កីឡា - ទេសចរណ៍ ទេសចរណ៍

15/02/2018 - 10:19

ភាព​ទាក់​ទាញអារម្មណ៍​នៃ​ឆ្នេរ​បាយ​ចាយ

ពេល​​និ​យាយ​ពីខេត្តក្វាង​និញ ភ្ញៀវ​ទេស​ចរភាគ​ច្រើន​តែង​នឹក​មមៃ​ដល់​ឈូង​ស​មុទ្រ​ហា​ឡុង  ដែល​ជា​រមណី​យដ្ឋាន​ដ៏​ល្បី​ឈ្មោះ​របស់​វៀត​ណាម​។ ក៏​ប៉ុន្តែ​ហា​ឡុង នៅ​មាន​ឆ្នេរ​សមុទ្រ​បាយ​​ចាយ ដែល​កំពុង​តែ​ទាក់​ទាញភ្ញៀវ​ទេសចរ​ជាច្រើន​មក​ទស្ស​នា និង​ងូតទឹក​ទៀត​ផង​។

ភ្ញៀវ​ទេស​ចរមក​កាន់​ឆ្នេរ​ខ្សាច់​ស​នៃ​ឆ្នេរ​ស​មុទ្រ​បាយ​ចាយ​។

បាយ​ចាយ ជា​ឆ្នេរ​ស​មុទ្រ​សិប្បនិម្មិត មាន​ប្រ​វែង​ជាង​៥០០ម៉ែត្រ ទ​ទឹង​១០០​ម៉ែត្រ ស្ថិត​នៅ​បណ្ដោយ​តាម​ឈូង​ស​មុទ្រ​ហា​ឡុង ចំ​ណុះ​សង្កាត់​បាយ​ចាយ ក្រុង​ហា​ឡុង ខេត្ត​ក្វាង​និញ​។ ទោះ​បី​មិន​ស្រូវ​ស្អាត និង​មិន​ជា​ទី​ម​នោ​រម្យ​ដូច​ឈូង​ស​មុទ្រ​ហា​ឡុង ប៉ុន្តែ​ពេល​មក​ដល់​ឆ្នេរ​សមុទ្រ​បាយ​ចាយ ភ្ញៀវ​ទេស​ចរ​នឹង​មាន​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ទិដ្ឋ​ភាព​នៃ​ឆ្នេរ​ខ្សាច់​ស​នេះ​ជា​ពុំ​ខាន​។ ពិ​សេស​គឺ​ពេល​ភ្ញៀវ​ទេស​ចរ​មក​កាន់​ឆ្នេរ​នេះ នៅ​ពេល​ព្រឹក​និង​ពេលរសៀល ទើប​ឃើញនូវភាព​ស្រស់​ស្អាត​របស់​ស​មុទ្រដ៏​​ធំ​ល្វឹង​ល្វើយ នៅ​ពេល​អ​រុ​ណោ​ទ័យ និង​អស្ដ​ង្គត​បញ្ចេញ​ពន្លឺ​ក្រ​ហម​ប្រឿង​ៗ​គួ​ជា​ទី​គយ​គន់​យ៉ាង​​ក្រៃ​លែង​។ ទន្ទឹម​នឹង​ឆ្នេរ​ខ្សាច់​ស​និងជួរ​ដើម​ដូង​ខៀវ​ស្រ​ងាត់ បាន​បង្ក​ទៅ​ជា​ទេស​ភាព​ធម្ម​ជាតិ​ដ៏​ស្រស់​ស្អាត ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​កាន់​ឆ្នេរ​ស​មុទ្រ​ងូត​ទឹក​លេងកម្សាន្ត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ អ្នក​ទេស​ចរណ៍​ចៅ​រឹទ្ធី មក​ពីខេ​ត្ត​អា​ង​យ៉ាង ឲ្យ​ដឹង​៖ “មក​កាន់​ទី​នេះ មិន​ត្រឹ​ម​តែ​បាន​គយ​គន់​ទេស​ភាព​របស់​ឈូង​ស​មុទ្រ​ហា​ឡុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆៀង​ចូល​ងូត​ទឹក​នៅ​ឆ្នេរ​សមុទ្រ​បាយ​ចាយ​ទៀត​ផង ដែលជា​ឆ្នេរ​ស​មុទ្រ​មួយ​មាន​ខ្សាច់​ស ពិត​ជា​​ស្អាត​អស្ចារ្យ​មែន​។ ខ្ញុំ​មក​ងូត​ទឹក​ស​មុទ្រ​​នៅ​ពេល​រសៀល ដើម្បី​ទស្ស​នា​ព្រះ​អា​ទិត្យ​អស្ដង្គត និង​ស្ដាប់​សូរ​ស័ព្ទ​រលក​ស​មុទ្រ​បក់​បោក ចំ​ណែក​ពេល​រា​ត្រី គឺ​ដើរ​កម្សាន្ត​គយ​គន់​ពន្លឺ​ចាំង​ផ្លេក​ៗ ដ៏​ស្រស់​ស្អាត​របស់​ឆ្នេរ​ខ្សាច់​បាយ​ចាយ​”។

ពេល​មក​កាន់​កន្លែង​ទេស​ចរណ៍​បាយ​ចាយ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​គយ​គ​ន់​នូវ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​របស់​ឆ្នេរ​ស​មុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​អង្គុយ​ក្នុង​កន្ត្រក​យោង​ខ្សែ​កាប​ ដើម្បី​ទស្ស​នា​ទិដ្ឋ​ភាព​ទាំង​មូល​របស់​បាយ​ចាយ​។ ទន្ទឹម​នឹង​នោះ ស្តាប់​ប្រ​ជា​ជន​និ​ទាន​ពី​រឿង​ព្រេង​បាយ​ចាយ ដើម្បី​យល់​ដឹង​បន្ថែម​អំ​ពីរ​ម​ណីយ​ដ្ឋាន​និង​ជន​ជាតិ​វៀត​ណាម​។ ក្រៅ​ពី​នោះ មក​កាន់​បាយ​ចាយ​ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់ទេស​ភាព​ស្រស់​ស្អាត​របស់​ឧទ្យាន​​ហ្វាង​​យ៉ា; កម្សាន្ត​សប្បាយ​ជា​មួយ​នឹង​ល្បែង​កម្សាន្ត​ជា​ច្រើន​ប្រ​ភេទ ជា​បែប​បុ​រាណ​រ​ហូត​ដល់​បែប​ស​ម័យ មាន​ដូច​៖ មើល​តុក្ក​តា​ទឹក ចម្រៀង​របាំ​ជន​ជាតិ​បន្ទប់​រាំ​ឌី​ស្កូជា​ដើម​៕

                          យ្វី​អាញ់​-វិ​មាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​ហា​ឡុង