សាលាមធ្យមសិក្សាប៉ូលិសប្រជាជនIII ទើបរៀបចំខួបអនុស្សាវរីយ៍១០ឆ្នាំ ទិវាបង្កើតសាលានិងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ៣។ អញ្ជើញចូលរួមក្នុងពិធីនេះមានឧត្តមសេនីយ៍ឯកបម្រុង ង្វៀនវុាំងថាញ់ សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនក្រុងកឹងធើ គណៈនាយកសាលាមធ្យមសិក្សាប៉ូលិសប្រជាជនIII។ ផ្នែកខាងនគរបាលក្រុងកឹងធើ មានវរសេនីយ៍ឯក ត្រឹងង៉ុកហាញ់ សមាជិកគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សក្រុង នាយកនគរបាលក្រុងកឹងធើ។
លោកង្វៀនវុាំងថាញ់ សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាលថ្លែង
យោបល់និងជូនគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ៣ដល់
សាលាមធ្យមសិក្សាប៉ូលិសប្រជាជន III ។
ឆ្លងកាត់១០ឆ្នាំនៃការបង្កើតកសាងនិង អភិវឌ្ឍ សាលាមធ្យមសិក្សាប៉ូលិសប្រជាជនIII សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន សាលាបានបណ្តុះបណ្តាលសិក្ខាកាម កម្មាភិបាលជិត១៥.០០០នាក់ មានកម្រិតវិជ្ជាមធ្យមសិក្សាជូននគរបាលខេត្តក្រុងនានាតំបន់តីណាមបូ ជួយឲ្យនគរបាលភូមិភាគនានាអនុវត្តប្រកបដោយប្រសិទ្ធភាពកាងារធានាសន្ដិសុខប្រទេសជាតិ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ រយៈកាលកន្លង សាលាសម្រេចបានស្នាដៃឆ្នើមនូវភារកិច្ចសហការជាមួយនឹងអង្គភាពពាក់ព័ន្ធ បើកថ្នាក់បំពាក់បំប៉នវិជ្ជាជីវៈអង្គរក្សបាន៤ថ្នាក់ ដល់កម្មាភិបាលរាប់រយនាក់ចំណុះក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងយោបល់ចង្អុលការក្នុងពិធីខួបអនុស្សាវរីយ៍ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀនវុាំងថាញ់ សំណូមពរសាលាមធ្យមសិក្សាប៉ូលិសប្រជាជនIII គប្បីពង្រីកបន្តនូវស្នាដៃដែលសម្រេចបានផ្ដុំកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចង្អុលការរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាល ស្តីពីផ្លាស់ថ្មីការងារអប់រំបណ្តុះ បណ្តាលនិងកសាងកម្លាំងនគរបាលប្រជាជនបដិវត្តន៍ រៀបរយ ជំនាញជាជំហានៗ ទាន់សម័យ រៀបចំអនុវត្តបានល្អនូវភារកិច្ចអប់រំបណ្ដុះបណ្តាលតាមសមត្ថកិច្ច ភារកិច្ចបានប្រគល់ជូនកសាងកងជួរកម្មាភិបាល គ្រូបង្រៀនសម្បទាដោយទស្សនៈនយោបាយកម្រិតវិជ្ជាជំនាញ ចរិយាសម្បត្តិ សីលធម៌ល្អ ពិតជាកម្មាភិបាលយុទ្ធជននគរបាល ប្រជាជនមានថ្វីដៃ វប្បធម៌មនុស្សជាតិ ដើម្បីប្រជាជនធ្វើការបម្រើ។
ក្នុងឱកាសនេះ គោរពតាមការប្រគល់សិទ្ធិរបស់ប្រធានរដ្ឋ អនុរដ្ឋមន្ត្រីង្វៀនវុាំង ថាញ់ បានជូនគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ៣ដល់សាលា មធ្យមសិក្សាប៉ូលិសប្រជាជនIII៕
ង៉ុកហូវ, កុងថាញ់ (cantho.gov.vn)-វិមាន