លោកប្រធានហូជីមិញ អានសេចក្ដីប្រកាសឯករាជ្យយ៉ាងមហោឡារិក។
ក្នុងអំឡុងថ្ងៃនេះ ទូទាំងប្រទេសអបអរសាទរបុណ្យជាតិ ២កញ្ញា យ៉ាងគគ្រឹកគគ្រេង។ មុននេះ៧៣ឆ្នាំ នាសរទរដូវប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញ អានសេចក្ដីប្រកាសឯករាជ្យ ប្រសូត្រឡើងប្រទេសសាធារណរដ្ឋវៀតណាមប្រជាធិបតេយ្យ។
ថ្ងៃ២ ខែកញ្ញា ឆ្នាំ១៩៤៥ លើវេទិកានាទីលានបាឌិញប្រវត្តិសាស្ត្រនៅចំពោះមុខការធ្វើមិទ្ទិញរបស់ជនរួមជាតិ លោកប្រធានហូជីមិញ ជំនួសមុខរដ្ឋាភិបាលបណ្ដោះអាសន្នអានសេចក្ដីប្រកាសឯករាជ្យយ៉ាងមហោឡារិក ថ្លែងទៅកាន់ជនរួមជាតិទូទាំងប្រទេសនិងមនុស្សជាតិទូទាំងសកលលោក ចាប់ពីពេលនេះតទៅ ប្រទេសសាធារណរដ្ឋវៀតណាមប្រជាធិបតេយ្យបានប្រសូត្រឡើង។ លោកប្រធានហូជីមិញ អំណះអំណាងៈ “ប្រជាជាតិមួយដ៏ក្លាហាន ប្រឆាំងនឹមទាសភាពរបស់បារាំងជាង៨០ឆ្នាំកន្លង ប្រជាជាតិមួយដ៏ក្លាហាន រួមជាមួយភាគីសម្ពន្ធមិត្តប្រឆាំង ពួកហ្វាស៊ីសក្នុងប៉ុន្មានឆ្នាំកន្លង ប្រជាជាតិ នោះត្រូវមានសេរីភាព ប្រជាជាតិនោះត្រូវបានឯករាជ្យ!។ល។ ប្រទេសវៀតណាម មានសិទ្ធិទទួលសេរីភាពនិងឯករាជ្យ ហើយក្លាយជាប្រទេសមួយមានសេរីភាព និងឯករាជ្យពិតៗ។ ជនជាតិវៀតណាមគ្រប់រូប ប្ដេជ្ញាចិត្តយកស្មារតីនិងកម្លាំងអាយុជីវិតនិងទ្រព្យសម្បត្តិទាំងអស់ ដើម្បីការពាររឹងមាំសិទ្ធិ សេរីភាព និងឯករាជ្យនោះ”។
សេចក្ដីប្រកាសឯករាជ្យជាអមតៈ ថ្ងៃ២ ខែកញ្ញា ឆ្នាំ១៩៤៥ បានបង្កើតសករាជថ្មី ជាលើកដំបូងដែលប្រជាជនវៀតណាម មានសិទ្ធិ មោទនភាព ដោយសារបានក្លាយជាពលរដ្ឋនៃប្រទេសមួយដែលមានសេរីភាពនិងឯករាជ្យ។ រយៈពេល៧៣ឆ្នាំកន្លង ជាដំណាក់កាលតស៊ូ ពលីកម្មដ៏លំបាកលំបិន ដែលប្រជាជនវៀតណាម មិនសោកស្តាយទ្រព្យសម្បត្តិ និងលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូប្រឆាំងបណ្ដើរ ស្ថាបនាប្រទេសជាតិបណ្ដើរ ដើម្បីការពារនិងកសាងខឿនមាតុភូមិវៀតណាមសព្វថ្ងៃ។
បច្ចុប្បន្ន ប្រទេសជាតិយើងមានការរីកចម្រើនជាងមុនយ៉ាងច្រើន។ វៀតណាមបានក្លាយជាប្រទេសមួយមានកិត្យានុភាពលើឆាកអន្តរជាតិ៕
ក្រុមអ្នកយកព័ត៌មាន - ប្រែៈពេជ្រសឿន