12/06/2018 - 09:23

ថែទាំ​សុខ​ភាព​បាន​ល្អ

ប៉ុន្មាន​ឆ្នាំ​កន្លង មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង បាន​រដ្ឋ​វិ​និ​យោគ​ទុន​កសាង​មូល​ដ្ឋាន​សម្ភារៈ​ បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ ផ្សំ​ជា​មួយ​នឹង​កង​ជួរ​គ្រូ​ពេទ្យ​ត្រូវ​បាន​បណ្តុះ​បណ្តាល​លើក​កម្ពស់​មុខ​វិជ្ជា​ឯក​ទេស ម្ល៉ោះ​ហើយ មន្ទីរ​ពេទ្យ​បំ​ពេញ​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

 វេជ្ជ​បណ្ឌិត​ឯក​ទេស​I ហឿ​ភឿក​ត្រឿង​ ប្រ​ធាន​ផ្នែក​ពិ​និត្យ​ជំ​ងឺ​បន្ទប់​ទី​១

កំ​ពុង​ធ្វើ​ការ​ពិ​និត្យ​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​។ 

វេជ្ជ​បណ្ឌិត​ឯក​ទេសI ថាច់​ខួន នា​យក​រង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង​ ឲ្យ​ដឹង​​៖ មន្ទីរ​ពេទ្យ​បាន​ចែក​ចេញ​ពី​មន្ទីរ​ពេទ្យ​សម្ភព-​កុមារ ព្រម​ទាំង​បាន​កសាង​ថ្មី​នៅ​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​រៀប​ចំ ចំ​ណាត់​ថ្នាក់​ជា​មន្ទីរ​ពេទ្យ​ឈរ​​លេខ​២​ ទ្រង់​ទ្រាយ​៧០០​គ្រែ ការ​ចំ​ណាយ​ទុន​កសាង​អស់​ជាង​១.៦០០​ពាន់​លាន​ដុង​ពី​ប្រ​ភព​ថវិ​ការ​ដ្ឋ។​ មក​ទល់​ពេល​នេះ មន្ទីរ​ពេទ្យ​មាន​​បន្ទប់ ផ្នែក​ចំនួ​ន​៣៤ (រួម​មាន​បន្ទប់​មុខ​ងារ​ចំ​ណុះ​គណៈ​នា​យក​ចំ​នួន​​៨; ផ្នែក​បម្រុង​នាំ​ចូល​ព្យា​បាល ផ្ទាល់​ចំ​នួន​៨ ផ្នែក​នាំ​ចូល​ព្យា​បាល​ ផ្ទាល់​ចំ​នួន​១៨​)។ ស​រុប​កម្មា​ភិ​បាល បុគ្គ​លិក​របស់​មន្ទីរ​ពេទ្យ​គឺ​៧១៣​នាក់ ក្នុង​នោះ ម​ហា​បរិញ្ញា​៧​នាក់​វេជ្ជ​បណ្ឌិត​ឯក​ទេស​II មាន​៩​នាក់ វេជ្ជ​បណ្ឌិត​ឯក​ទេសI មាន​៤​៩​នាក់ វេជ្ជ​បណ្ឌិត​១១៩​នាក់ ឱសថ​បណ្ឌិត​ កម្រិត​មហា​វិ​ទ្យា​ល័យ​មាន​១៦នា​ក់ គិ​លា​នុប្ប​ដ្ឋាក​កម្រិត​ម​ហា​វិ​ទ្យា​ល័យ​មាន​៣២​នាក់ គ្រូ​ពេទ្យ​កម្រិត​មធ្យម​សិក្សា​មាន​២២​នាក់​ បច្ចេក​ទេស​ពេទ្យ​កម្រិត​មធ្យម​សិក្សា​មាន​៣៩​នាក់ ឱ​សថ​កា​រីក​ម្រិត​មធ្យម​សិក្សា​មាន​៣០​នាក់ គិ​លា​នុប្ប​ដ្ឋាក​កម្រិត​មធ្យម​សិក្សា​មាន​៣៤៧​នាក់ ​។ល។”។

