16/10/2018 - 10:35

ស​មោ​សរ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង

នា​យក​ដ្ឋាន​ទូ​រ​ទស្សន៍​ភា​សា​ជន​ជាតិ​នៃ​ស្ថា​នី​យ​វិ​ទ្យុ​ទូរ​ទស្សន៍​វៀត​​ណាម សហ​ការ​ជា​មួយ​ស្ថា​នីយ​វិ​ទ្យុ​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​​សមោ​សរ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី I ឆ្នាំ​២០១៨​។

 ឈុត​បើក​ឆាក​សម្តែង​ដោយ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​។

ពិ​ធី​ស​មោ​សរ​នេះ បាន​ទាក់​ទាញ​បេក្ខ​ជន​ជា​សិស្ស​ និ​ស្សិត​ សិល្ប​ករ​ សិល្ប​កា​រិ​នី​មិន​ជំ​នាញ​ចំ​នួន​៣០០​រូប មក​ពី​បណ្ដា​ខេត្ត ក្រុង​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដូច​៖ ខេត្ត​សុក​ត្រាំង​ ត្រា​វិញ​ វិញ​ឡុង​ កៀន​យ៉ាង​ អាន​យ៉ាង​ ក្រុង​កឹង​ធើ​។ល។ ចូល​រួម​ប្រ​ឡង​សម្ដែង​នូវ​បទ​ចម្រៀង​ស្ងើច​សរ​សើរ​បក្ស​ អ៊ំ​ហូ​ ភាព​ផ្លាស់​ថ្មី​នៃ​ភូមិ​ស្រុក​ ស្នេ​ហា​មាតុ​ភូមិ​ពិ​ធី​បុណ្យ​ប្រ​ជា​ប្រិយ​ ម​នោ​សញ្ចេត​នា​គ្រួ​សារ​។ល។

តាម​ប្រ​សាសន៍​លោក​ង៉ោ​ហ៊ុង​ អនុ​ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុកត្រាំង​ ឲ្យ​ដឹង​៖ នេះ​គឺ​ជា​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ ដើម្បី​សិល្ប​ករ​ សិល្ប​កា​រិ​នី​មិន​ជំ​នាញ​ មាន​ឱ​កាស​រៀន​សូត្រ​ ទំ​នាក់​ទំ​នង​ដោះ​ដូរ​ប​ទ​ពិ​សោធន៍​ពី​វប្ប​ធម៌​ប្រ​វេ​ណី​របស់​ជន​ជាតិ​ខ្មែរ​ ឆ្លង​តាម​រយៈ​សំ​ដែង​ឧប​ករណ៍​តន្រី្ត​សំ​នៀង​ចម្រៀង​ប្រ​ជា​ប្រិយ​បែប​ប្រ​ពៃ​ណី​។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​ក្នុង​ការ​អ​ភិ​រក្ស​​ពង្រឹង​​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​សិល្បៈ​របស់​ជន​ជាតិ​ខ្មែរ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទទួល​ផល​ខាង​ជីវ​ភាព​វប្ប​ធម៌​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​និ​យាយ​ដោយ​ឡែក​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម​៕

 លី​ធាន​-លី​សៀ​

 

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពិ​ធី​ស​មោ​សរ