26/02/2018 - 20:05

លើក​កម្ពស់​តុល្យ​ភាព​ប្រ​ជា​បញ្ញា

លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា ​និង​ថែ​ទាំ​សុខ​ភាព​ជូ​ន​ប្រ​ជា​ជន​នៅ​តំ​បន់​ដែល​​មាន​​ជន​​រួម ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ជា​ការ​ងារមួយ​ក្នុង​ចំ​ណោម​ការ​ងារ​សំ​ខាន់​ៗ ដែល​ស្រុក​ឡុង​ម៉ី ខេត្ត​ហូវ​យ៉ាង អនុ​វត្ត​បាន​ល្អ​ក្នុង​រយៈ​ពេល​កន្លង​។

អ្នក​តំ​ណាង​កាត់​ខ្សែ​បូ​សម្ពោធ​សា​លា​មត្តេយ្យ​វិញ​វៀង​១​។

ត​ាម​ប្រ​សាសន៍​លោក​ឡឹម​ថាញ់​ហ៊ុង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ឡុង​ម៉ី អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៨២/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​លើ​បញ្ជី​រាយ​នាម​ភូមិ​លំ​បាក​ពិ​សេស ឃុំ​តំ​បន់ III តំបន់ II តំបន់ I ចំ​ណុះ​តំ​​បន់​ជន​ជាតិ​ភាគ​តិច​និង​សា​រា​ចរ​អន្តរ​ក្រ​សួង​លេខ​៤១​/២០១៤​/TTLT-BYT-BTC របស់​ក្រ​សួង​សុ​ខា​ភិ​បាល​-ក្រ​សួង​ហិ​រញ្ញ​វត្ថុ ណែ​នាំ​អនុ​វត្ត​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​​ស្រុក​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ចំ​នួន​៤.៦៩​៣​ដល់​ជន រួម​ជាតិ​ភាគ​តិច ដែល​រស់​នៅ​តំបន់​លំ​បាក តំ​បន់​លំ​បាក​ពិ​សេស​នៅ​ឃុំ​នា​នា​ដូច​៖ ឃុំ​សា​ភៀង ឡឿង​ង៉ៀ វិញ​វៀង​។ ទន្ទឹម​នឹង​ការ​ត្រួត​ពិ​និត្យ ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ ខេត្ត​ហូវ​យ៉ាង​នៅ​ទាំង​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នា​នា​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន ធា​នា​នៅ​រាល់​លក្ខណៈ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ដំ​បូង​យ៉ាង​ប្រ​សើរ​បំ​ផុត​ជូ​ន​ប្រ​ជា​ជន​ដែល​ចូល​រួម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិបាល​។ បច្ចុ​ប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​នា​នា​ ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​ និង​មាន​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​ប្រ​ចាំ​ការ​។

លោក​វ៉​ថាញ់​ម៉ុង ប្រ​ធាន​កា​រិ​យា​ល័យ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ ឡុង​ម៉ី​ជា​ស្រុក​តំ​បន់​ជ្រៅ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​បំ​ផុត​របស់​ខេត្ត ម៉្លោះ​ហើយ​មាន​គោល​ន​យោ​បាយ​អនុ​គ្រោះ​ ពិ​​សេ​ស​​​ៗ​ជា​ច្រើន​របស់​រដ្ឋ​ដើម្បី​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​។ ទន្ទឹម​នឹង​នោះ ផ្នែក​អប់​រំ​ក៏​បាន​គួប​ផ្សំ​នូវ​កម្ម​វិ​ធី​និង​គម្រោង​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​អ​គារ​សិក្សា​របស់​ស្រុក​។ បច្ចុ​ប្បន្ន ទូ​ទាំង​ស្រុក​មាន​សា​លា​រៀន​ចំ​នួន​៤១​ខ្នង ដោយ​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ស​រុប​ចំ​នួន​១.៣៩៤​នាក់​។ លើ​ភូមិ​សាស្រ្ត ឃុំ​លំ​បាក​ពិ​សេស មាន​សា​លា​រៀន​១៦ កន្លែង​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ក្នុង​នោះ មាន​សា​លា​មតេ្តយ្យ​ចំ​នួន​២ សា​លា​បឋម​សិក្សា​ចំ​នួន​៩ សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ចំ​នួន​៣​និង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចំ​នួន​២​។ សា​លា​បឋម​សិក្សា​ឡឿង​ង៉ៀ​៣ និង​សា​លា​បឋម​សិក្សា​សា​ភៀង​៣ ក៏​មាន​ចាត់​ចែង​បង្រៀន​អក្សរ​ខ្មែរ​។ ក្រៅ​ពី​នោះ សិស្ស​ជា​កូន​ចៅ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ក្រ នៅ​ទាំង​បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍ លើក​លែង​កាត់​បន្ថយ​ថ្លៃ​សិក្សា​​ជំ​នួយ​សិក្ខូប​ករណ៍.​..”​។

លោក​គី​ហីវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ “ការ​វិ​និ​យោគ​ទុន​ព្រម​ៗ​គ្នា ទាន់​ពេល​របស់​រដ្ឋ​ដល់​ឃុំ​លំ​បាក ឃុំ​លំ​បាក​ពិ​សេស បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​ឃុំ​ទាំង​នេះ​អភិ​វឌ្ឍ​វិ​ស័យ​សុ​ខា​ភិ​បាល​និង​វិ​ស័យ​អប់​រំ​។ ផ្តើម​ពី​នោះ តុល្យ​ភាព​ប្រ​ជា​បញ្ញា ការ​ថែ​ទាំ​សុខ​ភាព​នៅ​ឃុំ​ទាំង​នេះ​គ្មាន​នៅ​គម្លាត បើ​ប្រៀប​ធៀប​នឹង​ឃុំ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​​ផ្សេងៗ​ទៀត​”៕​

                           ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​ថាញ់​ហ៊ុង