18/09/2018 - 10:48

រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ស​មុទ្រ​

ក្រោយ​រយៈ​ពេល​២០​ឆ្នាំ អនុ​វត្ត​តាម​បទ​បញ្ញត្តិ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន មក​ទល់​បច្ចុប្បន្ន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ឆ្លង​កាត់​ដំ​ណាក់​កាល​កសា​ង​ ប្រ​យុទ្ធ​និង​វឌ្ឍ​នា​ការ​។ ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​ កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ តែង​ជម្នះ​រាល់​ការ​លំ​បាក​ ដើម្បី​ការ​ពារ​អធិប​តេយ្យ និង​ដែន​ដី​ព្រំ​ដែន​ជាតិ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​ដី​គោក​ និង​កោះ​ស​មុទ្រ​។

 កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង​

តែង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសា​រ​មា​មីង​លើ​ភូមិ​សាស្រ្ត​ដែល​ឈរ​ជើង​។

ច្រើន​ឆ្នាំ​មក​នេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ស​ហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ស្ថា​ប័ន​ស​មត្ថ​​កិច្ច​នា​នា អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា​ ផ្សព្វ​ផ្សាយ​អំ​ពី​បទ​បញ្ញត្តិ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និ​យាយ​ដោយ​ឡែក​ និង​ក្រឹត្យ​ច្បាប់​និ​យាយ​​រួម ដល់​ប្រ​ជា​ជន​ ស្ថា​ប័ន​ អង្គ​​ភាព​នា​នា​លើ ភូមិ​សាស្រ្ត​ព្រំ​ដែន​ និង​ឃុំ​នា​នា​នៅ​ជាប់​ព្រំ​ដែន​ជាតិ​ដោយ​រូប​ភាព​ផ្សេង​ៗ​ជា​ច្រើន​។ ជាក់​ស្តែង​៖ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​រៀប​ចំ​ផ្សព្វ​ផ្សាយ​ប្រ​មូល​ផ្តុំ​បាន​២១.៤៨៩​លើក និង​តាម​រយៈ​ប្រ​ព័ន្ធ​ឃោស​នាបាន​ចំ​នួន​៦.៣៨២ លើក​​ដល់​ប្រ​ជា​ជន​ អ្នក​មាន​ប្រ​ជា​ប្រិយ​​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច និង​អ្នក​មុខ​អ្នក​ការ​​សាសនា​ចំ​នួន​៩៩.៦៣៨​គ្រួ​សារ​។ល។ ព្រះ​ឧបជ្ឈាយ៍​ ថាច់​ហូន  អនុ​ប្រ​ធាន​សមាគម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ​ មាន​ថេរ​ដី​កា​៖ "ការ​បោះ​ទ័ព​នៅ​លើ​ភូ​​មិ​សាស្រ្ត កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន បាន​សហ​ការ​យ៉ាង​ ជិត​ដិត​ជា​មួយ​នឹង​វត្ត​អា​រាម​ ក​សាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជាតិ​។ ពិ​សេស​ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ តែង​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​គេន​និង​ជូន​អំ​ណោយ​ដល់​វត្ត គ្រួ​សារ​គោល​ន​យោ​បាយ​ កម្មា​ភិ​បាល​ឆ្នើម​ជា​ជន​ជាតិ​ភាគ​តិច​ គ្រួ​សារ​ក្រី​ក្រ​។ល។ ​ចូល​រួម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​ឱ​កាស​បុណ្យ​ទាន​ ដើម្បី​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ទ​ទួល​អំ​ណរ​បុណ្យ​ប្រ​កប​ ដោយ​សុ​វត្ថិ​ភាព​ម្ល៉ោះ​ហើយ​ បង្ក​បាន​ភាព​​ជឿ​ជាក់​អំ​ពី​សំណាក់​ប្រ​ជា​ជន​"។

