយូរខ្មាល ស្រុកក្រូង អាណា នឹងបន្តការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ា គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ព្រមទាំងបានសង្កត់ធ្ងន់ថា មជ្ឈិមជានិច្ចកាលតែងផ្តល់លក្ខណសម្បត្តិដើម្បីភូមិភាគនានា កសាងអភិវឌ្ឍ រួមទាំងការផ្គត់ផ្គង់ប្រភពកម្លាំងសម្ភារៈ បទពិសោធន៍បណ្តុះបណ្ដាល កម្មាភិបាល អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេស។ល។ ហើយបានគូសបញ្ជាក់នូវភាពចាំបាច់ ត្រូវតែបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ អគ្គលេខា ប្រធានរដ្ឋជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គី សាមគ្គី មហាសាមគ្គី មុខជាឃុំយូរខ្មាលនឹងសម្រេចបានជោគជ័យ ជោគជ័យ មហាជោគជ័យ ! ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន