កំណត់ច្បាស់វិស័យទេសចរណ៍ គឺជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ស្រុកគណៈប្រចាំការនៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ខេត្តសុកត្រាំង បានកសាងផែនការលេខ៤៦-KH/HU ដើម្បីពង្រីកវិស័យទេសចរណ៍លើភូមិសាស្រ្ត។
ថ្នាក់បង្រៀនវិជ្ជាជីវៈនៅភូមិរបរទេសចរណ៍ភូតឹង ស្រុកចូវថាញ់។
លោកផាមវាំុងកុង ប្រធានការិយាល័យវប្បធម៌-ព័ត៌មានស្រុកចូវថាញ់ ចែករំលែក៖ “អនុវត្តផែនការរបស់ស្រុក អង្គភាពនានា បានផ្តុំកម្លាំងកសាងគម្រោងមណ្ឌលវប្បធម៌-ជំនឿស្រះស្រីស្រះប្រុស ផ្សារភ្ជាប់នឹងវប្បធម៌-ភូមិរបរជនជាតិនៅឃុំចំនួន២ គឺឃុំអាងហ៊ីបនិងភូតឹង ជាចំណុចសំខាន់នៃវិស័យទេសចរណ៍របស់ស្រុក។ គណៈផ្នែកនានាបានទៅជួបទំនាក់ទំនងជាមួយវិនិយោគិន ដើម្បីស្តាប់អង្គភាពទាំងនោះថ្លែងពីគោលគំនិតអនុវត្តគម្រោង”។ តាមរយៈនោះ មណ្ឌលវប្បធម៌-ជំនឿស្រះស្រីស្រះប្រុសត្រូវបានកសាងនូវសំណង់សំខាន់ៗដូច៖ មណ្ឌលឧទ្ទេសនាមប្រវត្តិជីកស្រះ មណ្ឌលផ្ទះសំណាក់៥០ មណ្ឌលឧទ្ទេសនាមម្ហូបអាហារភូមិភាគនិងវប្បធម៌ស្រូវទឹករបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ប្រមែប្រមូលភូមិរបរប្រពៃណីរបស់ស្រុកចូវថាញ់មកជុំគ្នានៅទីនេះ ដើម្បីភ្ញៀវទេសចរបានទស្សនាដោយផ្ទាល់និងចូលរួមក្នុងការច្នៃផលិតផលប្រពៃណី។ល។ រហូតមកទល់នឹងពេលនេះ ផ្ទៃដីគម្រោងប្រមាណ៦,៨ហិកតា ត្រូវបានឈូសឆាយពង្រាបទីធ្លា ធានាប្រគល់ជូនវិនិយោគិនអនុវត្តបានទាន់ពេល។ សមមិត្តផាមវាំុងកុង ឲ្យដឹងបន្ថែម៖ “ម្ចាស់វិនិយោគទុនត្រូវការផ្ទៃដីបន្ថែម៣,១ហិកតា បានក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់យល់ព្រម។ តាមការគ្រោងទុកបន្ទាប់ពីប្រគល់ផ្ទៃដីឲ្យវិនិយោគិនអនុវត្តដំណើរការ មណ្ឌលវប្បធម៌-ជំនឿស្រះស្រីស្រះប្រុស ត្រូវបានកសាងរយៈពេល២ឆ្នាំនិងដាក់ឲ្យប្រើ”។
វត្តព្រះបួនព្រះភ័ក្រ្ត ឃុំភូតឹង រៀបចំកសាងនូវសំណង់សំខាន់ៗមួយចំនួនញាំុងឲ្យទិដ្ឋភាពវត្តកាន់តែមានសោភ័ណភាព ដើម្បីផ្សារភ្ជាប់នឹងមណ្ឌលវប្បធម៌-ជំនឿស្រះស្រីស្រះប្រុសរៀបនឹងបានកសាង។ នៅចុងឆ្នាំ២០១៧ វត្តព្រះបួនព្រះភ័ក្រ្តកសាងសម្រេចរួចរាល់នូវសំណង់សំខាន់ៗដូច៖ សំណង់ពុទ្ធរូបក្នុងស្រះមុជលិន ទើបបានទទួលប័ណ្ណចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្ត។ វត្តព្រះបួនព្រះភ័ក្រ្តជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកទស្សនាកម្សាន្តយ៉ាងកុះករ។ ភាពរីកចម្រើនរបស់វត្តព្រះបួនព្រះភ័ក្រ្ត បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍រួមលើភូមិសាស្រ្តស្រុកចូវថាញ់។
តាមប្រសាសន៍របស់លោកផាមវាំុងកុង ទម្រង់ទេសចរណ៍វប្បធម៌ខាងផ្លូវចិត្តផ្សារភ្ជាប់នឹងស្រុកចូវថាញ់អភិវឌ្ឍទេសចរណ៍វប្បធម៌ប្រពៃណីភូមិរបរជនជាតិ ប្រាកដជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ ទន្ទឹមនឹងនោះ រួមចំណែកអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៣៖ កិញ-ខ្មែរ-ចិនលើភូមិសាស្រ្ត៕
ត្រឿងផល-មុនី