សព្វ​ថ្ងៃ ​មន្ទីរ​ពេទ្យ​ព​ហុ​ព្យា​បាល​សុក​ត្រាំង​ បាន​បំ​ពាក់​បរិ​ក្ខារ​ទំ​នើប​ៗ​គ្រប់​សព្វ​សម្រាប់​បម្រើ​ការ​​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ មាន​ដូច​៖ ម៉ា​ស៊ីន​វាស់​សម្ពាធ​ឈាម​ ម៉ា​ស៊ីន​ឆ្លុះ អេ​កូ​ម៉ា​ស៊ីន​វាស់​ចង្វាក់​បេះ​ដូង​ ម៉ា​​ស៊ីន​វិ​ភាគ​ឈាម​វិ​ទ្យា ម៉ា​ស៊ីន​ថត​ រ​ស្មី​អ៊ិច​ (XRay) ម៉ា​ស៊ីនCT Scan ។ល។ មធ្យ​ម​​ភាគ​​ក្នុ​ង​១​ថ្ងៃ មន្ទីរ​ពេទ្យ​បាន​ពិ​និត្យ​និង​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ប្រ​មាណ​ពី​៧០០​ដល់​៨០០​លើក​នាក់  បើ​រាប់​ទាំង​អ្នក​ជំ​ងឺ​មក​ព្យា​បាល​តែ​មិន​សម្រាក​ប្រ​មាណ​ ១.០០០​នាក់​។  វេជ្ជ​បណ្ឌិត​ឯក​ទេសI ហឿ​ភឿក​ត្រឿង​ ប្រ​ធាន​ផ្នែក​ពិ​និត្យ​ ជំ​ងឺ​ខាង​ក្នុង​ឲ្យ​ដឹង​៖ “ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​មាន​ចំ​នួន​ច្រើន​ ម្ល៉ោះ​ហើយ មន្ទីរ​ពេទ្យ​មាន​ការ​រៀប​ចំ មាន​របៀប​រៀប​រយ កម្មា​ភិ​បាល​ពេទ្យ​ធ្វើ​ការ​ពិ​និត្យ​និង​ផ្តល់​ថ្នាំ​ត្រឹម​ត្រូវ​ជូន​អ្នក​ជំ​ងឺ​ដោយ​មិន​ទុក​ឲ្យ​អ្នក​ជំ​ងឺ​រង់​ចាំយូ​រ​ឡើយ​”។ បង​ស្រី សឺន​ធី​សុ​ភាព​ អា​យុ​៥៣​ឆ្នាំ នៅ​ក្រុង​វិញ​ចូវ មក​ពិ​និត្យ​ជំ​ងឺ ឲ្យ​ដឹង​៖ “ព្រឹក​ព្រ​លឹម​ ក៏​មាន​ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​យ៉ាង​កុះ​ករ​ប៉ុន្តែ​កម្មា​ភិ​បាល​ពេទ្យ​នៅ​តែ​មាន​ភាព​រួស​រាយ និ​យាយ​រាក់​ទាក់​ សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ​តាម​លំ​ដាប់​​លំ​ដោយ​ ម្ល៉ោះ​ហើយ​នរ​ណា​ក៏​រីក​រាយ​រង់​ចាំ​ដល់​វេន​ខ្លួន​ចូល​ពិ​និត្យ​ជំ​ងឺ​នោះ​ដែរ​។ កម្មា​ភិ​បាល​ពេទ្យ​ នៅ​ទី​នេះ​ថែម​ទាំង​មាន​មុខ​វិជ្ជា ឯក​ទេស​ត្រឹម​ត្រូវ​ម្ល៉ោះ​ហើយ​ការ​ពិ​និត្យ​និង​ផ្តល់​ថ្នាំ​ជូន​អ្នក​ជំ​ងឺ​ក៏​​ឆាប់​ជា​សះ​ស្បើយ​”។

វេជ្ជ​បណ្ឌិត​ឯក​ទេសI ថាច់​ខួន ឲ្យ​ដឹង​បន្ថែម​៖ “ក្រៅ​ពី​បញ្ជូន​កម្មា​ភិ​បាល​ពេទ្យ​មួយ​ចំ​នួន​ទៅ​រៀន​លើក​កម្ពស់​មុខ​វិជ្ជា​ជំ​នាញ​​មន្ទី​រ​ពេទ្យ​នៅ​ទាំង​អញ្ជើញ​វេជ្ជ​បណ្ឌិត​ដែល​មាន​មុខ​ជំ​នាញ​ខ្ពស់​នៅ​មន្ទីរ​ពេទ្យ​ចើ​រ៉ៃ​ណែ​នាំ​បច្ចេក​ទេស ដើម្បី​ពិ​និត្យ​​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​”៕​

    ត្រឿង​ផល​ -សេ​រី

ចែករំលែកអត្ថបទ