ក្រុមការងាររបស់គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម ដឹកនាំដោយលោកផានឌិញត្រាក លេខាគណៈកម្មាធិការបក្សមជ្ឈិមនិងជាប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម ជាប្រធានក្រុមបានជំនួបនិងធ្វើការជាមួយខេត្តសុកត្រាំង អំពីការងារកិច្ចការផ្ទៃក្នុងការបង្ការប្រឆាំងនឹងអំពើពុករលួយ និងកំណែទម្រង់យុត្តិធម៌ក្នុង៨ខែដើមឆ្នាំ២០១៨។
លោកផានឌិញត្រាក លេខាគណៈកម្មាធិការបក្សមជ្ឈិម ប្រធានគណៈកម្មាធិការ
កិច្ចការផ្ទៃក្នុងថ្លែងការនៅក្នុងកិច្ចប្រជុំ។
ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ខេត្តសុកត្រាំង បានយកចិត្តទុកដាក់ចង្អុលការអនុវត្តល្អការកែទម្រង់យុត្តិធម៌ និងសកម្មភាពរបស់ស្ថាប័នការពារច្បាប់។ តាមនោះ អត្រាវិនិច្ឆ័យ បំបែកក្តីសម្រេចជាង៧២%។ អត្រាធ្វើនិតិវិធី បណ្តឹងក្នុងការដោះស្រាយបរិហារឧក្រិដ្ឋជនសម្រេចជាង៥៩%; អនុវត្តបានយ៉ាងល្អការទទួលជួបប្រជាពលរដ្ឋ។ល។
ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោកផានឌិញត្រាក សំណូមពរ ខេត្តសុកត្រាំង គប្បីបន្តការពង្រឹងការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លើភូមិសាស្រ្ត ដោះស្រាយយ៉ាងឆាប់រហ័ស ករណីប្តឹងតវ៉ាដែលអូសបន្លាយ។ ប្រុងប្រយ័ត្នរាល់អង្គការដែលបង្កឲ្យខូចសន្ដិសុខសណ្តាប់ធ្នាប់ បណ្តាអានុភាពអមិត្ត។ ពិនិត្យឡើងវិញ បណ្តាផែនការ ការពារម្ចាស់ការទប់ទល់រាល់ស្ថានភាពដែលកើតឡើង។ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លោកផានឌិញត្រាក បានរំលឹក ខេត្តសុកត្រាំង គប្បីពង្រីកតួនាទីកម្មាភិបាល បក្ខជននិងអ្នកដឹកនាំគំរូ ដើម្បីឈានដល់ភាពរីករាលដាលដល់សង្គមទាំងមូល កសាងវប្បធម៌ សន្សំសំចៃ មិនសុីសំណូក។ បង្កើនការត្រួតពិនិត្យ អធិការកិច្ចជាពិសេស ក្នុងវិស័យរសើប មានហានិភ័យកើតអំពើពុករលួយខ្ពស់ ។ អនុវត្តត្រូវតាមស្មារតីនៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់មជ្ឈិម ក៏ដូចជាធ្វើឲ្យសុក្រឹត្យការរៀបចំក្បាលម៉ាសុីនដឹកនាំនៃគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈ កម្មាធិការបក្ស ខេត្តនិយាយដោយឡែក និងស្ថាប័ននានា ក្នុងខេត្តនិយាយរួម៕
ត្រឿងផល-វ៉ាន់តឹន