28/08/2018 - 10:16

ពិ​និត្យ​ជំ​ងឺ​បេះ​ដូង​ដោយ​ឥត​គិ​ត​ថ្លៃ នៅ​ថ្ងៃ​អង្គារ​ដំ​បូង​បង្អស់​ក្នុង​ខែ

វេជ្ជ​បណ្ឌិត​ឯក​ទេសក​ម្រិត​២  ង្វៀន​វ៉ាន់​ហ្វាង​ នា​យក​មន្ទីរ​ពេទ្យ​​ព​ហុ​វិជ្ជា​ហ្វាន​ម៉ី​គឺវ​ឡុង ឲ្យ​ដឹង​៖  នៅ​ថ្ងៃ​អង្គារ​ដំ​បូង​បង្អស់​រៀង​រាល់​ខែ មន្ទីរ​ពេទ្យ​បាន​រៀប​ចំ​កម្ម​វិ​ធី​ពិ​និត្យ​ជំ​ងឺ​បេះ​ដូង​ដោយ​ឥត​គិត​​ថ្លៃ ឲ្យ​កុ​មារ​អា​យុ​ក្រោម​១៦​ឆ្នាំ​។ ពេល​ប្រទះ​ឃើញ​កុ​មារ​កើត​ជំ​ងឺ បេះ​ដូង​ តែ​ស្ថាន​ភាព​គ្រួ​សារ​ ក្រ​លំ​បាក​ មន្ទីរ​ពេទ្យ​នឹង​រក​ប្រ​ភព​ចលនា​ប្រាក់​ធ្វើ​ការ​វះ​កាត់​ដោយ​ឥត​គិត​ថ្លៃ​ឲ្យ​កុ​មារ​។

វេ​ជ្ជ​បណ្ឌិត​ធ្វើ​អេ​កូ​បេះ​​ដូង​ឲ្យ​កុ​មារ​។

ក្រៅ​ពី​កម្ម​វិ​ធី​ត្រួត​ពិ​និត្យ​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ រយៈ​ពេល​​កន្លង មន្ទីរ​ពេទ្យ​ព​ហុ​វិជ្ជា​ហ្វាន​ម៉ី គឺវ​ឡុង​ ថែម​ទាំង​មាន​កម្ម​វិ​ធី​ពិ​និត្យ​ជំងឺ​និង​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ដោយ​ឥត​គិត​ថ្លៃ​ឲ្យ​កុ​មារ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យ៉ាល​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​​ទៀត​ផង​ ។ អា​ស្រ័យ​ហេតុ​នោះ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ទល់​​បច្ចុ​ប្បន្ន វេជ្ជ​បណ្ឌិត​បាន​ពិ​និត្យ​ឃើញ​និង​ព្យា​បាល​ដោយ​ជោគ​​ជ័យ​ឲ្យ​កុ​មារ​កើត​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ចំ​នួន​៤២​នាក់​ មាន​ដូច ប្រ​ហោង​ចន្លោះ​ថត​ទាំង​ពីរ​ខាង​​ក្រោម (ventricular septal defect ) ប្រ​ហោង​ចន្លោះ​ថត​ទាំង​ពីរ​ខាង​លើ​ (Atrium septal defect) ជំ​ងឺបិទ​សរ​សៃ​ឈាម​ដែល​ចំ​ហ​(PDA) ជំ​ងឺ​ ត្បៀត​សរ​សៃ​ឈាម​សួត​ (Pulmonary valve stenosis) ក្នុង​​ចំ​​ណោម​​នោះ   ភាគ​ច្រើន​គឺ​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ដោយ​ភាព​ស្មុគ​ស្មាញ​ រង​ពិ​ការ​គួប​ផ្សំ​ជា​ច្រើន​។ ក្នុង​នោះ មាន​ករ​ណី​ធ្ងន់​ធ្ងរ​២​នាក់​ រាង​កាយ​ថម​​ថយ រង​ប្រ​ហោង​ចន្លោះ​ថត​ទាំង​ពីរ​ខាង​ក្រោម​ចំ​ណែក​ផ្គុំ​។ នេះ​ជា​អង្គ​ធាតុ​ប្រ​ហោង​ចន្លោះ​ថត​ទាំង​ពីរ​ខាង​ក្រោម​ប្រ​កប​ដោយ​ភាព​ស្មុគ​ស្មាញ​​ប្រ​ហោង​ចន្លោះ​ឋិត​នៅ​ក្រោម​សរ​សៃ​ឈាម​ធំ​ និង​សរ​សៃ​ឈាម​សួត​ ម្ល៉ោះ​ហើយ​នៅ​ពេល​ធ្វើ​ការ​វះ​កាត់​អាច​ញុា​ំង​ឲ្យ​ត្បៀត​សន្ទះ​បិទ​បើក​សរ​សៃ​ឈាម​ធំ ​និង​សរ​សៃ​ឈាម​សួត​ បង្ក​ឲ្យ​រ​ហើប​ប្រឹស​បេះ​ដូង​។ កុ​មារ​រង​ ប្រ​​ហោង​​ចន្លោះ​ថត​ទាំង​ពីរ​ខាង​ក្រោម​យូរ​ថ្ងៃ​នឹង​ញុា​ំង​ឲ្យ​រីក​ប៉ោង​ ថត​ក្រោម​ខាង​ឆ្វេង​ នាំ​ឲ្យ​ខ្សោយ​​បេះ​ដូង​។ រោគ​សញ្ញា​ងាយ​សម្គាល់​បំ​ផុត​គឺ​កុ​មារ​មិន​សូវ​បៅ​ ធំ​យឺត​​ឬ​រ​លាក​សួត​សារ​ទៅ​សារ​មក​ច្រើន​​ដង​។ ក្រោយ​ពី​ធ្វើ​ការ​ព្យា​បាល​ ករណី​ជំ​ងឺ​២​នាក់​ខាង​លើ​មាន​ការ​​វិ​វឌ្ឍ​ល្អ​។

