13/08/2018 - 15:54

អភិ​រក្ស​និង​ពង្រីក​ទម្រង់​សិល្បៈ​ខ្មែរ

អនុ​វត្ត​ការ​បង្រួម​​​អង្គ​ការ​ចាត់​តាំង​ផ្នែក​​វប្ប​​ធម៌​-កី​ឡា​និង​ទេស​ចរណ៍​ ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​ខេត្ត​បាក​លី​វ​និង​ក្រុម​ល្ខោន​កាវ​វ៉ាន់​ឡូវ​ បាន​បញ្ចូល​ជា​សាល​ម​ហោ​ស្រព​កាវ​វ៉ាន់​ឡូវ​។   ជា​មួយ​នឹង​បរិ​ស្ថាន​ថ្មី​មាន​លក្ខណ​​សម្បត្តិ​ងាយ​ស្រួល​ ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​បាក​លីវ​ មាន​បំ​ណង​បង្កើន​នូវ​គុណ​ភាព​សក​​ម្ម​ភាព​ រួម​ចំ​ណែក​អនុ​វត្ត​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​ទម្រង់​សិល្បៈ​ខ្មែរ​នៅ​បាក​លីវ​។

ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​បាក​លីវ​ សម្ដែង​បម្រើ​ជូន​ទស្ស​និក​ជន​ក្នុង​មហោ​ស្រព​កាវ​វ៉ាន់​ឡូវ​។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​កា​រិ​យា​ល័យ​វប្ប​ធម៌​-កី​ឡា​និង​ទេស​ចរណ៍​ តែង​អា​ទិ​ភាព​នូវ​ប្រ​ភព​ធន​ធាន​មនុស្ស​សំ​ដៅ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​។ ពិ​សេស ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​បាក​លីវ​ ជា​អង្គ​ភាព​មួយ​បាន​ប្រ​គល់​ភារ​កិច្ច​អភិ​រក្ស​ និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ជីវ​ភាព​សហ​គមន៍​។ ថ្វី​ដ្បិត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​  តែ​ស​កម្ម​ភាព​របស់​ក្រុម​នៅ​ជួប​ការ​លំ​បាក​មិន​តិច​ឡើយ​ ពិ​សេស​គឺ​ការ​សម្ដែង​បម្រើ​ជូន​​មា​មីង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ក្នុង​ខែ​សី​ហា ​ឆ្នាំ​២០១៧ ក្រុម​បាន​បញ្ចូល​ជា​សាល​ម​ហោ​ស្រព​កាវ​វ៉ាន់​ឡូវ​ជា​ផ្លូវ​ការ​បើក​”ទ្វារ​”ថ្មី​ដើម្បី​​បង្កើន​ការ​សម្ដែង​សិល្បៈ​ខ្មែរ​នៅ​បាក​លីវ​ ប្រ​​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ការ​រួម​បញ្ចូល​បង្ក​បាន​ការ​ឯក​ភាព​ ក្តី​រីក​រាយ​ក្នុង​កម្មា​ភិ​បាល​ សិល្ប​ករ​តា​រា​សម្ដែង​របស់​អង្គ​ភាព​។ តាំង​ពី​បរិ​ស្ថាន​ដំ​ណើរ​ការ​​មូល​ដ្ឋាន​ សម្ភារៈ​ គ្រឿង​បំ​ពាក់​សុទ្ធ​តែ​ទំ​នើប​ៗ ជួយ​ជម្រុញ​​កម្លាំង​ចល​ករ​ដល់​ក្រុម​ ហើយ​មាន​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​ពល​កម្ម​ ច្នៃ​ប្រ​តិដ្ឋ​​ក្នុង​ស​កម្ម​ភាព​សិល្បៈ​។ មិន​ត្រឹម​តែ​ដូច្នោះ​ សិល្ប​ករ​​តា​រា​​សម្ដែង​ខ្មែរ​ នៅទាំ​ង​បាន​​ក្រុម​ល្ខោន​ដែល​ចំ​ណុះ​មហោ​ស្រព​កាវ​​វ៉ាន់​ឡូវ​ឧបត្ថម្ភ​ធន​ធាន​មនុស្ស​ សម្ភារៈ​ជួយ​ឲ្យ​ការ​សម្ដែង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ សិល្ប​ករ​ថាច់​ទីវ​ ឲ្យ​ដឹង​៖ “នៅ​ក្នុង​សាល​សមែ្តង​រួម​” បង​ប្អូន​សិល្ប​ករ​ តា​រា​សម្ដែង​របស់​ក្រុម​សិល្បៈ​ចំ​ណុះ​មហោ​ស្រព​កាវ​វ៉ាន់​ឡូវ​ តែង​មាន​ឱ​កាស​សិក្សា​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ដើម្បី​បង្កើន​នូវ​បច្ចេក​ទេស​ក្នុង​ការ​សម្ដែង​។ ទោះ​បី​មុខ​ងារ​និង​ការ​ងារ​មាន​ការ​ផ្លាស់​ប្ដូរ​តិច​តួច​ក្ដី​ ប៉ុន្តែ​គុណ​ភាព​​ជំ​នាញ ស​កម្ម​ភាព​របស់​ក្រុម​តែង​បាន​លើក​កម្ពស់​​គួរ​ឲ្យ​កត់​សម្គាល់​។ ពិ​សេស គឺ​កម្ម​វិ​ធី​សិល្បៈ​បម្រើ​មូល​ដ្ឋាន​តែង​បាន​វិ​និ​យោគ​យ៉ាង​ផ្ចិត​ផ្ចង់​នឹង​នាំ​មក​នូវ​”ចំ​ណី​អា​រម្មណ៍”​ យ៉ាង​ជក់​ចិត្ត​និង​សម្បូរ​បែប​ជូន​ជន​រួម​ជាតិ​ខ្មែរ​”។

