នោះគឺបំណងរបស់អ្នកគ្រូលីធីធ្វីហៀង គ្រូបង្រៀនវិញ្ញាសារភូមិ-ប្រវត្តិសាស្រ្ត នៅអនុវិទ្យាល័យថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ។ តាំងពីតូច អ្នកគ្រូតែងខិតខំរៀនសូត្រនិងមានបំណងក្លាយជាគ្រូបង្រៀន។ ឆ្នាំ២០០៣ ក្រោយពីប្រឡងជាប់បរិញ្ញាប័ត្រ អនុមហាវិទ្យាល័យគរុកោសល្យកឹងធើ អ្នកគ្រូសូមចុះមកឃុំថើយស្វឹងបំពេញការងារ។
អ្នកគ្រូលីធីធ្វីហៀង តែងសិក្សាស្រាវជ្រាវលើកកម្ពស់មុខជំនាញ។
ការធ្វើដំណើរទៅមករបស់អ្នកគ្រូហៀងមានការលំបាក។ អ្នកគ្រូជិះម៉ូតូពីផ្ទះទៅសាលារៀននិងពីសាលារៀនមកផ្ទះរៀងរាល់ថ្ងៃ។ ម៉្យាងទៀតសាលារៀននៅឆ្ងាយពីមជ្ឈមណ្ឌលស្រុកកើ-ដ ផ្លូវទៅមកក៏លំបាក បន្ទប់រៀនមិនទាន់រឹងមាំ និងខ្វះឧបករណ៍បង្ហាត់បង្រៀន។ល។ ក្រោយមកអ្នកគ្រូហៀង ត្រូវបានរៀបចំឲ្យចូលនៅផ្ទះបេសកកម្ម។ ក្រោយមកទៀតពេលសាលារៀនកសាងសម្រេចបទដ្ឋានជាតិ ផ្ទះបេសកកម្មរបស់អ្នកគ្រូនិងមិត្តរួមអាជីពក៏បានរុះរើចេញ អ្នកគ្រូក៏បានជួលផ្ទះសំណាក់ស្នាក់នៅជិត២ឆ្នាំ។ អ្នកគ្រូហៀងរៀបរាប់៖ “ទៅអស់ពេលតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីបង្ហាត់បង្រៀនគឺជាក្តីបំណងរបស់ខ្ញុំ។ ឃើញផ្ទាល់ភ្នែកនូវភាពខ្វះខាតរបស់សិស្សនៅទីនេះ កាន់តែធេី្វឲ្យខ្ញុំរឹតតែផ្សារភ្ជាប់នឹងសាលារៀននេះជាងទៀត”។បណ្តារឿងដែលអ្នកគ្រូហៀងធ្លាប់បានឆ្លងកាត់ជាមួយនឹងសិស្សនៅទីនេះ រឹតតែញាំុងឲ្យមនោសញ្ចេតនារវៀងគ្រូនិងសិស្សកាន់តែជិតសិ្នទ្ធជាងទៀត។ ឆ្នាំ២០០៤ ជាឆ្នាំបានចែកក្រុងកឹងធើ និងខេត្តហូវយ៉ាង ស្រុកកើ-ដបានចែកចេញពីស្រុកអូរម៉ូង (ចាស់) ឃុំថើយស្វឹង ជាឃុំជួបការលំបាកបំផុតរបស់ស្រុកហើយ ជាឃុំចែកចេញពីឃុំថើយដុងផងដែរ។ អ្នកគ្រូហៀងរួមជាមួយនឹងគណៈ ផ្នែកនៅភូមិភាគចុះទៅរាល់គ្រួសារប្រជាជនដើម្បីចលនាសិស្សចូលរៀន។ មានពេលមួយគ្រួសារជនជាតិខ្មែរមិនចង់ឲ្យកូនទៅរៀនបន្តហេតុនោះ មិនព្រមសហការប៉ុន្តែអ្នកគ្រូហៀងនៅតែព្យាយាមពន្យល់ណែនាំអាណាព្យាបាលសិស្សមិនគួរធ្វើដូច្នោះឡើយ។ គ្រួសារនោះ មិននឹកស្មានថាអ្នកគ្រូហៀងអាចស្តាប់យល់ និងនិយាយណែនាំពួកគាត់ដោយភាសាខ្មែរ។ ចាប់តាំងពីនោះ គ្រួសារនោះក៏បានយល់ព្រមឲ្យកូនទៅរៀនជាបន្ត។ អាស្រ័យការអស់ពីចិត្តពីថ្លើមនិងការស្រឡាញ់របររបស់អ្នកគ្រូ ក៏បងេ្កីតបានជាមនោសញ្ចេតនាសិ្នទ្ធស្នាលជាមួយគ្រួសារជនរួមជាតិខ្មែរ រួមចំណែកកាត់បន្ថយស្ថានភាពសិស្សបោះបង់ចោលការសិក្សានៅសាលាថើយស្វឹង។ រយៈកាល១៤ឆ្នាំកន្លង អ្នកគ្រូហៀងតែងខិតខំជំនះការលំបាកសម្រេចល្អភារកិច្ច ព្រមទាំងទទួលបានកិត្តិនាមជាច្រើនដូច៖ ទទួលបន្ទុករួមពូកែ៣ឆ្នាំបន្តបន្ទាប់(ចាប់ពីឆ្នាំសិក្សា២០០៨-២០០៩ដល់ឆ្នាំសិក្សា២០១១-២០១២) យុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន២ឆ្នាំបន្តបន្ទាប់ (ឆ្នាំសិក្សា២០១០-២០១១ និងឆ្នាំសិក្សា២០១១-២០១២) ។ល។
អ្នកគ្រូង្វៀនធីកីមថឿង នាយិកាអនុវិទ្យាល័យថើយស្វឹង ឲ្យតម្លៃ៖ “ អ្នកគ្រូហៀងមានមុខជំនាញល្អ និងអនុវត្តបានល្អនូវចលនារបស់សាលា។ ចំណុចលេចធ្លោរបស់អ្នកគ្រូ គឺមានស្មារតីស្មគ្រចិត្តមិនរអែងនឹងការលំបាក ដើម្បីចលនាក្មួយៗសិស្សានុសិស្សជនជាតិខ្មែរនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលទៅរៀន។ អ្នកគ្រូហៀងនៅទាំងជាគ្រូបង្រៀនជនជាតិខ្មែរឆ្នើមមួយរូបរបស់សាលានិងរបស់ផ្នែកសិក្សាអប់រំទៀតផង៕
ង៉ឹង-សុផន