គណៈប្រតិភូនៃគណៈចាត់តាំងមជ្ឈិម ដឹកនាំដោយសមមិត្ត ផាមមិញចិញ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម អញ្ជើញមកធ្វើការជាមួយគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស្ដីពីការអនុវត្តសេចក្ដីសម្រេចមហាសន្និបាត XII របស់បក្ស សេចក្ដីសម្រេចមហាសន្និបាតបក្ខភាគខេត្តសុកត្រាំងលើកទី XIII អាណត្តិកាល២០១៥-២០២០។
ប្រធានគណៈចាត់តាំងមជ្ឈិមផាមមិញចិញជូនអំណោយដល់គ្រួសារគោលនយោបាយនៅឃុំហោដាក់កៀនស្រុកចូវថាញ់។
គិតមកទល់ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៨ ទូទាំងខេត្តសុកត្រាំង មានបក្ខភាគចំនួន១៦ ឋិតក្រោមឱវាទនៃគណៈកម្មាធិការបក្សខេត្ត (បក្ខភាគស្រុក ក្រុង ទីក្រុងចំនួន១១ និងគណៈកម្មាធិការបក្ស ចំណុះគណៈកម្មាធិការបក្សខេត្តចំនួន៥) ដោយមានអង្គការបក្ស មូលដ្ឋានចំនួន៦៣៩ និងបក្ខជនចំនួន៤២.៨៧៨រូប ក្នុងនោះ បក្ខជនបម្រុង២.៤៨៩រូប ស្ត្រី១៣.២៣៨រូប ជនជាតិខ្មែរ៦.២៦៧រូប ជនជាតិចិន១.៥១១រូប អ្នកមុខអ្នកការសាសនា១៤រូប និងអាជីវកម្ម ឯកជនចំនួន២រូប។ ប្រធានគណៈចាត់តាំងមជ្ឈិមផាមមិញចិញ វាយតម្លៃខ្ពស់ចំពោះការខិតខំយ៉ាងពេញទំហឹងរបស់បក្ខភាគ ខេត្តសុកត្រាំង ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ចាប់ពីដើមអាណត្តិមកទល់បច្ចុប្បន្ន។ តាមរយៈនោះ ខេត្តមានភាគកម្រិតនៃសេចក្តីសម្រេចចំនួន១៦ដែលអនុវត្តសម្រេចនិងលើសចំណុចលេចធ្លោដូចជា កំណើនសេដ្ឋកិច្ចកសិកម្ម កសាងជនបទថ្មីតម្លៃនីហរ័ណ ការកសាងបក្ស អប់រំ។ល។ ប្រធានគណៈចាត់តាំងមជ្ឈិមបានសំណូមពរខេត្តសុកត្រាំង គប្បីផ្លាស់ប្តូរវិធានការដំណោះស្រាយអនុវត្តឆ្ពោះទៅសម្រេចនូវភាគកម្រិតដែលនៅសេសសល់ចំនួន៨ក្នុងសេចក្តីសម្រេច។ ខេត្តសុកត្រាំង គប្បីឈានឡើងផ្តើមពីកម្លាំងផ្ទៃក្នុងទាញយករាល់ប្រភពធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ផ្តុំកម្លាំងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច; កសាងប្រព័ន្ធនយោបាយរឹងមាំ។
មុននោះ ប្រធានគណៈចាត់តាំងមជ្ឈិម ផាមមិញចិញ ព្រមជាមួយនឹងគណៈប្រតិភូ មានឱកាសជួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ និងឃុំហោដាក់កៀន។ ប្រធានគណៈចាត់តាំងមជ្ឈិម បានជូនអំណោយដល់គ្រួសារគោលនយោបាយឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្ររបស់ឃុំហោដាក់កៀន ចំនួន១០ចំណែកក្នុងមួយចំណែកៗគិតជាទឹកប្រាក់២លានដុង៕
ត្រឿងផល-ថាច់ធី