ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានផ្តុំកម្លាំងពិភាក្សា ធ្វើឲ្យជាក់ស្ដែងនូវបញ្ហាមួយចំនួន មានដូច៖ វាយតម្លៃពីតថភាពនៃប្រភពធនធានមនុស្សបណ្តាជនជាតិភាគតិចវៀតណាម លើបញ្ហាមាឌ ជំហរចំណេះដឹង ពលករឆ្លងកាត់ បណ្តុះបណ្តាល បំណិនពលកម្ម ឱកាសការងារចូលរួមប្រព័ន្ធនយោបាយ អាពាហ៍ពិពាហ៍គ្រួសារ ការរស់នៅប្រាក់ចំណូល ភាពក្រីក្រ។ល។ អ្នកតំណាងទាំងឡាយបានវិភាគវែកញែក ធ្វើឲ្យជាក់ច្បាស់ មូលហេតុ ភាពមានកម្រិតភាពទន់ខ្សោយនៃប្រភពធនធានមនុស្សនៃបណ្តាជនជាតិភាគតិច; ក្នុងនោះ យកចិត្តទុកដាក់យ៉ាងពិសេសដល់ប្រភពធនធានមនុស្សនៃបណ្តាជនជាតិដែលមានចំនួនមនុស្សតិច ជនរួមជាតិតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាក។ ទន្ទឹមនឹងនោះ វាយតម្លៃប្រព័ន្ធគោលនយោបាយរបស់រដ្ឋជាធរមាន ស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សនៃជនជាតិភាគតិច ផលប៉ះពាល់ប្រសិទ្ធភាពនៃប្រព័ន្ធគោលនយោបាយក្នុងការអភិវឌ្ឍន៍ គុណភាពប្រភពធនធានមនុស្សនៃបណ្តាជនជាតិភាគតិចនៅវៀតណាម។ល។
អ្នកតំណាងទាំងឡាយដាក់សំណើ៖ រដ្ឋសភា រដ្ឋាភិបាល ចាំបាច់ត្រូវធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ដែលពាក់ព័ន្ធនិងជនជាតិភាគតិច តំបន់ជនជាតិភាគតិច តំបន់ភ្នំ ជាពិសេសបង្កើតឲ្យទៅជាប្រព័ន្ធច្បាប់រាល់បញ្ហាដែលពាក់ព័ន្ធដល់ជនជាតិភាគតិច តំបន់ជនជាតិភាគតិច តំបន់ភ្នំ ការងារជនជាតិ គោលនយោបាយជនជាតិក្នុងប្រព័ន្ធច្បាប់វៀតណាម។
វៀតណាម គឺជាប្រទេសមានសមាសភាពជនជាតិជាបងប្អូនទាំង៥៤ រួមរស់លំនឹងចីរកាល ក្នុងនោះ មានសមាសភាពជាជនជាតិភាគតិចចំនួន៥៣ សរុបជាង១៣លាននាក់ ស្រូបអត្រាប្រមាណ១៤,៦%នៃចំនួនប្រជាជនទូទាំងប្រទេស។ ក្រោយរយៈពេលផ្តុំកម្លាំងអភិវឌ្ឍជាទូទៅនូវប្រភពធនធានមនុស្សតាមទិសដៅបើកទូលាយជាច្រើនទសវត្សរ៍ មកទល់បច្ចុប្បន្ន កម្រិតប្រជាបញ្ញាតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងទូទាំងប្រទេសបានលើកកម្ពស់គួរឲ្យកត់សម្គាល់៕
ក្វាងហ្វី (TTXVN) - ប្រែសម្រួលៈ ថាច់ធី