អនុ​បណ្ឌិត​-អ្នក​និ​ពន្ធ​បទ​ភ្លេង​ថាច់​មូ​លី​ នា​យក​រង​សាល​ម​ហោ​ស្រព​កាវ​វ៉ាន់​ឡូវ​ ប្រ​ធាន​ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​បាក​លីវ​ ឲ្យ​ដឹង​៖ ក្រោយ​​ពី​​រួ​ម​បញ្ចូល​បាន​ជិត​មួយ​ឆ្នាំ ស​កម្ម​ភាព​របស់​ក្រុម​បាន​ផ្ដល់​នូវ​លទ្ធ​ផល​គួរ​ឲ្យ​រីក​រាយ​។ ក្រុម​តែង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ មន្ទីរ​វប្ប​ធម៌​-កី​ឡា​និង​ទេស​ចរណ៍​ ជឿ​ជាក់​ថា​នឹង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​លក្ខណៈ​វប្ប​ធម៌​ជន​​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ បច្ចុ​ប្បន្ន  ក្រុម​ផ្ដើម​កសាង​ខ្លឹម​សារ ហាត់​ស​មកម្ម​វិ​ធី​សិល្បៈ​បម្រើ​ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ដំ​ណាក់​កាល​ឆ្នាំ​២០១៨​-២០១៩​។ ជាក់​ស្ដែង​ដូច​កសាង​កម្ម​វិ​ធី​ចម្រៀង​រ​បាំ​ចំ​នួន​៣  និង​សិល្បៈ​យូរ​កេរ​ចំ​នួន​១​ជុំ​វិញ​ប្រ​ធាន​​ បទ​៖ ទិ​វា​ជួប​ជុំ​ភូមិ​ស្រុក​ ជន​រួម​ជាតិ​ខ្មែរ​រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​ ភូមិ​ស្រុក​បាក​លីវ​នា​បច្ចុប្បន្ន​៕

យោង​កា​សែត​បាក​លី​វ​-​ទី​ទុយ

ចែករំលែកអត្ថបទ