13/08/2018 - 15:54

កម្ម​វិធី​ទិ​ស​ដៅ​អប់​រំ​នៅ​តំ​បន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំប​ន់​លំ​បាក

នា​យក​រដ្ឋ​មន្ត្រី ទើប​បាន​អនុ​ម័ត​កម្ម​វិ​ធី​ទិស​ដៅ​អប់​រំ​នៅ​តំបន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​លំ​បាក ដំ​ណាក់​កាល​ឆ្នាំ​២០១៦​-២០២០​ ។

នា​យក​រដ្ឋ​មន្ត្រី​ ទើប​បាន​អនុ​ម័ត​កម្ម​វិ​ធី​ទិស​ដៅ​អប់​រំ​នៅ​តំ​បន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច​​

និង​តំ​បន់​លំបា​ក ដំ​ណាក់​កាល​ឆ្នាំ​២០១៦​-២០២០​ ។

ភ​ារ​កិច្ច​ចម្បង​នៃ​កម្ម​វិ​ធី​នេះ គឺ​ឧបត្ថម្ភ​វិ​និ​យោគ​ទុន​កសាង​មូល​ដ្ឋាន​សម្ភារៈ​សម្រាប់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​នា​នា​ ពី​ប្រ​ភព​ថ​វិ​កា​វិ​និ​យោគ​ទុន​របស់​មជ្ឈិម​ជា​មួយ​នឹង​កម្រិត​ទុន​វិ​និ​យោគ​ស​រុប​ចំ​នួន​៤០១​.៦៩៦​ពាន់​លាន​ដុង​។ (កែ​តម្រូវ​បង្កើន​បន្ថែម​នៅ​ពេល​មាន​ប្រ​ភព ប៉ុន្តែ​មិន​លើស​ពី​១.១០០​ពាន់​លាន​ដុង​)​។ ជាក់​ស្ដែង​គឺ​ឧបត្ថម្ភ​វិ​និ​យោគ​លើ​កា​​រ​កសាង​ជា​សារ​វន្ត​​និង​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ​សម្រាប់​គម្រោង​អន្ត​រ​ភាព​ទាំង​១៩ ជូន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​នា​នា ក្នុង​ចំ​ណោម​សា​លា​ទាំង​៤៨​ ឋិត​ក្នុង​គម្រោង​សាង​សង់​ថ្មី​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ១៦៤០/QĐ-TTg ថ្ងៃ​២១ ខែ​កញ្ញា ​ឆ្នាំ២​០១១ របស់​នា​យក​រដ្ឋ​មន្ត្រី ​(អាច​កែ​តម្រូវ​បង្កើន​​បន្ថែម​ នៅ​ពេល​មាន​ប្រ​ភព​អនុ​វត្ត​ប៉ុន្តែ​មិន​លើ​ស​ពី​ទិស​ដៅ​២២​គម្រោង​ដែល​បាន​អនុ​ម័ត​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ​៧៣​)។ ឧបត្ថម្ភ​វិ​និ​យោគ​កសាង​ជា​សារ​វន្ត​និង​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ​សម្រាប់​គម្រោង​សាង​សង់​ថ្មី​ទាំង​៥ របស់​សា​លា​ជន​ជាតិ​អន្តេ​វា​សិ​ក ក្នុង​ចំ​ណោម​៤៨​សា​លា​ឋិត​ក្នុង​គម្រោង​សាង​សង់​ថ្មី​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ​​១៦៤០/QĐ-TTg ចុះ​ថ្ងៃ​២១ ខែ​កញ្ញា​ ឆ្នាំ​២០១១ របស់​នា​យក​រដ្ឋ​មន្ត្រី​(អាច​កែ​តម្រូវ​បន្ថែម​បាន​ នៅ​ពេល​មាន​ប្រ​ភព​កម្លាំង ​ប៉ុន្តែ​មិន​លើស​ពី​ទិស​ដៅ​១៦​គម្រោង​។

