08/05/2018 - 09:45

សិស្ស​ខេត្តស្វា​យ​រៀង១៨​រូប ទ​ទួល​សញ្ញា​បត្រ

សា​លា​មធ្យម​សិក្សា​សុ​ខា​ភិ​បាល​ខេត្ត​ឡុង​អាង ទើប​រៀប​ចំ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ គ្រូ​ពេទ្យ​២៨​ដល់​សិស្ស​ចំ​នួន​​១៨​រូប មក​ពី​ខេត្ត​ស្វាយ​រៀង​ ព្រះរា​ជា​ណាចក្រ​កម្ពុជា​។

     ម​ហា​បរិ​ញ្ញា ង្វៀន​ធីង៉ុ​ក​សឿង នា​យិ​ការ​ង​នៃ​សា​លា​មធ្យម​សិក្សា​សុ​ខា​ភិ​បាល​

ខេត្ត​ឡុង​អាង​ ជូន​សញ្ញា​បត្រ​ដល់​សិស្ស​។

រយៈ​ពេល​កន្លង ចំ​ណង​មិត្ត​ភាព​សហ​ប្រតិ​បត្តិ​ការរវាង​ខេត្ត​ឡុង​អាង​ និង​ខេត្ត​ស្វាយ​រៀង​ តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​ផ្តោត​ការ​យកចិ​ត្ត​ទុក​ដាក់​។​ សហ​​គមន៍​​ជន​ជាតិ​វៀត​ណាម​និង​កម្ពុជា​ តែង​ឧបត្ថម​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិ​ស័យ​ជា​ច្រើន​ ក្នុង​នោះ មាន​ការ​បណ្តុះ​បណ្តាល​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​។ ថ្នាក់​បណ្តុះ​បណ្តាល​គ្រូ​ពេទ្យ​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ ដល់​ថ្ងៃ​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ដោយ​មាន​សិស្ស​ខេត្ត​ស្វាយ​រៀង​ មកសិក្សា​ចំ​នួន​១៨​រូប​។ ការ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​កម្មា​ភិ​បាល​ពេទ្យ​ ជូន​ខេត្ត​ស្វាយ​រៀង​ គឺ​បង្ហាញ​ពីចំ​ណង​មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​រវាង​ជន​ជាតិ​ទាំង​ពីរ​។ សំ​ដៅ​អប់​រំ ប្រ​វេ​ណី​សាម​គ្គី មិត្ត​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ​ពិ​សេស​គឺ​ជំ​នាន់​យុវ​វ័យ​។ ចូល​រួម​វគ្គ​សិក្សា​សិស្ស​ទាំង​ឡាយ​ត្រូវបាន​បំ​ពាក់​ចំ​ណេះ ដឹង​វិជ្ជា​ពេទ្យ​ជា​មូល​ដ្ឋាន​ ទាំង​ទ្រឹស្តី​និងវិ​ធី​ព្យា​បាល​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ពេល​ត្រឡប់​ទៅ​បំ​ពេញ​ការ​ងារ​នៅ​មាតុ​ប្រ​ទេស​។ បញ្ចប់​វគ្គ​សិក្សា​​លទ្ធ​ផល​សិស្ស​សម្រេច​និទ្ទេ​សពូ​កែ​ចំនួន​៥រូប និទ្ទេស​គ្រាន់​បើ​ចំនួន​១៣​រូប​។

ថ្លែង​យោ​បល់​នៅក្នុង​ពិ​ធី​នេះ លោក​ង្វៀន​វុាំង​ឌឿក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ឡុង​អាង​កត់​សម្គាល់​លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​សិស្ស​គ្រប់​រូប និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​អស់​ពីចិត្ត​ពី​ថ្លើម​របស់​កង​ជួរ​គ្រូបង្រៀន​។ លោក​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ​ មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​ឡុង​អាង និងខេត្ត​ស្វាយ​រៀង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​​ភាព ក្នុងការ​ងារ​បណ្តុះបណ្តាល​​លើក​កម្ពស់​ស​មត្ថ​ភាព​ជូន​កម្មា​ភិ​បាល​ពេទ្យ​នៃ​ខេត្ត​ទាំង​ពីរ​ក្នុង​ការ​អនុ​វត្តភារ​កិច្ច​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​៕

យោងៈ​កា​សែត​ឡុង​អាង​-​មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ធីង៉ុ​ក​សឿង