02/10/2018 - 10:05

ប្រ​ធាន​រដ្ឋ ត្រឹន​ដាយ​ក្វាង បម្រើ​មាតុ​ភូមិ បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​

“ជា​មួយ​នឹង​កិ​ត្យា​នុ​ភាព​ ភារ​កិច្ច​ដ៏​ធំ​ធេង​របស់​ប្រ​មុខ​រដ្ឋ ប្រ​ធាន​ក្រុម​ប្រឹក្សា​ការ​ពារ​សន្តិ​សុខ​ជាតិ​ អគ្គ​មេ​បញ្ជា​ការ​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ខ្ញុំ​សច្ចា​បញ្ចេញ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ បម្រើ​មាតុ​ភូមិ​ បម្រើ​ប្រ​ជា​ជន​...”។ នេះ​ជា​ប្រ​សាសន៍​មួយ​ឃ្លា​ក្នុង​ពាក្យ​សច្ចា​ប្រ​ណិ​ធាន​របស់​ប្រ​ធាន​រដ្ឋ​ត្រឹន​ដាយ​ក្វាង​ បន្ទាប់​ពី​ធ្វើ​ពិ​ធី​ឡើង​កាន់​តំ​ណែង​នៅ​ចំ​ពោះ​មុខ​រដ្ឋ​ស​ភា​ ថ្ងៃ​២ ខែ​មេ​សា ឆ្នាំ​២០១៦​។ ក្នុង​អំ​ឡុង​ពេល ២៩​ខែ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ធ្វើ​សច្ចា​ប្រ​ណិ​ធាន​ រ​ហូត​ដល់​វេ​លា​ម៉ោង​១០​ និង​០៥​នា​ទី​ ថ្ងៃ​២​១ ខែ​កញ្ញា ឆ្នាំ​២០១៨ ជា​ទី​អ​វ​សាន​នៃ​ចង្វាក់​​បេះ​ដូង​របស់​សម​មិត្ត​ សមមិត្ត​លា​ចាក​មាតុ​ភូមិ​និង​ប្រ​ជា​ជន​ជា​រៀង​រ​ហូត​ ប្រ​ធាន​រដ្ឋ ត្រឹន​ដាយ​ក្វាង បាន​សម្រេច​រាល់​ភារ​កិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​ តាម​ពាក្យ​សច្ចា​ប្រ​ណិ​ធាន​។

ប្រ​ធាន​រដ្ឋ​ ត្រឹន​ដាយ​ក្វាង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ ​ចូល​ឆ្នាំ​ថ្មី​និង​ជូន​អំ​ណោយ​ដល់

​គ្រួ​សារ​គោល​ន​យោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​នៅ​កឺវ​ជី។

សម​មិត្ត ត្រឹន​ដាយ​ក្វាង កើត​ថ្ងៃ​១២ ខែ​តុ​លា ឆ្នាំ​១៩៥៦ នៅ​ឃុំ​ក្វាង​​ធៀន ស្រុក​កីម​សុើន ខេត្ត​និញ​ប៊ិញ ស្នាក់​​​នៅ​ផ្ទះ​លេខ​០៨ មណ្ឌល​ងី្វ​ញ៉ឺក​ន់តុម​ សង្កាត់​​ញឹន​ចិញ ខណ្ឌ​ថាញ់​ស្វឹន​ ក្រុង​ហា​ណូយ​។ សម​មិត្ត​ចូល​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម នៅ​ថ្ងៃ​២៦​-កក្កដា-១៩៨០។​ ស​មា​ជិក​មជ្ឈិម​បក្ស​ នីតិកាល X, XI និង​ XII ។ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ នី​តិ​កាល​ XI, XII។ ប្រ​ធាន​រដ្ឋ​ (ចាប់​ពី​ខែ​មេ​សា​ ឆ្នាំ​២០១៦ រ​ហូត​មក​ទល់​​សព្វ​ថ្ងៃ​) ប្រ​ធាន​ក្រុម​ប្រឹក្សា​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ជាតិ​។ ស​មា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​យោ​ធា​មជ្ឈិម​។ ស​មា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​នគរ​បាល​មជ្ឈិម។ ស​មា​ជិ​ក​រដ្ឋ​ស​ភា​ នីតិកាល XIII XIV។ ប្រ​ធាន​គណៈ​ចង្អុ​ការ​កំ​ណែ​ទម្រង់​ប្រ​ព័ន្ធ​យុត្តិ​ធម៌​មជ្ឈិម​។​

 ​  ប្រ​ធាន​រដ្ឋ ត្រឹន​ដាយ​ក្វាង​ ចូល​រួម​ក្នុង​ទិ​វា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ ឆ្នាំ​២០១៧ នៅ​ឃុំ​តឹង​ហឹង ស្រុក​ឡាង​យ៉ាង​ ខេត្ត​បាក់​យ៉ាង​។

ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ជាតិ សម​មិត្ត​បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​បដិ​វត្តន៍​ រៀប​រយ​ ចំ​ណាន​​ជា​ជំហាន​ៗ​ទាន់​​ស​ម័យ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ការ​ពារ​រឹង​មាំ​ឯក​រាជ្យ​ អធិប​តេយ្យ​ ឯក​ភាព បូរ​ណ​ភាព​ទឹក​ដី ​ដែន​​ស​​មុទ្រ​​​ដ៏​​ថ្លៃ​​ថ្លា​​នៃ​​មាតុ​ភូមិ លំ​នឹង​ស្ថិរ​ភាព​ន​យោ​បាយ​ បង្ក​ប​រិ​ស្ថាន​សន្តិ​ភាព​ ដើម្បី​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​។

ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​កំ​ណែ​ទម្រង់​ប្រ​ព័ន្ធ​យុត្តិ​ធម៌​មជ្ឈិម​ សម​មិត្ត​បាន​យក​ចិត្ត​ទុក​ដាក់​កំ​ណែ​ទម្រង់​ប្រ​ព័ន្ធ​យុត្តិ​ធម៌ ក​សាង​ខឿន​យុត្តិ​ធម៌​ស្អាត​ស្អំ​ រឹង​មាំ​ ប្រ​ជា​ធិប​តេយ្យ​​ម៉ឺង​ម៉ាត់​ ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ​​ច្បាប់ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ការពារលទ្ធិ សង្គមនិយម។

ជា​មួយ​តួ​នា​ទី​ជា​ប្រ​មុខ​ដឹក​នាំ​នៃ​ប្រ​ទេស​វៀត​ណាម ប្រ​ធាន​រដ្ឋ​ ត្រឹន​​ដាយ​​ក្វាង បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ស​កម្ម​ភាព​កិច្ច​ការ​បរ​ទេស ដើម្បី​លើក​កម្ពស់​ឋានៈ​របស់​វៀត​ណាម​លើ​ឆាក​អន្តរ​ជាតិ​។ សមមិត្ត​បាន​ជួប​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ជា​ច្រើន​លើ​ពិ​ភព​លោក​។  ឆ្លង​តាម​រយៈ​​កិច្ច​ប្រា​ស្រ័យ​ទាក់​ទង​នោះ វៀត​ណាម​បាន​បន្សល់​ទុក​នូវ​លក្ខណៈ​ល្អ​ប្រ​សើរ​ជា​ច្រើន​ក្នុង​អា​រម្មណ៍​នៃ​ថ្នាក់​ដឹ​ក​នាំ​នៅ​បណ្ដា​ប្រ​ទេស​ និង​ប្រ​មុខ​អង្គ​ការ​អន្តរ​ជាតិ​ជា​ច្រើន​។

ក្នុង​នាម​ជា​សមា​ជិក​រដ្ឋ​ស​ភា ​នី​តិ​កាល​ទី XIV សម​មិត្ត ត្រឹង​ដាយ​ក្វាង តែង​ចំ​ណាយ​ពេល​ជួប​ជា​មួយ​ម្ចាស់​ឆ្នោត​នៅ​ក្រុង​ហូ​ជី​មិញ​ ស្ដាប់​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ទី​ក្រុង​ឈ្មោះ​អ៊ំ​ហូ​  បក​​ស្រាយ​​ពន្យល់​ល្អិត​ល្អន់​ ពី​គោល​មា​គ៌ា​ គោល​ន​យោ​បាយ​របស់​បក្ស​ និង​​រដ្ឋ ក៏​ដូច​ជា​ការ​ដាក់​សំ​ណើ​ទៅ​រដ្ឋ​ស​ភា​ ចំ​ពោះ​បញ្ហា​ទាំង​ឡាយ​ណា​ដែល​ម្ចាស់​ឆ្នោត​ទន្ទឹង​រង់​ចាំ ដើម្បី​ដោះ​ស្រាយ​បាន​ឆាប់​រ​ហ័ស​។

ក្រោយ​ពី​មាន​រោ​គា​ពាធ​ ទោះ​បី​បក្ស រដ្ឋ សាស្រ្តា​ចារ្យ​ និង​វេជ្ជ​បណ្ឌិត​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ព្យា​បាល​អស់​ពី​កម្លាំង​កាយ​ចិត្ត​ គ្រួ​សារ​ថែ​​ទាំ​យ៉ាង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក៏​ដោយ​ប៉ុន្តែ​ដោយ​សារ​អា​ការ​រោគ​ធ្ងន់​ធ្ងរ សម​មិត្ត​ ក៏​ទ​ទួល​មរណ​ភាព​នៅ​វេ​លា​ម៉ោង​១០ និង​០៥​ នា​ទី​ ថ្ងៃ​២១ ខែ​កញ្ញា ​ឆ្នាំ​២​០១៨ (ត្រូវ​នឹង​ថ្ងៃ​១២​កើត ខែ​ភទ្រ​បទ​ ឆ្នាំ​ច) នៅ​មន្ទីរ​ពេទ្យ​​យោ​ធាមជ្ឈិម​១០៨។

ការ​លា​ចាក​លោក​នេះ​របស់​សមមិត្ត មាតុ​ភូមិ​និង​ប្រ​ជា​ជន​ តែង​នឹក​រ​លឹក​និង​ចង​ចាំ​ជា​និច្ច​រូប​ភាព​ប្រ​មុខ​រដ្ឋ​មួយ​រូប​ក្នុង​យុគ​ស​ម័យវៀតណាម សមា​ហ​រ​ណ​កម្ម​អន្តរ​ជាតិ​ដ៏​ទូ​លំ ទូ​លាយ​ ជា​ថ្នាក់​ដឹក​នាំមួ​យ​រូប ជិត​ដិត​នឹង​​ប្រ​ជា​ជ​ន​  ខ្នះ​ខ្នែង​ ស្មោះ​ត្រង់​ជា​មួយ​នឹង​ការ​ ងារ​៕

យោងៈ TTXVN- ប្រែសម្រួលៈ ពេជ្រសឿន

ចែករំលែកអត្ថបទ