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែក​បេះ​ដូង​ឲ្យ​ដឹង​៖ មាន​កុ​មារ​ប្រ​ហែល​៨​ដល់​១០​នាក់​ ក្នុង​ចំ​ណោម​កុ​មារ​ជាង​១.០០០​នាក់ កើត​មក​ដោយ​មាន​រចនា​សម្ព័ន្ធ​បេះ​ដូង​ខុស​ពី​ប្រ​ក្រ​តី​។ រៀង​រាល់​ឆ្នាំ នៅ​វៀត​ណាម​ មាន​កុ​មារ​កើត​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ពី​១២​ពាន់​ដល់​​១៤​ពាន់​នាក់​។ មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ មក​ទល់​ពេល​នេះ​មិន​ទាន់​កំ​ណត់​ដឹង​​ច្បាស់​លាស់​នៅ​ឡើយ​ ប៉ុន្តែ​ភាគ​ច្រើន​គឺ​ទាក់​ទិន​នឹង​ផល​ប៉ះ​ពាល់​មិន​ល្អ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ ។

វេជ្ជ​បណ្ឌិត​ង្វៀន​វ៉ាន់​ហ្វាង​ ឲ្យ​ដឹង​បន្ថែម​ ធាតុ​ពិត​ អត្រា​កើត​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ មួយ​អន្លើ​ដោយ​កុ​មារ​ជា​ច្រើន​ រង​ពិ​ការ​ស្មុគ​ស្មាញ មន្ទីរ​ពេទ្យ​ហ្វាន​ម៉ី​គឺវ​ឡុង​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​កម្ពស់​វិជ្ជា​ជីវៈ​ជូន​ក្រុម​ការ​ងារ​វះ​កាត់​នៅ​នឹង​មជ្ឈ​មណ្ឌល​ព្យា​បាល​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ដែល​ល្បី​ឈ្មោះ ​ក្នុង​ប្រ​ទេស​ មាន​ដូច​​មន្ទីរ​ពេទ្យ​បេះ​ដូង​ហា​ណូយ​ មន្ទីរ​ពេទ្យ​បាច់​ម៉ាយ​ សំ​ដៅ​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​ខ្ពស់​ ជួយ​កុ​មារ​កើត​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​ស្មុគ​ស្មាញ​ បាន​ព្យា​បាល​ជំ​ងឺ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វ​ឡុង កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ព្យា​បាល​​មិន​បាច់ឡើង​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​កម្រិត​ខ្ពស់​៕ ​

                    ធូ​សឿង​ -​ ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​វ៉ាន់​ហ្វាង​