12/03/2018 - 16:18

អនុវត្ត​ល្អ​ការ​ងារ​​ប្រ​ជា​ចល​នា

ឆ្នាំ​កន្លង​ហើយ កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រុក​ថើយ​ឡាយ តែង​ស​កម្ម​ក្នុង​ការ​ងារ​ប្រ​ជា​ចល​នា​ ដូច​ជា​ជួយ​ប្រ​ជា​ជន​ធ្វើ​ផ្លូវ​គមនា​គមន៍ ដើរ​ល្បាត​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់ សង់​ផ្ទះ​ជូន​អ្នក​ក្រ​ជា​ដើម​។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី បង្កើត​ចំ​ណង​សាមគ្គីរ​វាង​កង​ទ័ព​ជា​មួយ​នឹង​ប្រ​ជា​ជន​។
 

កង​ប្រ​ជា​ស្វ័យ​ត្រាណ​ប្រ​ចាំ​ការ​ឃុំ​ឌិញ​ម៉ូង​ ជួយ​ប្រ​ជា​ជន​ទប់​ទំ​នប់​ទឹក​។

ឆ្នាំ​២០១៧ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ សហ​ការ​ជា​មួយ​នឹង​កម្លាំង​នគរ​បាល រៀប​ចំ​ដើរ​ល្បាត​បាន​ជិត​២៩៥​លើក ដោយ​មាន​អ្នក​ចូល​រួម​១.៧៧០​លើក​នាក់​។ បង​ង្វៀន​យ្វីតឹ​ង ប្រ​ធាន​គណៈ​បញ្ជា​ការ​យោ​ធាឃុំ ឲ្យ​ដឹង​៖ "កង​ប្រ​ជា​ស្វ័យ​ត្រាណ​ចូល​រួម ដើរ​ល្បាត​សុទ្ធ​តែ​បាន​ទទួល​របប​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។ ទន្ទឹម​នឹង​នោះ យើង​ខ្ញុំ​ក៏​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លានូ​វ​ស​កម្ម​ភាព​បង្ក​បង្កើន​ផល ដើម្បី​មាន​មូល​និ​ធិ​សម្រាប់​កង​ប្រ​ជា​ស្វ័យ​ ត្រាណ​បំ​ពេញ​ការ​ងារ ឬ​ជួយ​ដល់​អ្នក​ដែល​ជួប​លំ​បាក​ដោយ​ចៃ​ដន្យ​។ កង​ប្រ​ជា​ស្វ័យ​ត្រាណ ប្រ​ចាំ​ការ​មាន​ជីវភាព​លំ​នឹង ម្ល៉ោះ​ហើយ​នឹងនរ​ចិត្ត​បំ​ពេញ​ការ​ងារ សម្រេច​នូវ​បាន​ល្អ​ភារ​កិច្ច​ដែល​គណៈ​បញ្ជា​ការ​ប្រ​គល់​ជូន​"។​

រៀង​រាល់​ឆ្នាំ កង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​​ឌិញ​ម៉ូង បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​រាប់​រយ​ថ្ងៃ ដើម្បី​កាប់​ឆ្ការ​ព្រៃ​ស៊ុម​ទ្រុម ដាំ​ដើម​ឈើលម្អ ក​សាង​ស្ពាន​ជន​បទ ជួស​ជុល​ផ្លូវ​គម​នា​គម​ន៍​​ជា​ដើម​។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​អនុ​វត្ត​ល្អនូ​វ​ការ​ងារ​ប្រ​ចាំ​ការ ត្រៀម​ខ្លួន​ចូល​រួម​ជម្នះ​ផល​វិ​បាក​ដោយ​គ្រោះ​ធម្ម​ជាតិ​ ជំ​នួយ​សង្គ្រោះ​។ លោក​ឡេ​ក្វឹក​ខាញ់ ប្រ​ធាន​ភូមិ​ឌិញ​ខាញ់​B ឲ្យ​ដឹង​៖ "គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ រៀប​ចំ​កម្លាំង​ឧបត្ថម្ភ​យើង​ខ្ញុំ​ក្នុង​ការ​ទប់​ទំ​នប់​ទឹក ធា​នា​ឲ្យ​ការ​ពង្រោះ​ស្រូវ​បាន​ងាយ​ស្រួល​។ ការ​កសាង​សំ​ណង់​ផ្សេង​ៗ និង​កិច្ច​ការ​ពាក់​ព័ន្ធ​ដល់​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ  សុទ្ធ​សឹង​មាន​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ចូល​រួម​ស្ទើរ​តែ​ទាំង​អស់​"​។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​បម្រុង ដង​ហ្វាញ់​លៀក​ ស្នង​ការ​ន​យោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ថើយ​ឡាយ គណៈ​កម្មា​ធិ​ការ​បក្ស​-គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ចលនា​ម​ហា​ជន​ក្នុង​ដំ​ណើរ​ការ​សម​យុទ្ធ​ក្រៅ​បន្ទាយ​។ ឆ្នាំ​២០១៧ កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រុក បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស​-គណៈ​កម្មា​ធិ​ការ​ប្រ​​ជា​ជន​ឃុំ​ត្រឿង​ថាំង និង​ឃុំ​ត្រឿង​ថាញ់ រៀប​ចំ​ពង្រឹង​រ​បាំង​ការ​ពារ​ច្រាំង កាប់​ឆ្ការ​ព្រៃ​ស៊ុម​ទ្រុម និង​អ​នា​ម័យ​តាម​ដង​ផ្លូវ គិត​ជា​កម្លាំង​ពល​កម្ម​ជាង​២០០​ថ្ងៃ សង់​ផ្ទះ​ម​នោ​សញ្ចេត​នា​មិត្ត​រួម​កង​បាន​៤​ខ្នង ជូន​កម្មា​ភិ​បាល​អតីត​យោ​ធិន​ជួប​លំ​បាក​ខាង​ផ្ទះ​សម្បែង​។ គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក ថែម​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក និង​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន ក​សាង​នូវ​សំ​ណង់​ជា​ច្រើន​ក្នុង​ឱ​កាស​តេត​កង​ទ័ព-​ប្រ​ជា​ជន លើ​ភូមិ​សាស្រ្ត​ឃុំ​ដុង​ធ្វឹង មាន​ដូច​៖ សាង​សង់​និង​ប្រ​គល់​ផ្ទះ​បា​​ន​៣៧​ខ្នង ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ គ្រួ​សារ​ជិត​ក្រ​បាន​៥០០​​ចំ​ណែក និង​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​បាន​១០០​ចំ​ណែក​ជា​ដើម​។ ឆ្នាំ​កន្លង​ហើយ គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ អនុ​វត្ត​ការ​សំ​ណង​ទឹក​ប្រាក់​៩៣,២​លាន​ដុង​ដល់​មុខ​សញ្ញា​៣៨​នាក់ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៦២,៤៩​; ព្រម​ទាំងរៀប​ចំ​សួរ​សុខ​ទុក្ខនិង​ជូន​អំ ណោយ​ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ ឧបត្ថម្ភ​កម្មា​ភិ​បាល យុទ្ធ​ជន​ក្នុង​អង្គ​ភាព​គិត​ជា​ទឹក​ប្រាក់​ស​រុប​៣១២,៣​លាន​ដុង​៕  

                                  វុាំង​ទ្រុង​-វិ​មាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដង​ហ្វាញ់​លៀក​