តាមប្រសាសន៍លោកង្វៀនវុាំងថាញ អនុប្រធានការិយាល័យជនជាតិស្រុកវ៉ីធ្វី ខេត្តហូវយ៉ាង បច្ចុប្បន្នទូទាំងស្រុកមានអង្គភាពសាលាចំនួន៥០កន្លែង។ ពិសេស នៅឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករត្រូវបានវិនិយោគទុនកសាងសាលាសមរម្យ រឹងមាំ។
ជ្រុងមួយនៃទីធ្លាអនុវិទ្យាល័យវីធ្វី។
នៅឃុំវ៉ីធ្វី មានសាលាតាំងពីថ្នាក់មតេ្តយ្យដល់អនុវិទ្យាល័យចំនួន៤មណ្ឌល ត្រូវបានកសាងរឹងមាំ បង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សអភិវឌ្ឍ គ្រប់ជ្រុងជ្រោយ។ ក្នុងនោះ សាលាសម្រេចលក្ខឋានជាតិចំនួន៣។ ប្អូនយ័ញធីត្រាង នៅភូមិ៨ ឃុំវីធ្វី ជាសិស្សអនុវិទ្យាល័យវ៉ីធ្វី រៀបរាប់៖ “សាលា ប្អូនមានបន្ទប់ពិសោធន៍ បន្ទប់មុខវិជ្ជាបន្ទប់កុំព្យូទ័រនិងបន្ទប់តន្រ្តី។ ទីធ្លាសាលាធំទូលាយនិង មានដើមឈើធំៗជាច្រើន ម្លប់ត្រឈឹងត្រឈៃ ម៉្លោះហើយប្អូនៗចូលចិត្តទៅរៀនណាស់”។ តាមប្រសាសន៍ លោកថាញ់ម៉ុង នាយការិយាល័យនៃមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តហូវយ៉ាង វីធ្វីគឺជាភូមិសាស្រ្តមួយក្នុងចំណោមភូមិសាស្រ្តដែលខេត្តចាប់អារម្មណ៍វិនិយោគទុនអភិវឌ្ឍខាងវិស័យអប់រំឆាប់រហ័សនិងគុណភាព។ បច្ចុប្បន្ន ប្រព័ន្ធសាលារៀនតែងពង្រាយស្មើនៅលើភូមិសាស្រ្ត មាន១០០%ឃុំ ទីរួមស្រុកមានសាលាមត្តេយ្យជាមូលដ្ឋាន ផ្តលលក្ខណៈងាយស្រួល ដើម្បីកៀរគរចំនួនកុមារនិងសិស្សានុសិស្សក្នុងវ័យសិក្សាចូលរៀនបានជាអតិបរមា។
បច្ចុប្បន្ន ស្រុកវីធ្វីមានសាលាមត្តេយ្យចំនួន១១សាលាបឋម សិក្សាចំនួន២៧សាលា អនុវិទ្យាល័យចំនួន៨សាលានិងវិទ្យាល័យចំនួន៣សាលា មជ្ឈមណ្ឌលអប់រំជាប្រចាំចំនួន១។ ប្រព័ន្ធសាលាកំពុងបានផ្នែកអប់រំសហការជាមួយស្រុក កែសម្រួលផែនការអភិវឌ្ឍអប់រំនិងបណ្ដុះបណ្ដាលដល់ឆ្នាំ២០២០ សមស្របនឹងលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ស្រុកវីធ្វីអនុវត្តគួបផ្សំនឹងប្រភពទុន វិនិយោគកសាងមូលដ្ឋានសម្ភារៈផ្សារភ្ជាប់នឹងការកសាងសាលាសម្រេចបទដ្ឋានជាតិ រួមចំណែកអនុវត្តជោគជ័យទិសដៅកសាងឃុំជនបទថ្មីនៅតាមឃុំនីមួយៗ។ មកដល់បច្ចុប្បន្ន អត្រាសាលាសម្រេចបទដ្ឋានជាតិទូទាំងស្រុកជិត៤០%។
តាមប្រសាសន៍លោកង្វៀងវុាំងថាញ ការិយាល័យជនជាតិសហការជាមួយការិយាល័យអប់រំនិងបណ្ដុះបណ្ដាលសហជីពអប់រំស្រុក បានឧបត្ថម្ភដល់កម្មាភិបាល សហជីពធ្វើការនៅផ្នែកអប់រំដែលមានស្ថានភាពលំបាកជាង២៦០លាន ដុង។ ទន្ទឹមនឹងនោះ ជូនអំណោយអាហារូបករណ៍ កង់ដល់សិស្សានុសិស្សជនជាតិខ្មែរមានស្ថានភាពលំបាក។ ប្អូនយ័ញធីមិញធូ ជាសិស្សអនុវិទ្យាល័យវ៉ីធ្វី រៀបរាប់៖ “ដើមឆ្នាំសិក្សា ប្អូនទទួលសិក្ខូបករណ៍ អាស្រ័យសប្បុរសជនជូនម៉្លោះហើយម្ដាយឪពុកប្អូនមិនចាំបាច់បង់ប្រាក់ទិញ។ អំណោយនេះ បានជួយប្អូនស្ងប់ចិត្តរៀនសូត្រ។ ប្អូននឹងខិតខំរៀនសូត្រឲ្យពូកែ ក្រោយពីប្រឡងបញ្ចប់កម្រិតអនុវិទ្យាល័យ ប្អូននឹងប្រឡងចូលវិទ្យាល័យអន្តេវាសិកខេត្ត ដើម្បីបានស្នាក់នៅនឹងកន្លេងងាយស្រួលក្នុងការរៀនសូត្រ៕
ហាថាញ់-ទីទុយ