ស្រុកចូវថាញ់ ខេត្តត្រាវិញ មានវត្តទក្ខិណនិកាយខ្មែរចំនួន១៧វត្ត ក្នុងនោះ មាន៥វត្ត បានបង្កើតក្លឹបផ្សព្វផ្សាយបញ្ចុះបញ្ចូលអប់រំមុខសញ្ញាបំពានច្បាប់។ ក្លឹបទាំងនេះ សកម្មភាពប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅភូមិភាគ។
ព្រះចៅអធិការថាច់ស៊ុង វត្តជុំប្រាសាទកំពុងផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់រដ្ឋដល់ពុទ្ធបរិស័ទ។
ដាឡុកគឺជាឃុំមួយក្នុងចំណោមឃុំក្រីក្ររបស់ស្រុកចូវថាញ់ សេដ្ឋកិច្ចការ រស់នៅរបស់មាមីងពុទ្ធបរិស័ទជួបលំបាកច្រើន; ពីមុនស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅលើភូមិភាគ តែងមានភាពស្មុគស្មាញ។ ពេលបានបក្ស រដ្ឋអនុវត្តនូវកម្មវិធី កសាងជនបទថ្មី លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើជូនប្រជាជននៅភូមិភាគ ម្ល៉ោះហើយ ទើបជីវភាពរបស់មាមីងពុទ្ធបរិស័ទមានការវិវឌ្ឍយ៉ាងប្រចក្ស។រដ្ឋអំណាចភូមិភាគក៏បានសហការជាមួយនឹងវត្តចំប៉ីសោភ័ណ (ត្រោកកើត) បង្កើតក្លឹបផ្សព្វផ្សាយច្បាប់ ដើម្បីបង្កើនការផ្សព្វផ្សាយ អប់រំ ពាំនាំក្រឹត្យច្បាប់ទៅក្នុងការរស់នៅរបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត ដើម្បីពួកគាត់យល់ដឹងនិងអនុវត្តតាមច្បាប់។ ផ្តើមពីនោះ មាមីងពុទ្ធបរិស័ទបានយល់ដឹងច្បាស់អំពីកាតព្វកិច្ច និងផលប្រយោជន៍របស់ខ្លួន លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ សកម្ម ចូលរួមអនុវត្តបណ្តាចលនារបស់ភូមិភាគ លេចធ្លោបំផុតគឺចលនាការពារសន្តិសុខមាតុភូមិ ទប់ស្កាត់មុខសញ្ញាបំពានច្បាប់បានទាន់ពេល ជួយឲ្យស្ថានភាពសន្តិសុខ នយោបាយនៅភូមិភាគបានលំនឹង។ តាំងពីបង្កើតមកទល់ពេលនេះ ក្លឹបបានចូលរួមសហការជាមួយនឹងផ្នែកសមត្ថកិច្ច ចាត់ចែងការផ្សព្វផ្សាយបាន១៨៩លើក ដោយមានអ្នកចូលរួមជាង១៩.៦០០លើកនាក់។
ចំណែកលោកគឹមផមារី ប្រធានគណៈកម្មការវត្តជុំប្រាសាទខ្សាច់កណ្តាល ប្រធានក្លឹបផ្សព្វផ្សាយបញ្ចុះបញ្ចូល បង្ការបង្ក្រាបឧក្រិដ្ឋកម្មវត្តជុំប្រាសាទ ឲ្យដឹង៖ ក្លឹបផ្សព្វផ្សាយច្បាប់របស់វត្តជុំប្រាសាទ ចាត់ចែងការផ្សព្វផ្សាយក្នុងមួយខែបាន៤លើក នៅថ្ងៃសីលប្រចាំខែ ដើម្បីជួយឲ្យពុទ្ធបរិស័ទយល់ដឹង និងអនុវត្តក្រឹត្យច្បាប់របស់រដ្ឋបានល្អ។
ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ចន្ទប្បញ្ញោគឹមថន ប្រធានក្លឹបផ្សព្វផ្សាយច្បាប់នៅវត្តចំប៉ីសោភ័ណ (ត្រោកកើត) វត្តនានាគប្បីពង្រីកទំនាក់ទំនងជាមួយនឹងស្ថាប័នសមត្ថកិច្ចជាងទៀត ដើម្បីផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋឲ្យបានទាន់ ពេល។ផ្តើមពីនោះ ជួយឲ្យប្រជាជននិយាយរួម មាមីងពុទ្ធបរិស័ទនៅតាមវត្តនានានិយាយដោយឡែក លើកកម្ពស់ចំណេះដឹង សកម្មរួមចំណែកអនុវត្តល្អនូវរាល់ការចលនាបំផុតគឺចលនាការពារសន្តិសុខមាតុភូមិ៕
សឺនម៉ាល័យ-វិមាន