ស្រុកផ្កូវ ខេត្តត្រាវិញ កំពុងផ្ដុំកម្លាំងចង្អុលការកសាងពង្រឹងនិងអភិវឌ្ឍសហករណ៍សំដៅរួមចំណែកកសាងខឿនសេដ្ឋកិច្ចរបស់ស្រុកអភិវឌ្ឍលើគ្រប់វិស័យ។
កម្មាភិបាលកសិកម្មឃុំង៉ុកបៀង ពិភាក្សាជាមួយនឹងបងត្រឹងហ្វិញឌឹកហាញ់
ជាសមាជិករបស់សហករណ៍ថាញ់កុងក្នុងការដាំសណ្តែកបាយ។
លោកកៀងថាញ់វិសាល អនុប្រធានការិយាល័យហិរញ្ញវត្ថុ - ផែនការស្រុកថ្កូវ ឲ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លងស្រុកបានចង្អុលការអនុវត្តទម្រង់រូបភាព ចងសម្ព័ន្ធឆ្លងតាមរយៈក្រុមសហការផលិត សហករណ៍សំដៅលើកកម្ពស់សង្វាក់តម្លៃទំនិញនៃផលិតផលមុខព្រួញរបស់ភូមិភាគ។ ដោយឡែកឆ្នាំ២០១៧ ស្រុកបានបង្កើតសហករណ៍កសិកម្ម-សំណង់តឹងហ៊ីប ដោយមានសមាជិកចូលរួម១២រូប និងសហករណ៍កសិកម្មលឺវង៉ីបអាញ់ ដោយមានប្រជាជនចូលរួមចំនួន៩៨នាក់ និងនីតិបុគ្គលចំនួន១គឺក្រុមហ៊ុនស្ករអំពៅត្រាវិញចូលរួមជាសមាជិក។ សព្វថ្ងៃលើភូមិសាស្រ្តស្រុក មានសហករណ៍ចំនួន៧ និងមូលនិធិឥណទានប្រជាជនចំនួន៣ ដោយមានសមាជិកចូលរួមចំនួន៥.៣១៤រូប លក្ខន្តិកៈដើមទុន១៥,៤៤០ពាន់លានដុង”។
សហករណ៍ថាញ់កុង ឃុំង៉ុកបៀង ជាសហករណ៍ទម្រង់រូបភាពគំរូសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសមូហភាពក្នុងកសិកម្ម។ ដោយបានបង្កើតតាំងពីឆ្នាំ២០១៤មកសហករណ៍ ថាញ់កុងពង្រីកប្រសិទ្ធភាពផ្នែកខាងផលិតកម្មពូជម្ទេស; ប្រមូលទិញកសិផល; ដោះស្រាយការងារធ្វើជូនកសិករ (ប្រាក់ចំណូល៣.៥០០.០០០/នាក់/ខែ)។ សហករណ៍ ថាញ់កុង កាលទើបបង្កើតមានសមាជិក ចូលរួមតែ៨នាក់ប៉ុណ្ណោះ មកទល់សព្វថ្ងៃមានចំនួន២២នាក់ ដោយមានលក្ខន្តិកៈដើមទុនជាង១,៥ពាន់លានដុង។ បងត្រឹងហ្វិញឌឹកហាញ់សមាជិកសហករណ៍ថាញ់កុង ឲ្យដឹង ៖ ”ឆ្នាំ២០១៥ ខ្ញុំបានស្ម័គ្រចិត្តចូលរួមសហករណ៍ថាញ់កុង ដោយរួមលក្ខន្តិកៈដើមទុន៧.៥០០.០០០ដុង។ ចាប់តាំងពីនោះ មកខ្ញុំបានសហករណ៍ចែកប្រាក់ចំណេញជាង១០លានដុង។ ទន្ទឹមនឹងប្រាក់ចំណេញដែលបានមកពីលក្ខន្តិកៈដើមទុន ការចូលរួមសហករណ៍ខ្ញុំទទួលបានផលប្រយោជន៍ ពីការរៀនសូត្រផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្មលក់ដូរកសិផលឆ្លងតាមរយៈសហករណ៍ ឃើញថាងាយស្រួល ហើយបានថ្លៃបង្គួរ។ ការអនុវត្តរូបភាពសហករណ៍នឹងកាត់បន្ថយដំណាក់ការធ្វើអន្តរការ ជួយកសិករយើងខ្ញុំជៀសវាងហានិភ័យ ពេលរដូវកាលបានផលតម្លៃចុះថោក ឬត្រូវតម្លៃតែមិនសូវបានផល។ ជាពិសេស ខណៈពេលចូលរួមសហករណ៍ កសិករនឹងចងសម្ព័ន្ធជាមួយគ្នាហើយប្រើប្រាស់ម៉ាស៊ីនអស់ពីលទ្ធភាព កាត់បន្ថយការចំណាយប្រាក់ក្នុងផលិតកម្ម”។
តាមប្រសាសន៍របស់លោកគៀងថាញ់ វិសាលសកម្មភាពរបស់ក្រុមសហការផលិតនិងសហករណ៍តែងបានស្រុកយកចិត្តទុកដាក់ជំនួយដើម្បីទម្រង់រូបភាពនេះដំណើរការ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន៕
សឺនម៉ាល័យ–សេរី