06/02/2018 - 10:34

ប្រឹង​ប្រែង​រៀន​អក្សរ​ខ្មែរ​ដើម្បី​បម្រើ​ការ​ងារ​បាន​ល្អ

ច្រើន​ឆ្នាំក​ន្លង ដោយ​ការ​ចាប់​អា​រម្មណ៍ បង្ក​លក្ខណ​សម្បត្តិ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​បញ្ជា​ការ អង្គ​ភាព កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី ស្រុក​ជាយ​ដែន​យ៉ាង​ថាញ់​ (កៀង​យ៉ាង​) ឆ្លៀត​ពេល​រៀន​អក្សរ​ខ្មែរ​សា​ឡើង​វិញ​ដោយ​ខ្លួន​ឯង​។

អនុ​សេនីយ៍​ទោ​យ័ញ​ហាយ អនុ​ប្រ​ធាន​ក្រុម​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន

ប៉ុស្ត៍​ការ​ពា​រព្រំ​ដែន​ភូ​ម៉ី​ បង្រៀន​អក្សរ​ខ្មែរ​ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​។

ដោយ​ស្មារ​តី​ខិត​ខំ​រៀន​សូត្រ​លត់​​ដំ​ដោយ​​ខ្លួ​ន​ឯង អ្នក​ចេះ​ច្រើន បង្រៀន​អ្នក​ចេះ​តិច ក្រោយ​ពី​២​ឆ្នាំ កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី ភាគ​ច្រើន​អាច​ស្ដាប់​និង​និ​យាយ​ភា​សា​ខ្មែរ​ជា​មួយ​នឹង​ជន​រួម​ជាតិ​ខ្មែរ​បាន​។ ជា​មួយ​គោល​​លំ​នាំ "ហូប​រួម​រស់​នៅ​រួម ធ្វើ​ការ​ងារ​រួម ស្ដាប់​និង​និ​យាយ​ភា​សា​ខ្មែរ​បាន​" ម៉្លោះ​ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី តែង​សម្រេច​បាន​ល្អ​ភារ​កិច្ច​របស់​ខ្លួន​។ ក្នុង​នោះ បង​ៗមា​ន​ការ​យល់​ដឹង​និង​អនុ​វត្ត​ល្អ​តាម​របៀប​របប​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​; ឃោស​​នា​មា​មីង​ស​កម្ម​ចូល​រួម​ក្នុង​ការ​ចលនា កម្ម​វិ​ធី​ផ្សេង​ៗ អា​ស្រ័យ​ដោយ​ភូមិ​ភាគ​និង​អង្គ​ភាព​បំ​ផុស​ឡើង​។

 

ព្រះ​តេជ​ព្រះ​គុណ​សា​រា ព្រះ​ចៅ​អធិ​ការ​វ​ត្ត​តា​តែន ភូមិ​តា​តែន ឃុំ​ភូ​ម៉ី ស្រុក​យ៉ាង​ថាញ់ មាន​ថេរ​ដី​កា៖ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូម៉ី​ភាគ​ច្រើន​អាច​ស្ដាប់​និង​និ​យាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ ម៉្លោះ​ហើយ ពេល​ចុះ​ទៅ​ដល់​ភូមិ​ស្រុក​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​បាន​យល់​ដឹង​ច្បាស់​ជាង​។ តាំង​ពី​គោល​ការណ៍ គោល​មា​គ៌ា សេច​ក្ដី​កំ​ណត់​របស់​ភូមិ​ភាគ​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន សុទ្ធ​សឹង​តែ​បាន​មាមី​ង​ពុទ្ធ​បរិ​ស័ទ​ក្ដាប់​បាន​ខ្លឹម​សារ​និង អនុ​វត្ត​យ៉ាង​ត្រឹម​ត្រូវ​។ កម្មា​ភិ​បាល​ការ​ពារ​ព្រំ​ដែន​តែង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ប្រ​ជា​ជន យក​ចិត្តទុក​ដាក់​ស្ដាប់ ស្វែង​យល់​អំ​ពី​មនោ​សញ្ចេត​នា​របស់​ប្រ​ជា​ជន ម៉្លោះ​ហើយ​បង​ៗ តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​ជំ​នឿ​ទុក​ចិត្ត​ គាំ​ទ្រ​។

ជា​ជន​រួម​ជាតិ​ខ្មែរ​មួយ​រូប ទើប​បញ្ចប់​ការ​សិក្សា ហើយ​ទទួល​ការ​ងារ​ក្នុង​អង្គ​ភាព​មិន​យូរ​ប៉ុន្មាន អនុ​សេនីយ៍​ទោ​យ័ញ​ហាយ​ អ​នុ​ប្រ​ធាន​ក្រុ​ម​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​​ញៀន ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី ខិត​ខំ​ផ្ដល់​ចំ​ណេះ​ដឹង​ភា​សាខ្មែ​រ​ដល់​បង​ប្អូន​ក្នុង​អង្គ​ភាព​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បង ជា​មួយ​នឹង​ការ​ជួយ​ជំ​រុញ​ទឹក​ចិត្ត បង្ក​លក្ខណៈ​របស់​បញ្ជា​ការ​អង្គ​ភាព មក​ដល់​បច្ចុប្បន្ន ការ​ចលនា​រៀន​អក្សរ​ខ្មែរ​ដោយ​ខ្លួនឯ​ង​រីក​សាយ​ភាយ​ក្នុង​អង្គ​ភាព​។ មិន​បង្អង់​ក្នុង​ការ​រៀន​ដោយ​ខ្លួន​ឯង បច្ចុ​ប្បន្ន កម្មា​ភិ​បាល​ព្រំ​ដែន​រាល់​រូប​ពេល​ចុះ​ទៅ​ភូមិ​ភាគ​តែង​យក​សៀវ​ភៅតា​ម ដើម្បី​ឆ្លៀត​ឱកាស​រៀន​បន្ថែម​ពី​សំ​ណាក់​ព្រះ​សង្ឃ​និង​អ្នក​មាន​ការ​យល់​ដឹង​ខាង​ភា​សាខ្មែ​រ។

លោក​វរសេនីយ៍​ឯក​បំរុង ដោ​វុា​ំ​ង​ហ្វាង ស្នង​ការ​ន​យោ​បាយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី ឲ្យ​ដឹង​ អង្គ​ភាព​បាន​កំ​ណត់​ច្បាស់​ចំ​ណុច​សំ​ខាន់​ៗ គឺ​ត្រូវ​កែ​ប្រែ​ថ្មី​ដោយ​របៀប​រៀន​និ​យាយ​ភាសា​រ​បស់​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ណែ​នាំ​ក៏​ដូច​ជា​ទទួល​យក​មតិ​យោ​បល់​ពី​ប្រ​ជា​ជន​៕

                             ឡេ​ស៊ាង​-ទី​ទុយ 

ចែករំលែកអត្ថបទ