14/11/2017 - 08:20

ជំ​នួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ

ជំ​នួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ គឺ​ជា​វិ​ធាន​ការ​មួយ​ជួយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ហូវ​យ៉ាង​។

បង​ស្រី​ហឿង​កំ​ពុង​ដាក់​ជី​ត្រ​ឡាច​។

យោង​ប្រ​សាសន៍​លោក​ង្វៀន​ហ្វាង​ទ្រី​វ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង រយៈ​ពេល​កន្លង រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស និង​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​ចាំ​បាច់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ជូន​តំ​បន់​ជន​ជាតិ​ភាគ​តិច​រីក​ចម្រើន​ឆាប់​រហ័ស និង​ចីរ​ភាព ដូច​ជា​៖ គោល​ន​យោ​បាយ​ឧប​ត្ថម្ភ​ដី​លំ​នៅ ផ្ទះ ​ទឹក​ប្រើ​ប្រាស់​ជា​ដើម​។ ពិ​សេស គឺ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ រយៈ​ពេល​៥​ឆ្នាំ​កន្លង ខេត្ត​បាន​រៀប​ចំ​បង្រៀន​របរ​ជូន​៤៧.៨៣៧​នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ភាគ​តិច​មាន​ចំ​នួន​១.២៦៥​នាក់ ស្រូប​អត្រា​២,៦% ឧទ្ទេស​នាម​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ចំ​នួន​១៨៨​.៧៣៤​លើក​នាក់ ទៅ​ពល​កម្ម​ក្រៅ​ប្រ​ទេស​ចំ​នួន​២៣៥​នាក់។ ទន្ទឹម​នឹ​ង​នោះ បើក​ជា​ច្រើន​ថ្នាក់​ហ្វឹក​ហាត់ ផ្ទេរ​ជូន​វិ​ទ្យា​សាស្ត្រ​បច្ចេក​ទេស​ជូន​មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​។

លោក​ឡឹម​វុា​ំង​ហ៊ុង ប្រ​ធាន​កា​រិ​យា​ល័យ​​ជន​ជាតិ​ស្រុក​ឡុង​ម៉ី ឲ្យ​ដឹង​៖ ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក បាន​ឲ្យ​មា​មីង​៦៧៩​គ្រួ​សារ​បុល​ទុន​អ​នុ​គ្រោះ ក្នុង​នោះ ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​៤១៥​គ្រួ​សារ​។ អា​ស្រ័យ​ភូមិ​ភាគ​នេះ​ជា​តំ​បន់​ក​សិ​កម្ម ម្ល៉ោះ​ហើយ​​ដោយ​ប្រ​ភព​ទុន​នេះ មាន​គ្រួ​សារ​ជា​ច្រើន​បាន​លោះ​ដី​ផ​លិត​ឬ​ធ្វើ​ទុន​ដាំ​ដុះ​។ បង​ស្រី​ហឿង នៅ​ភូមិ​វិញ​ហ្វៀង ឲ្យ​ដឹង​៖ ​“អា​ស្រ័យ​ដោយ​ទុន​អ​នុ​គ្រោះរបស់​រដ្ឋ ខ្ញុំ​បាន​កែ​ប្រែ​ដី ទិញ​ស្វាយ​មក​ដាំ​។ ក្នុង​ពេល​រង់​ចាំ​ស្វាយ​ធំ ខ្ញុំ​ក៏​ដាំ​ត្រ​ឡាច ដើម្បី​យក​ខ្លី​ចិញ្ចឹម​​វែង​​”។

គ្រួ​សារ​ដែល​បុល​ទុន​ស្ទើរ​តែ​ទាំង​អស់​នៅ​ឡុង​ម៉ី​ សុទ្ធ​តែ​បង្វែរ​មុខ​របរ​ដូច​ជា​ចិញ្ចឹម​សត្វ ដាំ​ដុះ​ម៉្លោះ​ហើ​​យ​ការ​បង្រៀន​ឬ​បង្វែរ​មុខ​របរ​ក៏​បាន​ប្រ​មូល​ផ្ដុំ​ទៅ​លើ​មុខ​របរ​ដែល​ជាប់​ទាក់​ទង​នឹង​ក​សិ​កម្ម​។ បង​ង្វៀន​វុា​ំង​ថាញ អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​វី​ធ្វី រៀប​រាប់៖ “ក្រៅ​ពី​ទម្រង់​រូប​ភាព​បូម​ទឹក ស្រុក​ស​ហ​ការ​ជា​មួយ​នឹង​ឃុំ​នានា រៀប​ចំ​ហ្វឹក​ហាត់​ផ្ទេរ​ជូ​ន​បច្ចេក​ទេស​ដាំ​ដុះ​ចិញ្ចឹម​សត្វ​។ គ្រួ​​សារ​មួយ​ចំ​នួន​មាន​ដី ដើម​ទុន​តិច​តួច​ ហើយ​បាន​ប្រើ​អស់​ពី​លទ្ធ​ភាព​ផ្ទៃ​ដី​ជុំ​វិញ​ផ្ទះ ដើម្បី​​ដាំ​បន្លែ ចិញ្ចឹម​សត្វ​ជា​ដើម​។ រ​ដូវ​ភ្លៀង បន្លែ​បង្កា​រលក់​បាន​តម្លៃ​ខ្ពស់ ម៉្លោះ​ហើយ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ រយៈ​ពេល​កន្លង ស្រុក​ឧបត្ថម្ភ​៥០​គ្រួ​សារ​នៅ​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​៥​ភូមិ   ក្នុង​មួយ​ភូមិ​បាន​១០​គ្រួ​សារ ហើយ​គ្រួ​សារ​នី​មួយ​ៗ​បាន​ឧបត្ថម្ភ​ប្រាក់​ចំ​នួន​៥.០​០០​.០​០​០​ដុង សម្រាប់​បង្វែរ​មុខ​របរ អ​ភិ​វឌ្ឍ​ផលិត​កម្ម​”​។ ពី​ប្រ​ភព​ទុន​នេះ មាន​គ្រួ​សារ​ជា​ច្រើន​បាន​បង្កើន​ប្រាក់​ចំ​ណូល​ជូន​​ដល់​គ្រួ​សារ​។ បង​ស្រី​លី​ស្វឹង នៅ​ឃុំ​វី​ធ្វី ស្រុក​វី​ធ្វី រៀប​រាប់​៖ “​ខ្ញុំ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​របស់​រដ្ឋ​ដើម្បី​ទិញ​ទា​៥០ក្បាល​មក​ចិញ្ចឹម​។ រដូវ​នេះ​ងាយ​ស្រួល ចាប់​ខ្យង​ហោង​លឿង​សម្រាប់​ធ្វើ​ជា​ចំ​ណី​ទា​។ អា​ស្រ័យ​ហេតុ​នោះ ទា​ឆាប់​ធំ​។ ប្រ​ហែល​មួយ​ខែ​ទៀត​ខ្ញុំ​នឹង​លក់​ខ្លះ​ៗ​ដើម្បី​ចាយ​វាយ​ក្នុង​គ្រួ​សារ​”​៕

                             ហា​ថាញ​-ទី​ទុយ

ចែករំលែកអត្ថបទ