បណ្ដាជនជាតិវៀតណាម ឆ្នាំ២០១៨ នៅមណ្ឌលវប្បធម៌-កីឡានិងទេសចរណ៍បណ្ដាជនជាតិវៀតណាម (ដុងម៉ូ សេីុងតី ហាណូយ) បានឧទ្ទេសនាមនូវកម្មវិធីសិល្បៈល្ខោនយូរកេររបស់ជនរួមជាតិខ្មែរណាមបូ។ នេះគឺជាទម្រង់សិល្បៈចម្រុះស្នងបន្តទម្រង់សិល្បៈ របាំបណ្ឌិតសភានិងប្រជាប្រិយនៅក្នុងតំបន់និងបានក្លាយជាចំណីអារម្មណ៍មិនអាចខ្វះក្នុងជីវភាពរបស់ជនរួមជាតិនៅតំបន់វាលរាប។
ឈុតសម្ដែងរឿងរាមកេរ្តិ៍ របស់ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង។
ល្ខោនយូរកេរ ជាទម្រង់សិល្បៈរបស់ជនជាតិខ្មែរ សាច់រឿងត្រូវបានចងក្រងឡើងដោយផ្អែកលើមូលដ្ឋានច្រៀងរាំ និយាយសាសង កាយវិការ គ្រឿងអលង្ការ ភ្លើងពណ៌ វាំងនន។ល។ បម្រើសេចក្ដីត្រូវការកំសាន្តអារម្មណ៍របស់ជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យទានផ្សេងៗ។ សិល្បៈល្ខោនយូរកេរ សាច់រឿងត្រូវបានចងក្រងឡើងដោយផ្អែកលើមូលដ្ឋានចម្រៀង (ច្រៀងរាំ) ការនិយាយសាសង គួបផ្សំជាមួយនឹងកាយវិការនៃទម្រង់តួសម្ដែង។ គម្រោងនិងខ្លឹមសារសាច់រឿងរបស់សិល្បៈល្ខោនយូរកេរមានលក្ខណៈសម្បូរបែបណាស់។ ខ្លឹមសារនៃសាច់រឿងដែលត្រដាងឡើងក្នុងសិល្បៈល្ខោនយូរកេរ ជាមូលដ្ឋានតែងសង្កត់ធ្ងន់ទៅលើតម្លៃសីលធម៌នៃការរស់នៅផ្អែកលើស្មារតីសច្ចភាព ឲ្យតម្លៃខ្ពស់ចំពោះទង្វើល្អ ថ្កោលទោសចំពោះទង្វើអាក្រក់។
ខ្លឹមសារនៃសាច់រឿងតែងដកស្រង់ចងក្រងក្នុងរឿងអាទិទេព រឿងព្រេង ហើយល្គឹកណាក៏បញ្ចប់ដោយមានលទ្ធផលល្អទាំងអស់។ រចនាសម្ព័ន្ធនៃសាច់រឿង មានលក្ខណៈបដិបក្ខរវាងអំពើល្អនិងអំពើអាក្រក់ ម៉្លោះហើយជាប់ទាក់ទងគ្នាមានដើម មានចុងងាយនឹងយល់។ អ្នកដែលមិនចេះភាសាខ្មែរ នៅពេលតាមដានទស្សនាការសម្ដែងនៃទម្រង់ល្ខោននេះ ក៏អាចនឹងយល់ពីខ្លឹមសារនៃសាច់រឿង។ ជាមួយនឹងតួអង្គសំខាន់ៗចំនួន៣គឺ តួអង្គព្រះរាជបុត្រ តំណាងឲ្យភាពសុចរិត ស្មារតីអង់អាចក្លាហានភាពឈ្លាសវៃនិងចិត្តសប្បុរស ចំណែកតួអង្គយក្ស ជានិមិត្តរូបនៃអំពើអាក្រក់ដែលមានក្នុងធម្មជាតិនិងសង្គម ក្រៅពីតួអង្គទាំងពីរនេះ ក៏មានតួអង្គហនុមានតំណាងឲ្យភាពស្មោះត្រង់ភាពអង់អាចក្លាហាននិងវាងវៃ។
ការសម្ដែងល្ខោនយូរកេរ ត្រូវបានគួបបញ្ចូលយ៉ាងប៉ិនប្រសប់ជាមួយនឹងតន្ត្រីកាយវិការសម្ដែងយ៉ាងរស់រវើក គួបផ្សំជាមួយនឹងការតុបតែងគ្រឿងអលង្ការ ជាតួអង្គព្រះមហាក្សត្រ ជាស្ដេចជាព្រះនាង និងតួអង្គដទៃទៀតក្នុងលំនាំនៃសាច់រឿងប្រកបដោយលក្ខណៈជាការសមែ្ញងឫកទៅតាមទម្រង់សិល្បៈ។ ចំណែកឧបករណ៍ ភ្លេងខ្មែរបុរាណ ត្រូវបានយកមកប្រើប្រាស់ គឺមានឃឹមរនាតឯក។ល។ រួមជាមួយនឹងឧបករណ៍ភ្លេងប្រពៃណីមួយចំនួនទៀត។
ការឧទេ្ទសនាម និងផ្សព្វផ្សាយសិល្បៈយូរកេររបស់ជនរួមជាតិខ្មែរណាមបូ ជាសកម្មភាពមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងជាក់ស្ដែង ញាំុងឲ្យភ្ញៀវទេសចរចូលរួមទស្សនានិងមានការស្វែងយល់កាន់តែស៊ីជម្រៅថែមទៀត ពីវប្បធម៌ប្រពៃណីពិសេសរបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់សហគមន៍ជនជាតិបានជួបជុំទំនាក់ទំនង ដោះដូរបទពិសោធន៍ សំដៅអភិរក្សនិងពង្រីកទម្រង់សិល្បៈបុរាណរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ ភាពល្អប្រណីត និងតម្លៃមនុស្សធម៌ ចំណងសាមគ្គីមិត្តភាពរបស់បណ្ដាជនជាតិវៀតណាម៕
ផាមហឿង (vinaculto.vn)-ប្រែសម្រួលៈពេជ្រសឿន។