បងស្រីង៉ោធីម៉ឹង ប្រធានសមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ខេត្តកៀនយ៉ាង រៀបរាប់ប្រាប់យើងខ្ញុំដូច្នេះ នៅពេលនិយាយពីសកម្មភាពរបស់សមាគម។
បងស្រីង៉ោធីម៉ឹង (ឈរខាងឆ្វេង) ទទួលលិខិតសរសើរគំរូជឿនលឿន អាស្រ័យសមាគម សហព័ន្ធនារី
ខេត្តកៀនយ៉ាងប្រគល់ជូន។
នៅពេលចូលរួមកម្មវិធី “រួមដំណើរជាមួយនឹងនារីព្រំដែន” យើងខ្ញុំមិនស្មានថាលក្ខណៈនៃការអភិវឌ្ឍរបស់បងប្អូននារីនៅទីនេះ មានភាពលំបាកដូច្នេះសោះ។ ពេលជួបបងស្រីម៉ឹង គាត់ឲ្យដឹង៖ អាស្រ័យលក្ខណៈភូមិសាស្រ្ត បានជាបងប្អូននារីនៅទីនេះជួបការលំបាកយ៉ាងច្រើន ពិសេសគឺពួកគាត់រស់នៅដោយប្រឈមនឹងទឹកត្រូវជាប់ជាតិជូរប្រៃជាប្រចាំ ដោយប្រកបរបរនេសាទ ធ្វើការឈ្នួលនៅតាមវាលស្រែ។ល។ តួយ៉ាងដូចបងស្រីធីអាន ជើងគាត់ត្រូវទឹកស៊ីសព្វអន្លើ នៅពេលដំបៅជាសះគ្រាន់បើបងស្រីក៏បន្តចុះទឹកដាក់មងជាមួយប្តីទៀត ដូច្នេះហើយបានជាទឹកស៊ីក្រហមសព្វជើង”។ ដោយឃើញបងប្អូននារីជាច្រើននៅភូមិស្រុកជួបការលំបាកដូច្នេះ បងស្រីម៉ឹង ក៏បានឆ្លៀតឱកាសចលនារកប្រភពជំនួយ ចាប់ពីសម្ភារៈប្រើប្រាស់ថ្នាំសង្កូវរហូតដល់របស់របរប្រើប្រាស់ក្នុងគ្រួសារគ្រប់សព្វបែបយ៉ាង។ បងស្រីធីយឿន នៅឃុំភូឡើយ ឲ្យដឹង៖ “នៅពេលមានក្រុមគ្រូពេទ្យមកពិនិត្យព្យាបាលជំងឺដល់ស្រុក គឺបងស្រីម៉ឹង មកហៅនាងខ្ញុំទៅពិនិត្យជំងឺ ពីព្រោះគាត់ដឹងពីជីវភាពគ្រួសារនាងខ្ញុំក្រលំបាក មិនសូវមានលុយកាក់ទៅពិនិត្យ ព្យាបាលជំងឺ”។
យ៉ាងថាញ់ ជាស្រុកមួយក្នុងចំណោមស្រុកក្រីក្របំផុតរបស់ខេត្តកៀនយ៉ាង ឃុំទាំង៥របស់ស្រុកតែងស្ថិតក្នុងកម្មវិធី១៣៤និង១៣៥របស់រដ្ឋាភិបាល។ ម្យ៉ាងទៀត មានគ្រួសារក្រីក្រជាង១៤% ក្នុងទូទាំងស្រុក ក្នុងនោះ មានគ្រួសារខ្មែរជាច្រើនមានស្រ្តីជាមេគ្រួសារ។ អាស្រ័យហេតុនោះ ការបង្កលក្ខណសម្បត្តិសម្រាប់បងប្អូននារី អភិវឌ្ឍសេដ្ឋកិច្ចឈានឡើង គឺជាបញ្ហាប្រឈមមួយរបស់ភូមិភាគនិយាយរួម និងសមាគមនារីស្រុកនិយាយដោយឡែក។ ក្នុងនាមជាប្រជាជនម្នាក់ក្នុងភូមិ ម្ល៉ោះហើយបងស្រីម៉ឹង តែងខិតខំអនុវត្តសម្រេចល្អភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដើម្បីបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់សមាជិកាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បងស្រីឡឹមឡែហា ប្រធានសមាគមសហព័ន្ធនារីខេត្តកៀនយ៉ាង ឲ្យដឹង៖ “ក្រៅពីការខិតខំប្រឹងប្រែងអស់ពីចិត្តនឹងការងារបងស្រីម៉ឹង ថែមទាំងមានឧត្តមភាពក្នុងនាមជាជនជាតិខ្មែរ ម្ល៉ោះហើយ នៅពេលផ្សព្វផ្សាយកម្មវិធី គម្រោងផ្សេងៗដល់បងប្អូននារីជនជាតិខ្មែរ បងស្រីម៉ឹង តែងពន្យល់ណែនាំជាភាសាខ្មែរ ហេតុនេះបងប្អូននារីងាយយល់និងអនុវត្តកាន់តែមានប្រសិទ្ធភាពបណ្តាគម្រោង និងប្រភពដើមទុនផ្សេងៗរបស់រដ្ឋាភិបាលជំនួយ”។
ដោយសារការអស់ពីចិត្តចំពោះការងារសមាគម ម្ល៉ោះហើយបងស្រីម៉ឹង ទទួលបានប័ណ្ណសរសើរ និងលិខិតសរសើរជាច្រើនរបស់ខេត្ត សហព័ន្ធពលកម្មខេត្ត និងគ្រឿងឥស្សរិយយសពីព្រោះការអភិវឌ្ឍរបស់នារី។ល។ ក្នុងនោះរង្វាន់មួយដែលបងស្រីម៉ឹង ត្រេកអរបំផុត នោះគឺគាត់បានបញ្ចប់កម្ម សិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសេដ្ឋ កិច្ច។ ពីព្រោះបងស្រីគិតថា៖ នៅពេលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ បងស្រីកាន់តែមានឱកាសច្រើនដើម្បីជួយបងប្អូននារីនិយាយរួម ពិសេសគឺបងប្អូននារីខ្មែរនៅភូមិស្រុកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
ហាថាញ់- លីសៀ