ឃុំដុងថាំងជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ស្រុកកើ-ដ ក្រុងកឹងធើ អស់រយៈកាល៧ឆ្នាំកសាងឃំុក៏បានសម្រេចបទដ្ឋានវប្បធម៌ជនបទថ្មី។
ពិធីទទួលស្គាល់ឃុំដុងថាំងសម្រេចបទដ្ឋានជនបទថ្មី។
ពិធីទទួលស្គាល់ឃុំដុងថាំង សម្រេចបទដ្ឋានជនបទថ្មីឆ្នាំនេះ ផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍បុណ្យតេតកងទ័ពប្រជាជនឆ្នាំ២០១៨ របស់ក្រុងកឹងធើ បាននាំមកនូវភាពរីករាយជូនមាមីងនៅទីនេះ។ លោកដាវយ៉ឿង នៅភូមិដុងថាប ឲ្យដឹងដោយក្ដីរីករាយ៖ “កាលពីឆ្នាំ២០១៣ ក្រុងក៏បានរៀបចំបុណ្យតេតកងទ័ពប្រជាជននៅដុងថាំង ប៉ុន្តែពេលនោះ មាមីងនៅក្រខ្សត់ ផ្លូវធ្វើដំណើរទៅមកលំបាក ម៉្លោះហើយមិនសូវមានមនុស្សម្នាចូលរួមទេ”។ ពេលកសាងឃុំជនបទថ្មីសម្រេចរួចរាល់ចំនួនគ្រួសារក្រីក្រនៅត្រឹមតែ៤៤គ្រួសារ។ ឆ្នាំ២០១២ អត្រាគ្រួសារក្រីក្រ១៤% សព្វថ្ងៃនៅត្រឹម៣,៥%។ បច្ចុប្បន្ន ចំណូលមធ្យមភាគរបស់ប្រជាជនឃុំដុងថាំងសម្រេចជិត៣៩លាន/នាក់/ឆ្នាំ។
ទទួលបានលទ្ធផលដូច្នេះ អាស្រ័យដោយការកំណត់ទិសដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលនិងប្រជាជនឃុំដុងថាំង។ ទន្ទឹមនឹងនោះ ឃុំប្រើប្រាស់អស់ពីលទ្ធភាពកម្លាំងពលកម្មនិងឧត្តមភាពកសិកម្មរបស់ភូមិភាគ គួបផ្សំនឹងពិពិធកម្មមុខរបរ។ បច្ចុប្បន្ន កសិករភាគច្រើនមានបទពិសោធន៍ក្នុងការផលិតកសិកម្ម និងមានគ្រួសារបានទទួលស្គាល់ជាកសិករផលិតនិងធ្វើសេដ្ឋកិច្ចពូកែចំនួន៦៥%។ ឃុំមានសហករណ៍កសិកម្មចំនួន១និងក្រុមផលិតកសិកម្មចំនួន២៨ វាលស្រែធំ១និងផ្ទៃដីដាំដំណាំសុវត្ថិភាពត្រូវបានធានាប្រមូលទិញផលិតផលទាំងអស់។ លោកយ័ញសុខា ជាគ្រួសារបានចាកផុតពីភាពក្រីក្រ ឈានឡើងគ្រាន់បើឲ្យដឹង៖ “អាស្រ័យដោយបានចូលរៀនថ្នាក់បណ្ដុះបណ្ដាលរបរចិញ្ចឹមសត្វរបស់ឃុំ ទើបគ្រួសារខ្ញុំមានបានដូចសព្វថ្ងៃនេះ។ ខ្ញុំចិញ្ចឹមនិងពង្រីកហ្វូងគោរបស់ខ្ញុំប្រកបដោយភាពជោគជ័យ។ ក្រៅពីនោះ ខ្ញុំនៅទាំងផ្ទេរជូនបទពិសោធន៍ដល់មាមីងក្នុងឃុំដែលមានតម្រូវការចិញ្ចឹមសត្វ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
ទន្ទឹមនឹងការអភិវឌ្ឍកសិកម្ម បច្ចុប្បន្ន ឃុំដុងថាំងមានអាជីវកម្ម៤និងមូលដ្ឋានផលិតសេវាពាណិជ្ជកម្មចំនួន១៦២ រួមចំណែកជួយដោះស្រាយការងារធ្វើជូនពលករនៅភូមិភាគជិត៥០០នាក់ មានចំណូលលំនឹង។ ហេដ្ឋារចនាសម្ព័ន្ធទូទាំងឃុំមានភាពល្អប្រសើរ ជួយដល់មាមីងងាយស្រួលក្នុងការផលិតកម្ម លក់ដូរកសិផល។ លោកង្វៀនត្រុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង ឲ្យតម្លៃ៖ “ទោះបីកសាងសម្រេចដទដ្ឋានឃុំវប្បធម៌ជនបទថ្មីជោគជ័យក៏ពិតមែន ប៉ុន្តែរដ្ឋអំណាចនិងមាមីងឃុំដុងថាំងមិនមានចិត្តសំអាងឡើយ។ ចាប់តាំងពីដើមឆ្នាំ២០១៨ ឃុំតែងផ្សព្វផ្សាយដល់គ្រប់ភូមិបន្តការផ្សព្វផ្សាយដល់ប្រជាជនរួមជាមួយរដ្ឋអំណាច បង្កើនគុណភាពលក្ខឋានជនបទថ្មី។ ពិសេស លក្ខឋានណាដែលមានលក្ខណៈមិនលំនឹង ដូចជា៖ គ្រួសារក្រីក្រប័ណ្ណធានារ៉ាប់រងសុខាភិបាល បរិស្ថាននិងប្រាក់ចំណូល”៕
ថាញ់ភូ-ទីទុយ