តាមប្រសាសន៍របស់លោកត្រឹងក្វឹកថាញ់ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង៖ រយៈពេលកន្លង ការងារថែទាំសុខភាពជូនជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្ត ត្រូវបានអនុវត្តល្អបង្គួរ។
គ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាកពិសេសនៅទីប្រជុំជនទ្រីតូងបានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល។
គណៈជនជាតិបានសហការជាមួយនឹងអង្គភាពធានា រ៉ាប់រងសុខាភិបាលខេត្តនិងមន្ទីរមហាផ្ទៃ ពិនិត្យឡើងវិញ និងផ្ដល់ជូនដល់មុខសញ្ញាដែលត្រូវបានទទួលប័ណ្ណធានារ៉ាប់រងសុខាភិបាលតាមសេចក្ដីកំណត់។ ដោយផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលសរុបទាំងអស់៦៨.៤៦៨ប័ណ្ណដល់មុខសញ្ញាត្រូវបានទទួល រួមមាន៖ ស្រុកទិញបៀងចំនួន២១.៧៨៦ប័ណ្ណ ទ្រីតូងចំនួន៤៣.៤៤៩ប័ណ្ណ អាងភូចំនួន២.១៩៥ប័ណ្ណ ចូវថាញ់ ចំនួន៧៩៥ប័ណ្ណ ថ្វយសុើងចំនួន២៤៣ប័ណ្ណ។ ការផ្ដល់ជូនប័ណ្ណធានារ៉ាបរងសុខាភិបាលត្រូវបានអនុវត្តដោយច្បាស់លាស់ ហ្មត់ចត់ មិនរំលងមុខសញ្ញា។ លោកផាមក្វឹកហ៊ុង ប្រធានការិយាល័យជនជាតិស្រុកថ្វយសុើង ឲ្យដឹង៖ “ការអនុវត្តសារលិខិតលេខ៥៥/BDT-CSDTចុះថ្ងៃ១៥/៨/២០១៧ របស់គណៈជនជាតិខេត្តអាងយ៉ាង ស្ដីពីការបង្កើតបញ្ជីរាយនាម ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនប្រជាជនរស់នៅភូមិឃុំតំបន់III និងតាមសេចក្ដីសម្រេចចិត្តលេខ ៥៨២/QĐ-TTg របស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាលការិយាល័យជនជាតិ បានសហការជាមួយនឹងអង្គភាពពាក់ព័ន្ធនានាផ្សព្វផ្សាយអនុវត្ត។ ចំពោះមុខសញ្ញាបានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលលើភូមិសាស្រ្ត ដោយមានសេចក្ដីកំណត់ច្បាស់លាស់ រួមមាន៖ ប្រជាជនរស់នៅភូមិលំបាកពិសេសតឹងដុង; ជនរួមជាតិភាគតិចនៅភូមិចំនួន៣ គឺតឹងហ៊ីបA តឹងហ៊ីបB និងទ្រុងសុើង(ទីប្រជុំជនអុកអែវ)។ ក្រោយពីបានពិនិត្យឡើងវិញ អង្គភាពបានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៤.១២៥ប័ណ្ណ ដល់គ្រួសារនៅតំបន់ជនជាតិភាគតិច”។ ចំណែកនៅស្រុកអាងភូ ស្រុកបានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៣៦.២៤៨ ប័ណ្ណដល់ប្រជាជនចំណុះឃុំមានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាកពិសេស និងជនរួមជាតិភាគតិចរស់នៅក្នុងឃុំដែលមានលក្ខណៈសេដ្ឋកិច្ច -សង្គមលំបាក។ ទន្ទឹមនឹងនោះ គ្រប់ស្រុកលើភូមិសាស្រ្តខេត្ត ក៏អនុវត្តសម្រេចការផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់មុខសញ្ញាដែលត្រូវបានទទួលរបបផងដែរ។
ព្រមជាមួយនឹងការផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ផ្នែកសុខាភិបាលខេត្តអាងយ៉ាង នៅទាំងបង្កើនការវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈនៅតាមមន្ទីរពេទ្យមូលដ្ឋាន ដើម្បីទាក់ទាញនិងអនុវត្តការពិនិត្យព្យាបាលជំងឺបឋមជូនប្រជាជនបានល្អ។ ផ្ដើមពីនោះ កាត់បន្ថយស្ថានភាពទៅពិនិត្យព្យាបាលជំងឺរំលងប្រព័ន្ធ បង្កហួសចំណុះដល់មូលដ្ឋានព្យាបាលនានាចំណុះប្រព័ន្ធពេទ្យថ្នាក់លើ។ ក្រៅពីមូលដ្ឋានសម្ភារៈ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅដំណាក់សុខាភិបាលនានា ថែមទាំងបានបំពាក់បំប៉នចំណេះដឹង ធ្វើបច្ចុប្បន្នភាពជំងឺថ្មីៗជាដើម ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺបានល្អ។ ជាពិសេស ចំពោះភូមិសាស្រ្តតំបន់ឆ្ងាយ តំបន់ជនជាតិភាគតិច ដំណាក់សុខាភិបាលនីមួយៗសុទ្ធសឹងតែបង្កើតកម្លាំងសហការីសុខាភិបាលជាជនជាតិភាគតិច។ កងជួរសហការីនេះ អនុវត្តការងារផ្សព្វផ្សាយបានល្អសំដៅលើកកម្ពស់ស្មារតីរបស់ប្រជាជនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន និងអនុវត្តកម្មវិធីសុខាភិបាលជាតិ មានដូចចាក់វ៉ាក់សាំងបើកទូលាយជាដើម មានភាពងាយស្រួល៕
ហាថាញ់ - សេរី