ឧបត្ថម្ភ​​សម្ភារៈ​បរិក្ខារ​ ជួស​ជុល កែ​ប្រែ បង្កើន​កម្រិត​បើក​ទូ​លាយ​ជួរ​សំ​ណង់​ចាំ​បាច់​នៅ​សា​លា​ជន​ជាតិ​អឌ្ឍ​អន្តេវា​សិក និង​មណ្ឌល​សា​លា ទី​ទាំង​សា​លា​បឋម​សិក្សា​មធ្យម​សិក្សា​មូល​ដ្ឋាន​រដ្ឋ​ការ​​មាន​សិស្ស​​អឌ្ឍ​អន្តេ​វា​សិក​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ សេដ្ឋ​កិច្ច​សង្គម​លំបា​ក​ពីប្រ​ភព​ទុន​សម្រាប់​បុព្វ​ហេតុ​របស់​មជ្ឈិម​និង​ភូមិ​ភាគ​។ ឧបត្ថម្ភ​សកម្ម​ភាព​ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​ ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​។ ទុន​អនុ​វត្ត​ស​រុប​៤.០០០​ពាន់​លាន​​ដុង ក្នុង​នោះ​មាន​ដូច​៖ ទុន​បុព្វ​ហេតុ​ពី​ថ​វិ​កា​មជ្ឈិម​គឺ​៣.០០០​ពាន់​លាន​ដុង​ (ក្នុង​នោះ មាន​០.៥​ពាន់​លាន​ដុង សម្រាប់​អនុ​វត្ត​ស​កម្ម​ភាព​ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​នៅ​មជ្ឈិម​ឋិត​ក្នុង​ផែន​ការ​ឆ្នាំ​២០១៦ និង​៦​ពាន់​លាន​ដុង​សម្រាប់​ឧបត្ថម្ភ​ខេត្ត​អៀន​បៃ​និង​ដៀន​បៀន​ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ព្យុះ​ទឹក​ជំ​នន់​ឆ្នាំ​២០១៧​) ថ​វិ​កា​ភូមិ​ភាគ​១.០០០​ពាន់​លាន​ដុង​។ ជាក់​ស្តែង​ ឧបត្ថម្ភ​ទិញ​សម្ភារៈ​បរិក្ខារ​បង្រៀន​និង​រៀន​ចាំ​បាច់​មាន​ដូច តុ​ កៅ​អី​ សម្រាប់​១.០៧០​សា​លា​ជន​ជាតិ​អឌ្ឍ​អន្តេ​វា​សិក​ និង​មណ្ឌល​សា​លា​ទី​តាំង​សា​លា​បឋម​​សិក្សា​ មធ្យម​សិក្សា​មូល​ដ្ឋាន​រដ្ឋ​ការ​ មាន​សិស្ស​អឌ្ឍ​អន្តេ​វា​សិក​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​សង្គម​លំ​បាក​។ ឧបត្ថម្ភ​ទិញ​សម្ភារៈ​ បរិក្ខារ​ប្រើ​ប្រាស់​សម្រាប់​១.០៤៥​ផ្ទះ​បាយ​-រោង​ចង្រ្កាន​​​ និង​១.០៤៥​មណ្ឌល​អន្តេ​វា​សិក​ សម្រាប់​សិស្ស​អឌ្ឍ​អន្តេ​វា​សិក​ និង​សាលា​នា​នា ទី​តាំង​សា​លា​បឋម​សិក្សា​ មធ្យម​សិក្សា​មូល​ដ្ឋាន​រដ្ឋ​ការ​ដែល​មាន​សិស្ស​អឌ្ឍ​អន្តេ​វា​សិក​ នៅ​ក្នុង​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​សង្គម​លំ​បាក​។ ឧបត្ថម្ភ​​ជួស​ជុល​ កែ​ប្រែ​ បើក​ទូ​លាយ​​ សាង​សង់​ថ្មី​ជួរ​សំ​ណង់​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​ដែល​មាន​​ស្រាប់ ធា​នា​បទ​ដ្ឋាន​ជាតិ​អំពី​តម្រូវ​ការ​ប្លង់​ សា​លា​រៀន​សម្រាប់​៧៦០​ផ្ទះ​បាយ​-រោង​ ចង្រ្កាន និង​៧៦០​មណ្ឌល​អន្តេ​វា​សិក​នៃ​សា​លា​ជន​ជាតិ​អឌ្ឍ​អន្តេ​វា​សិក​ និង​សា​លា​នា​នា ទី​តាំង​សា​លា​បឋម​សិក្សា​​ មធ្យម​​សិក្សា​មូល​ដ្ឋាន​រដ្ឋ​ការ​ដែល​មាន​សិស្ស​អឌ្ឍ​អន្តេ​វា​សិក​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​សង្គម​លំ​បាក​ ៕

 យោង​តាម​ពត៌​មាន​រដ្ឋា​ភិ​បាល​-វា៉ន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នា​យក​រដ្ឋ​មន្ត្រី