ទន្ទឹម​នឹង​នោះ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​លេខ​០១ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ស្តី​ពី​ "ចាត់​តាំង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​​ចូល​រួម​​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​​ក្នុង​ស​ម័យ​ថ្មី​" កៀក​នឹង​ស្ថាន​ភាព​ជាក់​​ស្តែង​ របស់​ភូមិ​ភាគ​។ ជា​ពិ​សេស បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​ភូមិ​ភាគ​ពង្រឹង​និង​ពង្រីក​ក្រុម​សន្តិ​​សុខ​​​ប្រ​​ជា​​ជ​ន​​ចំ​​នួន​​១.០៥៣​​លើក បង្កើត​ក្រុម​ស្វ័យ​គ្រប់គ្រង១៤៥ក្រុម ទូក ក​ប៉ាល់ កំ​ពង់​ផែសុ​វត្ថិ​ភាព​ បង្កើត​ក្រុម​ប្រ​ជា​ការ​ពារ​២២​ក្រុម បង្កើត​ទម្រង់​ជួយ​ប្រ​ជាជន​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ៣៨​ទម្រង់​ ទទួល​ផ្ចុង​ផ្តើម​សិស្សា​នុសិស្ស​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស​៤០​នាក់​។ល។ លោក​ភុង​ថាញ់​ម៉ី នៅ​ភូមិ​ម៉​-អ ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖ "ពី​មុន​នេះ ខ្ញុំ​ទៅ​នេ​សាទ​ឯក​ឯង​ មិន​ចូល​រួម​ក្នុង​ក្រុម ម្ល៉ោះ​ហើយ​បាន​ទិន្ន​ផល​មិន​ខ្ពស់​។ ឆ្នាំ​២០០៥ បាន​បង​ប្អូន​ការ​ពារ​ព្រំ​ដែន​ចលនា​ឲ្យ​ខ្ញុំ​ចូល​រួម​ក្នុង​ក្រុម​នេ​សាទ​ជល​ផល​ ទូក​ក​ប៉ាល់​ កំ​ពង់​ផែសុ​វត្ថិ​ភាព​របស់​ស្រុក​។ ចាប់​តាំង​ ពី​នោះ​មក ឃើញ​ថា​ការ​ធ្វើ​នេ​សាទ​របស់​ខ្ញុំ​មាន​ភាព​ងាយ​ស្រួល​ជាង ជា​ពិ​សេស គឺ​បង​​ប្អូន​តែង​សាម​គ្គី ជួយ​គ្នា​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​លើ​ផ្ទៃ​សមុទ្រ​ ម្ល៉ោះ​ហើយ​ខ្ញុំ​នឹង​នរ​ចិត្ត​ច្បាម​របរ​នេ​សាទ​"។

តាម​ប្រសាសន៍​វរៈសេនីយ៍ឯក ង្វៀន​សុង​​ហៅ អនុ​ប្រ​ធាន​បញ្ជា​ការ​វិជ្ជា​ជីវៈ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ការ​បង្កើត​បទ​បញ្ញត្តិ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គឺ​មូល​ដ្ឋាន​គតិ​យុត្តិ​ ដ៏​សំ​ខាន់​សម្រាប់​កសាង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រៀប​រយ​ ជា​ជំ​ហាន​ៗ​ទាន់​ស​ម័យ​​សំ​ដៅ​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ បូរណ​ភាព​ ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ ការ​ពារ​សន្តិ​សុខ​ន​យោ​បាយ រក្សា​ខ្ជាប់​សណ្តាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​។ យោង​លើ​មូលដ្ឋាន​ភារ​កិច្ច​៧​យ៉ាង​ ដែល​បាន​កំ​ណត់​ច្បាស់​ក្នុង​សេចក្តី​សម្រេច​លេខ​១១ ត្រូវ បាន​ចែង​លំ​អិត​ក្នុង​បទ​បញ្ញត្តិ​ កង​ទ័ព​ការ​​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​ខិត​ខំ​ម្ចាស់​ការ​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ការ​ពារ​រឹង​មាំ​អ​​ធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ប្រ​ទេស​​ជាតិ​៕

                        យ្វី​អាញ់​ - ថាច់​ធី

​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ភុង​ថាញ់​ម៉ី