ជាច្រើនឆ្នាំមកនេះ វិទ្យាល័យជនជាតិ អន្តេវាសិកផ្សារភ្ជាប់ឈ្មោះអ្នកបដិវត្តន៍ បញ្ញវន្តខ្មែរស្នេហាជាតិ-ហ្វិញកឿង អនុវត្តបានល្អនូវទម្រង់រូបភាព”គ្មាន៥”៖ មិនប្រព្រឹត្តអំពើហិង្សាឬការបៀតបៀនគ្នាក្នុងសាលា; មិនចូលរួមបាបគ្រោះសង្គម; មិនបណ្តោយឲ្យមានអគ្គិភ័យកើតឡើង; មិនបង្កកខ្វក់បរិស្ថាន; មិនឲ្យជនទុច្ចរិតអូសទាញ បញ្ចុះបញ្ចូល។
សកម្មភាពសិល្បៈរបស់សិស្សសាលាជនជាតិអន្តេវាសិកហ្វិញកឿង។
រូបថត៖ dtnthuynhcuongst.edu.vn
តាមប្រសាសន៍លោកគ្រូថាច់ស៊ុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សិស្សានុសិស្សរបស់សាលា គឺជាកូនចៅជនរួមជាតិខ្មែររស់នៅជនបទឆ្ងាយពីមជ្ឈមណ្ឌលក្រុងសុកត្រាំង។ ណាមួយរស់នៅឆ្ងាយគ្រួសារ ណាមួយប្អូនៗគឺជាក្មេងទើបធំឡើង បានជាងាយឲ្យជនទុច្ចរិតអូសទាញ បញ្ចុះបញ្ចូល។ ព្រោះហេតុដូច្នោះ មិនត្រឹមតែយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនប៉ុណ្ណោះទេ សាលានៅទាំងយកចិត្តទុកដាក់ក្នុងការអប់រំសីលធម៌ ផ្នត់រស់នៅ តម្រង់ទិសដៅសិស្សានុសិស្សឲ្យក្លាយជាពលរដ្ឋល្អរស់នៅមានប្រយោជន៍ ជូនគ្រួសារនិងសង្គម មិនលង់ខ្លួនក្នុងបាបគ្រោះសង្គម មិនប្រព្រឹត្តល្មើសច្បាប់។
ទម្រង់រូបភាព”គ្មាន៥”របស់វិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បានអនុវត្តចាប់ពីឆ្នាំ២០១១មកទល់បច្ចុប្បន្នសម្រេចបានប្រសិទ្ធភាពជាវិជ្ជមាន។ រៀងរាល់ឆ្នាំគណៈចង្អុលការទម្រង់រូបភាពសហការជាមួយនឹងអង្គការ អង្គភាពផ្សព្វផ្សាយនិងស្វែងយល់បន្ថែមអំពីរោគHIV/AIDS គ្រឿងញៀន; “ពាក្យបណ្តៅកម្សាន្តរៀងរាល់សប្តាហ៍” អំពីខ្លឹមសារសុវត្ថិភាពចរាចរណ៍; ការពន្លត់អគ្គិភ័យ; ប្រឆាំងអំពើហិង្សាក្នុងសាលារៀន;សហការជាមួយនឹងនគរបាលខេត្ត ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់បង្ការពន្លត់អគ្គិភ័យ។ល។ ក្នុងម៉ោងបង្រៀនសីលធម៌ពលរដ្ឋ ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត អប់រំការពារប្រទេស គ្រូបង្រៀនក៏គួបផ្សំផ្សព្វផ្សាយនូវខ្លឹមសារដែលជាប់ពាក់ព័ន្ធ។ អនុវត្តបានល្អគ្រប់ខ្លឹមសារនៃទម្រង់រូបភាព”គ្មាន៥” ច្រើនឆ្នាំបន្តបន្ទាប់សិស្សសាលាទាំង១០០% មិនមានប្រព្រឹត្តល្មើសនូវខ្លឹមសារនៃទម្រង់រូបភាពនេះឡើយ។ ផ្ដើមពីប្រសិទ្ធភាពជាក់ស្តែងនៃទម្រង់រូបភាព ”គ្មាន៥” បច្ចុប្បន្ន វិទ្យាល័យជាតិអន្តេវាសិកហ្វិញកឿង កំពុងបន្តអនុវត្តបន្ថែមទម្រង់រូបភាព១ទៀតនោះគឺ”មាន២”។ រីឯមាន២គឺមានសីលធម៌ពេលចូលរួមចរាចរ; មានស្មារតីភ្ញាក់រលឹក ស្វ័យបង្ការ ស្វ័យគ្រប់គ្រងកន្លែងរៀនសូត្រ កន្លែងធ្វើការនិងកន្លែងរស់នៅ។ នេះគឺជាទម្រង់រូបភាពរួមចំណែកយ៉ាងធំក្នុងការកសាង “របងការពារ” មាំមួនក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម។
អនុវត្តបានល្អនូវទម្រង់រូបភាព”គ្មាន៥” ចាប់ពីឆ្នាំសិក្សា២០១២-២០១៦ វិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងបានទទួលប័ណ្ណសរសើររបស់ក្រសួងនគរបាល អំពីស្នាដៃឆ្នើមក្នុងចលនាការពារសន្តិសុខមាតុភូមិ និងប័ណ្ណសរសើរជាច្រើនរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ល។៕
ទ្រុងហ៊ីវ – សេរី