បាហង(ស្រុកកៀងលឿង ខេត្តកៀងយ៉ាង) មានចម្ងាយពីហាតៀងប្រមាណ២០គីឡូម៉ែត្រ ជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយភូមិសាស្រ្តមានព្រៃភ្នំនិងសមុទ្រដ៏ស្រស់ត្រកាល។
គន់មើលសុរិយាអស្តង្គតនៅកំពង់ផែទីប្រជុំជនបាហង។
ពីមុនទីប្រជុំជនបាហងគឺជាគោលដៅបន្ទាប់បន្សំ ភ្ញៀវទេសចរមកកម្សាន្តនៅក្រុងហាតៀង ភាគច្រើនជម្រើសស្នាក់នៅហាតៀងនិងរ៉ាច់យ៉ា គឺអាចទៅកម្សាន្តនៅកោះភូតឺវត្តហាងនៅបាហង។ អាស្រ័យគ្មានភ្ញៀវទេសចរស្នាក់នៅ ម៉្លោះហើយទីប្រជុំជនបាហងមិនទាន់មានការអភិវឌ្ឍសេវាទេសចរណ៍ជាដុំកំភួនឡើយ។ ប៉ុន្តែតាំងពីបាហងដឹម ក្លាយជាកន្លែងទេសចរណ៍ជីវស្ថានសមុទ្រទាក់ទាញអារម្មណ៍ មានសណ្ឋាគារភោជនីយដ្ឋានទំនើបៗជាច្រើន ត្រូវបានកសាងឡើងនៅតំបន់តាំងទីលំនៅថ្មីនៃទីប្រជុំជនបាហង។
ប្រសិនបើមិនចង់ស្នាក់នៅមជ្ឈមណ្ឌលទីប្រជុំជនបាហង ភ្ញៀវទេសចរអាចនឹងទៅស្នាក់នៅកោះត្រែម resort & Spa បានសាងសង់នៅឃុំប៊ិញអាងស្រុកកៀងលឿង ខេត្តកៀងយ៉ាង ចម្ងាយពីក្រុងរ៉ាច់យ៉ាប្រមាណ៨០គីឡូម៉ែត្រ។ ពិសេស នេះឋិតនៅចម្ងាយពីកោះភូតឺប្រមាណ១គីឡូម៉ែត្រ ដោយមានទ្រង់ទ្រាយ៨៧បន្ទប់។ កោះត្រែមឋិតលើចុងប៉ូចដីមានសណ្ឋានត្រីកោណបែរទៅសមុទ្រទិសបស្ចិម។ ឋិតនៅលើកំពូលភ្នំ ភ្ញៀវទេសចរអាចគយគន់ កោះតូចធំនៅកណ្តាលសមុទ្រនៃប្រជុំកោះបាលួ។ ក្រោយពីស្នាក់លម្ហែកាយនៅកោះត្រែម ភ្ញៀវទេសចរជាច្រើនបានឲ្យតម្លៃថាទីនេះប្រៀបដូចជា “ហាឡុងទី២”នៃភាគខាងត្បូង។ Resort កោះត្រែមទាក់ទាញពលករ-ការិនីនៅភូមិភាគមកធ្វើការនៅទីនេះ។ បងស្រីធីឌីប នៅភូមិបាត្រាយ ឃុំប៊ិញអាង ឲ្យដឹង៖ “កូនស្រីខ្ញុំពីមុនទៅធ្វើការនៅក្រុងរ៉ាច់យ៉ា។ មុននឹង Resort កោះត្រែមដំណើរការកូនខ្ញុំបានដាក់ពាក្យសុំការងារបានអ្នកគ្រប់គ្រងទទួលនិងណែនាំធ្វើការនៅទីនេះតែម្តង។ ធ្វើការនៅក្រុងរ៉ាច់យ៉ា បង់ថ្លៃផ្ទះសំណាក់ ហូបចុក ម៉្លោះហើយនៅសេសសល់ប្រាក់បន្តិបន្តួច។ ធ្វើការនៅជិតផ្ទះ ទើបមានប្រាក់សេសសល់ជួយប្តីប្រពន្ធខ្ញុំសង់បានផ្ទះថ្មី”។
រយៈពេលជិតៗនេះ វត្តហាង កោះភូតឺលែងជាគោលដៅសំខាន់សម្រាប់ទេសចរណ៍បាហង។ ភ្ញៀវទេសចរពេញចិត្តបំផុតនៅពេលជិះកប៉ាល់ល្បឿនលឿនទៅកាន់កោះបាដឹម ហូបចុកនិងសម្រាកកាយ ពេលរាត្រីនៅទីនេះ។ ទូកកាណូល្បឿនលឿនរាប់សិបគ្រឿងដំណើរការជាប្រចាំនៅពេលចំណុចខ្ពស់ទេសចរណ៍ ផ្តើមពីនោះ បង្កបានការងារធ្វើជូនពលករ-ការិនីនៅជនបទ។ បងយ័ញហ្វាងមិញ នៅទីប្រជុំជនបាហង ជំនួយការបើកបរកប៉ាល់ល្បឿនលឿន ឲ្យដឹង៖ “អាស្រ័យបាហងអភិវឌ្ឍទេសចរណ៍ទើបខ្ញុំមានការងារធ្វើលំនឹង។ អាស្រ័យទៅតាមទូកនេសាទជាច្រើនឆ្នាំមានបទពិសោធន៍ក្នុងការបើកបរ ម៉្លោះហើយខ្ញុំបើកកប៉ាល់ល្បឿនលឿនយ៉ាងជំនាញជូនភ្ញៀវទៅកម្សាន្តនៅបាហងដឹមនិងកោះផ្សេងៗទៀតនៅប្រជុំកោះបាលួ។ ខ្ញុំធ្វើការពេលថ្ងៃពេលល្ងាចទេីបបានទៅជួបជុំគ្រួសារ”។
តាមប្រសាសន៍លោកយ័ញដាញ ប្រធានការិយាល័យជនជាតិស្រុកកៀងលឿង ឲ្យដឹង៖ ពេលបាហងអភិវឌ្ឍទេសចរណ៍ បង្កលក្ខណៈឲ្យពលករ-ការិនីជនជាតិភាគតិចមានការងារធ្វើរកបានប្រាក់ចំណូលលំនឹង៕
ហាថាញ់-មុនី