02/10/2018 - 10:05

យក​ចិត្ត​ទុក​​ដាក់​​គិ​ត​​គូរ​​ដល់​​អ្នក​​ក្រ

ខេត្ត​​បាក​​លីវ​ អនុ​​វត្ត​​បាន​​ល្អ​​នូវ​​គោល​​​ន​​យោបាយ​​​​ជា​​ច្រើន​​របស់​​បក្ស​ និង​រដ្ឋ ដើម្បី​​គិត​​គូរ​ជីវ​​ភាព​​ដល់​​ជន​​រួម​​ជាតិ​​ខ្មែរ​។ ផ្តើម​​ពី​​នោះ​ ប្រ​​ជា​​ជន​​មាន​​លក្ខណ​​សម្បត្តិ​​អភិ​​វឌ្ឍ​​សេដ្ឋ​​កិច្ច​ជីវ​​ភាព​​សម្ភារៈ​-ស្មារ​​​តី​​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​។

ដោយ​សារ​បាន​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ ពូជ​​​ដំ​​ណាំ សត្វ​​ចិញ្ចឹម​ ទើប​គ្រួ​សារ​ខ្មែរ​ជា
ច្រើន​នៅ​ខេត្ត​បាក​លីវ ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។

ខេត្ត​បាក​លីវ​ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​​ជិត​​១២​%នៃ​ចំ​នួន​ប្រ​ជា​ជន​រួម រយៈ​ពេលកន្លង ខេត្ត​តែង​ស​កម្ម​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ត្រឹម​ត្រូវ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ដើម្បី​អភិ​វឌ្ឍ​​​តំ​បន់​ជន​រួម​ជាតិ​។ លេច​ធ្លោ​បំ​ផុត​ គឺ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម វិ​និ​យោគ​ពង្រីក​ការ​ផលិត​ ឧបត្ថម្ភ​សង់​ផ្ទះ​ ដី​ធារ​ផ្ទះ​និង​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​។ ផ្តើម​ពី​នោះ មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​ កែ​លម្អ​ជីវ​ភាព​។ បង​ថាច់​សា​រេត​ នៅ​ភូមិ​យ៉ុង​យឿB ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ឲ្យ​ដឹង​៖ “ដោយ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​ទិញ​ដី​ធារ​ផ្ទះ​ ឲ្យ​បុល​​ទុន​អនុ​គ្រោះ​ឧបត្ថម្ភ​ពូជ​បង្គា​នាគ​និង​ចំ​ណី​ ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​មាន​លក្ខណៈ​ជួល​​ដី​ចិញ្ចឹម​បង្គា​នាគ​។ ឆ្នាំ​ដំ​បូង​ចិញ្ចឹម​ផ្ដល់​បាន​ផល​កាក់​កប​ ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​និង​មាន​ដើម​ទុន​រក​ស៊ី​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។ ឥ​ឡូវ ក្នុង​ស្រះ​ខ្ញុំ​ចិញ្ចឹម​បង្គា​នាគ លើ​ភ្លឺ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​ ជីវ​ភាព​បាន​លំ​នឹង​”។ ចំ​ណែក​លោក​ហ្វិញ​ឡាញ់​ នៅ​ភូមិ​យ៉ុង​យឿB ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ឲ្យ​ដឹង​៖ “គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត​កម្ម​ ប្រ​ពន្ធ​មាន​ជំ​ងឺ​ខ្ញុំ​ដើរ​ស៊ី​ឈ្នួល​គេ​ក្នុង​ភូមិ​ស្រុក​គ្រាន់​តែ​គ្រប់​គិត​គូរ​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ ​អន្ទ​ង​អគ្គិស​នី និង​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​! ពិ​សេស​ទៀត​នោះ ឆ្នាំ​នេះ​ បាន​រដ្ឋ​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​​​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ ម្ល៉ោះ​ហើយ​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ពិ​និត្យ​ជំ​ងឺ​មិន​បង់​ប្រាក់​។ ឥ​ឡូវ​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​មា​មីង​ខ្មែរ​ក្រី​ក្រ​គ្រប់​សព្វ​ទាំង​អស់​ សិស្ស​ក្រី​ក្រ​ទៅ​រៀន​ក៏​បាន​ឧបត្ថម្ភ​ប្រាក់ គ្រួ​សារ​ក្រី​ក្រ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ ដី​ធារ​ផ្ទះ និង​ដើម​ទុន​រក​ស៊ី​។ល។ ​ដល់ថ្ងៃ​បុណ្យ​ទាន​ម្ដង​ៗ​នៅ​ទាំង​ជូន​អំ​ណោយ​ទៀត​ផង​”។

ឆ្នាំ​២០១៨ ខេត្ត​បាន​បែង​ចែក​ប្រ​ភព​ទុន​ជាង​២៦,៥​ពាន់​លាន​ដុង ដើម្បី​អនុ​វត្ត​កម្ម​វិ​ធី​១៣៥​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​; ឧបត្ថម្ភ​ទឹក​ប្រាក់​ដល់​គ្រួ​សារ​ក្រី​ក្រ​ជិត​៥០០​គ្រួ​សារ​នៅ​តំ​បន់​លំ​បាក​ពិ​សេស​; សង់​​ផ្ទះ​មេត្តា​ធម៌​​៦៤​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ; ផ្ដល់​ប័ណ្ណ​ធា​នា​​រ៉ាប់​​រ​ង​សុ​ខា​ភិ​បាល​ចំ​នួន​១៦៧.៦១៤​ ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​ភូមិ​ឃុំ​លំ​បាក​ពិ​សេស​​។ល។ ទន្ទឹម​នឹង​នោះ ខេត្ត​ឧបត្ថម្ភ​សង់​ផ្ទះ​ ជូន​អំ​ណោយ​ ពិ​និត្យ​ជំ​ងឺ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ គិត​ជា​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុង​។ លោក​ត្រឹង​ហ្វាង​យ្វៀន​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​បាក​លីវ ឲ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ក្រៅ​ពី​គោល​ន​យោ​បាយ​ដោយ​ឡែក​សម្រាប់​អភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ខេត្ត​បាក​លីវ​ថែម​ទាំង​មាន​មាន​គោល​ន​យោ​បាយ​ផ្គួប​បញ្ចូល​​ជា​ច្រើន​ទៀត ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ​របស់​ខេត្ត​”៕​

                                យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​បាក​លីវ