ជាដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ ម៉្លោះហើយដំណាក់សុខាភិបាលឃុំហ្វាអាង ស្រុកពុងហ៊ីប ខេត្តហូវយ៉ាង តែងអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។
គ្រូពេទ្យកំពុងពិនិត្យសុខភាពឲ្យកុមារ។
តាមប្រសាសន៍របស់គ្រូពេទ្យង្វៀនង៉ុកធៀង ប្រធានដំណាក់សុខាភិបាលឃុំហ្វាអាង រយៈពេលកន្លង ដំណាក់សុខាភិបាលតែងអនុវត្តសម្រេចល្អភារកិច្ច ដែលបានប្រគល់ជូន។ ក្នុងនោះ ការពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺដែលប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល តែងបានថ្នាក់ដឹកនាំផ្សព្វផ្សាយ ដើម្បីកម្មាភិបាល បុគ្គលិកពេទ្យ អនុវត្តបានល្អ។ ម៉្លោះហើយ ពេលប្រជាជនមកពិនិត្យជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ត្រូវបានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ពិនិត្យ ព្យាបាលជំងឺដោយអស់ពីចិត្តពីថ្លើមប្រកបដោយប្រសិទ្ធភាព ដូច្នេះទើបការចលនាប្រជាជនចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាលក៏មានភាពងាយស្រួល។ ជាមួយទង្វើដូចបានពោលខាងលើ អត្រាប្រជាជនចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាលលើភូមិសាស្រ្តឃុំ តែងសម្រេចនិងសម្រេចលើសភាគកម្រិតដែលបានប្រគល់ជូន។ បងត្រឿងវុាំងសៅ នៅភូមិ៤ នាំកូនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំហ្វាអាង ឲ្យដឹង៖ “ប៉ុន្មានថ្ងៃនេះ កូនខ្ញុំចេះតែក្អកខេះៗ ម៉្លោះហើយខ្ញុំនាំមកទីនេះ ពិនិត្យសុខភាព។ កូនខ្ញុំប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលទិញនៅសាលារៀន ដូច្នេះ គ្មានបង់ខាតអ្វីឡើយ។ គ្រួសារខ្ញុំមានសមាជិក៤នាក់ ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលគ្រប់ៗគ្នា។
ខ្ញុំទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រាប់ពេលឈឺថ្កាត់ម្តងៗទៅដេកពេទ្យមិនខ្វល់ពីរឿងប្រាក់កាស”។ គ្រូពេទ្យង្វៀនធីហុងង៉ា បំពេញការងារ នៅដំណាក់សុខាភិបាលនេះ អស់រយៈកាលជាច្រើនឆ្នាំ ឲ្យដឹង៖ “ផ្លូវគមនាគមន៍ចុះទៅតាមភូមិមានភាពងាយស្រួល ម៉្លោះហើយពេលឈឺថ្កាត់ម្តងៗ មាមីងតែងជិះម៉ូតូបញ្ជូនអ្នកជំងឺមកពិនិត្យ ព្យាបាលនៅដំណាក់សុខាភិបាលឃុំដោយប្រើប័ណ្ណធានា រ៉ាបរងសុខាភិបាល។ ឆ្លងតាមការប្រស្រ័យទំនាក់ទំនងនឹងអ្នកជំងឺជារៀងរាល់ថ្ងៃ ខ្ញុំយល់ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃមាមីងកាន់តែមានទំនុកចិត្តលើវិជ្ជាពេទ្យរបស់កងជួរគ្រូពេទ្យនៅទីនេះ”។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំហ្វាអាងមានបុគ្គលិកពេទ្យចំនួន១១នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ១រូប។ ក្រៅពីការធានាអនុវត្តសម្រេចភារកិច្ចនៅតាមផ្នែកនីមួយៗ កងជួរបុគ្គលិក ពេទ្យនៅទាំងសកម្មចុះទៅតាមភូមិនៅរាល់លើកបើកយុទ្ធនាការចាក់ថ្នាំបង្ការរោគ កម្ចាត់ដង្កូវទឹក ផ្សព្វផ្សាយការងារថែទាំសុខភាពបន្តពូជ។ល។ លោកង្វៀនង៉ុកធៀង ឲ្យដឹងបន្ថែម៖ “ពីព្រោះដំណាក់សុខាភិបាលឃុំហ្វាអាង បានទទួលស្គាល់សម្រេចបទដ្ឋានជាតិនៅឆ្នាំ២០១២ ម៉្លោះហើយនៅតាមផ្នែកជំនាញនីមួយៗ ចាប់ពីផ្នែកសម្ភព ផ្នែកធ្វើកោសល្យវិច័យ ផ្នែកឆ្លុះអេកូរហូតដល់ទន្ដពេទ្យ។ល។ ត្រូវបានបំពាក់បរិក្ខារពេទ្យ ទំនើបៗគ្រប់សព្វ។ ពិសេស នៅតាមបន្ទប់សម្រាកព្យាបាលមានភាពស្អាតបាត ស្រឡះស្រឡំញុាំងឲ្យអ្នកជំងឺពេលមកសម្រាកព្យាបាលនៅទីនេះ មានការស្ងប់ចិត្តនិងល្ហែល្ហើយអារម្មណ៍”។
បងកាវវុាំងថុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអាង បញ្ជាក់៖ ការខិតខំដោយអស់ពីចិត្តពីថ្លើមដើម្បីអ្នកជំងឺរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំហ្វាអាង គឺជាកត្តាមួយដ៏សំខាន់ក្នុងចំណោមកត្តាសំខាន់ៗ ដែលបានកំ ណត់សម្រេចដើម្បីការងារសុខាភិបាលលើភូមិសាស្រ្តត្រូវបានអនុវត្តល្អ។ ចំពោះភូមិ សាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដំណាក់សុខាភិបាលឃុំ ក៏បង្កើតកងជួរសហការីសុខាភិបាលជាជនជាតិខ្មែរ យល់ដឹងពីទម្លាប់របស់មាមីង។ ផ្តើមពីនោះ ទើបកម្មវិធីថែទាំសុខាភិបាលជាតិត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព៕
ហាថាញ់-មុនី