24/07/2018 - 10:04

វិ​ធាន​ការ​ជា​ច្រើន​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច

រយៈ​ពេល​៦​ខែ​កន្ល​ង គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ បាន​សហ​ការ​​ជា​មួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ខ័ណ្ឌ​ ស្រុក ធ្វើ​ការ​បំ​ផុស​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​​ច្បាប់ ​របស់​រដ្ឋ​។ គណៈ​ជន​ជាតិ​ក្រុង​ សហ​ការ​ជាមួយ​នឹង​សហ​ព័ន្ធ​អង្គ​​ការ​មិត្ត​ភាព​ក្រុង​ ចលនា​វិ​ទ្យា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​ទ្វីប​អា​ស៊ី​ កូ​រ៉េ នៅ​ក្រុង​ហូ​ជី​មិញ​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​ កសាង​ផ្ទះ​២១​ខ្នង​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ស្រុក​កើ​-ដ​។ ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ស្ថា​ប័ន​​នា​នា​ចាប់​ពី​ថ្នាក់​មជ្ឈិម​​រ​ហូត​ដល់​ថ្នាក់​ឃុំ​ បាន​ជូន​អំ​​ណោយ​ ឧបត្ថម្ភ​ក​សាង​ជួស​ជុល​ផ្ទះ​​ម​ហា​សាម​គ្គី​ ស​រុប​ថ​វិ​កា​ជាង​១,២​ពាន់​លាន​ដុង​។ល​។

    សម​មិត្ត​ឡេ​វុាំង​តឹម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង  ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត​បូក​ស​រុប​បណ្តោះ​អា​សន្ន​ការ​ងារ​ជន​ជាតិ​៦​ខែ​ដើម​ឆ្នាំ​ និង​ផ្សព្វ​ផ្សាយ​ទិស​ដៅ​ភារ​កិច្ច​៦​ខែ​ចុង​ឆ្នាំ​២០១៨​។

តម្រង់​ទិស​ដៅ​ភារ​កិច្ច​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០១៨ សម​មិត្ត​ឡេ​វុាំង​តឹម​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចង្អុល​ការ​៖ គណៈ​ជន​ជាតិ​ក្រុង​រួម​ជា​មួយ​នឹង​ស្ថា​ប័ន​   ពាក់​ព័ន្ធ​គប្បី​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខ​ណៈ លើក​ទឹក​ចិត្ត​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ពង្រីក​ស្មា​រ​តី​ម្ចាស់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​; បំ​ផុស​ការ​ប្រ​ឡងប្រ​ណាំ​ង​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​ ចូល​រួម​កសាង​ជន​បទ​ថ្មី ការ​ពារ​បរិ​ស្ថាន​ថែ​រក្សា​សន្តិ​សុខ​សណ្តាប់​​ធ្នាប់​។ល។ គណៈ​ជន​ជាតិ​ក្រុង​ សហ​ការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក ពាក់​ព័ន្ធ​ឧបត្ថម្ភ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​ បច្ចេក​ទេស​ ផ្លាស់​ប្តូរ​មុខ​របរ​ឧបត្ថម្ភ​បុល​ទុន​។ល។​ សំ​ដៅ​លើក​ស្ទួយ​​ជីវ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​៕                   

ថាញ់​ធី​-​សេ​រី

ចែករំលែកអត្ថបទ