មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/12/2017 - 09:14

ដុង​ថាំង ត្រៀម​ជា​ស្រេច​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​២០១៨

ក្រោយ​រយៈ​ពេល​៦​ខែ​ខិត​ខំ​រៀប​ចំ​ក្រោម​ការ​ឧបត្ថម្ភ​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ ឃុំ​ដុង​ថាំង ស្រុក​កើ​-ដ បាន​អនុ​វត្ត​សម្រេច​រួច​រាល់​១៩/​១៩​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​។ ព្រម​ជា​មួយ​នោះ ឃុំ​ដុង​ថាំង​ក៏​ជា​ភូមិ​ភាគ​តំ​ណាង​ឲ្យ​ស្រុក​កើ​-ដ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​២០១៨​។

យុទ្ធ​ជន​បញ្ចេញ​កម្លាំង​ជួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។

រហូត​ដល់​ចុង​ឆ្នាំ​២០១៧ ឃុំ​ដុង​ថាំង​បា​ន​ខ្នះ​ខ្នែង​ដោះ​ស្រាយ​នូវ​លក្ខ​ឋាន​លំ​បាក​ៗ មាន​ដូច​៖ អត្រា​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល មូល​ដ្ឋាន​សម្ភារៈ​ វប្ប​ធម៌ គម​នា​គមន៍ ដើម្បី​អនុ​វត្ត​សម្រេច​១៩/១៩​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​។ ជាក់​ស្ដែង ប្រជា​ជ​ន​ចូល​រួម​ធានា​រ៉ាប់​រង​សុ​ខា​ភិ​បាល​នៅ​ភូមិ​ភាគ​សម្រេច​អត្រា​៨៧​% បើ​តាម​ស្មាន​រហូត​ដល់​ចុង​ឆ្នាំ​នឹង​មាន​ចំ​នួន​កើន​ថែម​ទៀត ដោយសារ​ពល​ករ​ទៅ​ធ្វើ​ការ​ងារ​នៅ​ស្រុក​ឆ្ងាយ​វិល​ត្រ​ឡប់​មក​ភូមិ​ភាគ​ទទួល​អំ​ណរ​បុណ្យចូ​ល​ឆ្នាំ​តេត​ប្រ​វេ​ណី​។ ប្រឡាយ​ផ្នែក​ច្រាំ​ង​ខាង​ត្បូង​បាន​កសាង​សម្រេច​រួច​រាល់ ស​រុប​ថ​វិ​កា​៤,២​ពាន់​លាន​ដុង សម្រាប់​បម្រើ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ដុង​ថាំង​។ លោក​ង្វៀន​ត្រុង​ធ្វី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង បញ្ជាក់​៖ “សព្វ​ថ្ងៃ​ឃុំ​ដុង​ថាំង​បាន​ត្រៀម​ជា​ស្រេច​ពិ​ធី​ទទួល​ស្គាល់​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។ អា​ស្រ័យ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ​ទទួល​ផ្ចុង​ផ្ដើម ម្ល៉ោះ​ហើយ​ពិធី​ទទួល​ស្គា​ល់​នឹង​បាន​រៀប​ចំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​២០១៨ នា​ចុង​ខែ​មក​រា ឆ្នាំ​២០១៨ នៅ​នឹង​ទី​លាន​ហ្វឹក​ហាត់​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ​បោះ​ជំ​រំ​នៅ​ឃុំ​ដុង​ថាំង​។ បុណ្យ​ចូល​ឆ្នាំ​តេត​ប្រ​ពៃ​ណី​ឆ្នាំ​នេះ កំ​ពុង​បាន​មា​មីង​ឃុំ​ដុង​ថាំង​ទន្ទឹង​រង់​ចាំ និង​មាន​ស​កម្ម​ភាព​អំ​ណរ​និ​ទា​ឃរ​ដូវ​​ព្រម​ជា​មួយ​នឹង​ក្ដី​រីក​រាយ​​ឃុំ​ជន​បទ​ថ្មី​”។

