ក្រុមវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលសរសៃឈាមបេះដូង-មន្ទីរពេទ្យមហាវិទ្យាល័យ ឱសថសាស្រ្តក្រុងហូជីមិញ បានសហការជាមួយមន្ទីរពេទ្យសម្ភពកុមារខេត្តត្រាវិញនិងសាខាសមាគមគាំពារអ្នកជំងឺក្រីក្រ (តឹមហ្វា) ក្រុងហូជីមិញ រៀបចំពិនិត្យព្យាបាលធ្វើការស្កេនរកជំងឺសរសៃឈាមបេះដូងដោយឥតគិតថ្លៃដល់អ្នកមុខអ្នកការ សាសនា កុមារ និង អ្នកជំងឺដែលមានស្ថានភាពក្រលំបាកនៅខេត្តត្រាវិញ។
ប្អូនៗកុមារមកចុះឈ្មោះពិនិត្យជំងឺ។
ឆ្លងតាមរយៈនោះ អ្នកជំងឺជិត២០០នាក់ មានសញ្ញាជំងឺសរសៃឈាមបេះដូងឬក៏ កើតជំងឺសរសៃឈាមបេះដូង ត្រូវបានក្រុមវេជ្ជបណ្ឌិតពិនិត្យព្យាបាល ឆ្លុះអេកូវាស់សម្ពាធឈាម ស្ទង់ចង្វាក់បេះដូង និងផ្តល់បទពិគ្រោះក្នុងការការពារសុខភាព; ក្នុចំណោមអ្នកជំងឺទាំងនេះ មានកុមារចំនួន៧០នាក់ ចាប់តាំងពីទារករហូតដល់កុមារអាយុ១៦ឆ្នាំ សុទ្ធតែមានជីវភាពគ្រួសារក្រលំបាក ត្រូវបានពិនិត្យនិងផ្តល់បទពិគ្រោះ ដើម្បីរកឃើញជំងឺនិងព្យាបាលបានទាន់ពេល។ ក្នុងដំណាក់កាលពិនិត្យធ្វើការស្កេនរកជំងឺ ប្រសិនបើរកឃើញជំងឺ និងមានវេជ្ជបញ្ជាធ្វើការវះកាត់ឬក៏មានការអន្តរាគមន៍ពីក្រុមវេជ្ជបណ្ឌិត ដូច្នេះអ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌល សរសៃឈាមបេះដូងនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្រ្តក្រុងហូជីមិញ ដើម្បីតាមដានពិនិត្យព្យាបាល៕
សឺនម៉ាល័យ-លីសៀ