29/05/2018 - 10:41

វេជ្ជ​បណ្ឌិត​ក្រុង​កឹង​ធើ​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ​ជូន​អ្នក​ក្រី​ក្រ នៅព្រះរាជាណាចក្រកម្ពុជាចំនួន២.០០០នាក់

កន្លងហើយក្រុម​​វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ហ្វា​ហាវ​- Medic ​បាន​អញ្ជើញ​ទៅ​ពិ​និត្យ​ជំ​ងឺ​ ផ្ដល់​ថ្នាំ​ដោយ​​​​ឥត​គិត​ថ្លៃ និង​ជូន​អំ​ណោយ​ដល់​អ្នក​ក្រី​ក្រ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​។ កម្ម​វិ​ធី​សំ​ដៅ​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​មិត្ត​ភាព​ ស​ហ​ការ​ទាំង​​ស្រុង​រ​វាង​ប្រ​ទេស​សា​ធារ​ណៈ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​និង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​; ទន្ទឹម​នឹង​នោះ បើក​ទូ​លាយ​សហ​ការ​អភិ​វឌ្ឃ ពិ​សេស​ លើ​វិ​ស័យ​សុ​ខា​ភិ​បាល​រ​វាង​មន្ទី​ពេទ្យ​ហ្វា​ហាវ– Medic កឹងធើ និងភូមិភាគ អង្គភាពកងយោធ ពលខេមរៈភូមិន្ទនៅព្រះរាជាណាចក្រកម្ពុជា។

កម្មា​ភិ​បាល​ពេទ្យ​កំ​ពុង​ផ្ដល់​ថ្នាំ​ជូន​ប្រ​ជា​ជន​។

នៅ​ខេត្ត​ព្រះ​វិ​ហារ ចម្ងាយ​ពី​ក្រុង​ភ្នំ​ពេញ​​៣១០​គី​ឡូ​ម៉ែត្រ ក្រុម​វេជ្ជ​បណ្ឌិត​ បាន​ពិ​និត្យ​ជំ​ងឺ​ និ​ង​ធ្វើ​តែ​សច្រើន​ប្រ​ភេទ​ជូន​ប្រ​ជា​ជន​ប្រ​មាណ​១.០០០​នាក់ ដូច​ជា​ធ្វើ​តែ​សកម្រិត​ស្ករ​ ឆ្លុះ​អេ​កូ​ពោះ​ទូ​ទៅ​ ថត​កាំ​រស្មី​សួត​ ស្ទង់​អគ្គិនី​ បេះ​ដូង​។ ក្រុម​ក៏​បាន​យក​រថ​យន្ត​ជំ​នាញ​ដឹក​​គ្រឿង​ឧប​ករណ៍​ពេទ្យ​ទំ​នើ​ប​ៗ​របស់​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើ​តែ​ស និង​ជូន​លទ្ធ​ផល​ដល់​មា​មីង​ក្នុង​ពេល​ពិ​និត្យ​តែ​ម្ដង​។ បន្ទាប់​ពី​នោះ ក្រុម​វេជ្ជ​បណ្ឌិត​បន្ត​ការ​ពិ​និត្យ​ជំ​ងឺ​ជូន​អ្ន​ក​ក្រី​ក្រ​នៅ​ខេត្ត​កំ​ពង់​ស្ពឺ​ប្រ​មាណ​១.០០០​នាក់​។ ឧត្តម​សេ​នីយ ត្រី​វ៉ូ​កាវ​ក្វឹន​ អតីត​ស​មា​ជិក​គណៈ​ប្រ​ចាំ​ការ​​បក្ស ក្រុង​កឹង​ធើ ស​មា​ជិក​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ និង​រួម​ជា​មួយ​ភ្ញៀវ​ អញ្ជើញ​ទាំង​ឡាយ​ធ្វើ​ដំ​ណើរ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​បញ្ជា​ការ​ដ្ឋាន​កង​រាជ អា​វុធ​ហត្ថ​នា​យក​ដ្ឋាន​អភិ​វឌ្ឃ​-ក្រ​សួង​ការ​ពារ​ជាតិ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា​។ កម្ម​វិធី​បាន​អនុ​វត្ដ​ផ្តើម​ពី​ប្រ​ភព​ថវិ​ការ​បស់​មន្ទី​ពេទ្យ​និង​ចលនា​សង្គ​មូប​នីយ​កម្ម​៕

                              ធូរ​សឿង​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុម​វេជ្ជ​បណ្ឌិត