រយៈ​ពេល​៦​ឆ្នាំ​កន្លង បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ បាន​រួ​ម​វិ​ភាគ​ទាន​ជាង​២០​ពាន់​លាន​ដុង ស្រូប​អត្រា​៥​%​នៃ​ថ​វិ​កាស​រុប​ទាំង​៤២៥​ពាន់​លាន​ដុង កសាង​ជន​បទ​ថ្មី​នៅ​ឃុំ​ដុង​ថាំង​។ ក្នុង​នោះ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ បាន​ចលនា​ឧបត្ថម្ភ​១០​ពាន់​លាន​ដុង​កសាង​សា​លា​មត្តេយ្យ​ដុង​ថាំង ក​សាង​ផ្ទះ​ម​ហា​សាម​គ្គី​៣០​ខ្នង ឧបត្ថម្ភ​ស៊ី​ម៉ង​ត៍៥​០០​បាវ និង​បញ្ចេញ​ទ័ព​ជួយ​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​ខ្មែរ​កសាង​ក្លោង​ទ្វារ​វត្ត​មុ​នី​ឧត្តម​រង្សី នៅ​ភូមិ​ដុង​ថាំង​។ បុណ្យ​ចូល​ឆ្នាំ​តេត កង​ទ័ព​ប្រ​ជា​ជន​២០១៨ នឹង​បាន​បញ្ជា​ការដ្ឋាន​កង​ទ័ព​ក្រុង​កឹង​ធើ​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កើ-ដ​ រៀប​ចំ​ឡើង ជា​មួយ​នឹង​ប​ធាន​បទ ”កង​ទ័ព​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រីក​រាយ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​”។ នេះ ចាត់​ទុក​ជា​ការ​អនុ​វត្ត​បន្ត​នៃ​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន កាល​ពី​ឆ្នាំ​២០១៣  បាន​ចាត់​តាំង​នៅ​ឃុំ​ដុង​ថាំង​ផង​ដែរ ជា​មួយ​នឹង​ប​ធាន​បទ “ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​និង​ទទួល​អំ​ណរបុណ្យ​ចូល​ឆ្នាំ​តេត​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​”។

វរសេនីយ៍​ឯក​បម្រុង លីវ​ឡង​ប្រ​ធាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ “រាល់​ស​កម្ម​ភាព​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ឆ្នាំ​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ស​កម្ម​ភាព​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​កើ​-ដ មាន​ដូច៖ ប្រ​ណាំង​ទូក​ប្រ​ពៃ​ណី ប្រ​ឡង​រាំ​វង់​​ប្រ​ឡង​ធ្វើ​នំ​ដាល់​អំ​បុក និង​អញ្ជើញ​ក្រុម​សិល្បៈ​ខ្មែរ មក​ពី​ខេត្ត​នា​នា​ចូល​រួម​សម្តែង​ដោះ​ដូរ​សិល្បៈ​។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​ម៉ូវ​ទ្វឹក​២០១៨ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​នឹង​សហ​ការ​ជា​មួយ​នឹង​ស្រុក​កើ​-ដ ពង្រីក​ផ្លូវ​ជន​បទ​២​ខ្សែ​ប្រ​វែង​១០​គី​ឡូ​ម៉ែត្រ ដោយ​ថ​វិ​កា១៣​ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ក​សាង​ផ្ទះ​៥៣​ខ្នង​ជូន​ដល់​មុខ​សញ្ញា​គ្រួ​សារ​ក្រ​ជិត​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​និង​យុទ្ធ​ជន​ក្រោយ​ពី​អនុ​វត្ត​សម្រេច​កាត​ព្វកិច្ច​យោ​ធា ស​រុប​ថ​វិ​កា​ជាង​២,២​ពាន់​លាន​ដុង​”៕

ប្រែស​ម្រួល​៖ ថា​ច់​សេ​រី

ចែករំលែកអត្ថបទ