12/10/2017 - 09:55

លើក​លែង​បង់ប្រាក់​សាលាសម្រាប់កុ​មារ​អា​យុ៥​ឆ្នាំ នៅ​តំ​បន់​លំបា​ក​ពិ​សេស ចាប់​ពី​២០១៨

ក្រសួង​អប់រំនិង​បណ្ដុះ​បណ្ដាល បាន​ចេញ​សារ​លិខិត​ផ្ញើជូនគណៈ​កម្មា​ធិការ​ប្រជាជន​បណ្ដា​ខេត្ត ក្រុង​ចំ​ណុះ​​មជ្ឈិម​ សំណូម​ពរភូមិ​ភាគ​នានា​ចុះ​កិច្ច​សន្យា អនុ​វត្តតម្លៃ​សេវាអប់រំ​ ឆ្នាំសិក្សា​២០១៧-២០១៨​។ ក្នុង​នោះ អនុវត្ត​គោលន​យោបាយ​ លើក​លែងបង់​ប្រាក់សា​លា​ចំ​​ពោះ​អ​ប់​រំ​មត្តេយ្យ​សម្រាប់​កុមារ​​អា​យុ​៥​ឆ្នាំ  នៅ​តំ​បន់​ដែល​មាន​​ស្ថាន​​ភាព​សេដ្ឋ​កិច្ច-សង្គម​​លំ​​បាក ពិ​សេស​ចាប់​​ពី​ថ្ងៃ​​០១/០១​/២០១៨​​។

 

ប្អូន​ៗ​កុ​មារ​នៅ​តំ​បន់​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច -សង្គម​លំ​បាក​ពិ​សេស​។

ថ្មីៗ​​នេះ ក្រសួង​​អប់​រំ​និង​បណ្ដុះបណ្ដាល​ បាន​​ចេញ​សារ​​លិ​ខិត​សំ​ណូម​​ព​រ​​គ្រឹះ​ស្ថាន ​អប់រំ​មហា​វិ​ទ្យា​​ល័យ និង​​​បណ្ដុះ​​បណ្ដាល វិជ្ជា​​ជីវៈ​ផ្នែក​រដ្ឋ ចុះ​កិច្ច​​សន្យា​​អនុ​វត្ត​យក​​តម្លៃ​​សេវា​អប់រំ​ឆ្នាំ​​សិក្សា​ ២០១​៧​-២០១៨ ទៅ​តាម​ការ​កំ​​ណត់ មិនយក​ប្រាក់​​សា​លា​​លើស​កម្រិត​អតិ​បរ​​មា​។ ទន្ទឹម​​នឹង​​នោះ ក្រ​សួង​​អប់​​រំ​​និង​បណ្ដុះ​​បណ្ដាល សំ​ណូម​​ពរ​​គ្រឹះ​ស្ថាន​បណ្ដុះ​​បណ្ដាល​​នា​នា អនុ​វត្ត​ការ​អូស​​បន្លាយ​​ពេល​​ប្រ​មូល ពេល​ចាប់​​ផ្ដើម​​ប្រ​​មូល ជៀស​វាង​​ការ​ប្រ​​មូល​​ត្រូវ​ពេល​គ្នានឹង​កម្រិត​​ បណ្ដុះ​​បណ្ដាល​​​ដ​​​ទៃ​​ទៀត ដើម្បី​​កាត់​​បន្ថយ​​កម្រិត​​ទាប​​បំ​​ផុត​​ផល​​ប៉ះ​ពាល់​​នៃ​​ប្រាក់​​សា​​លា​​ដ​ល់​សូច​នា​ករ​​តម្លៃ​​ប្រើ​​ប្រាស់ ។

គ្រឹះ​​ស្ថាន​​អប់​រំ​ម​ហា​វិ​​ទ្យា​ល័យ និង​​បណ្ដុះ​​បណ្ដាល​​វិជ្ជា​ជីវៈ​​ផ្នែក​​រដ្ឋ  ចាំ​បាច់​​ត្រូវ​​កាត់​​បន្ថយ​​ការ​​ចាយ​​វាយ​​ក្នុង​ការ​ធ្វើ​សកម្ម​​ភាព កាត់​បន្ថយ​​ការ​​យក​​កម្រៃ​​ដ​ទៃ​​ទៀត​ក្រៅ​​ពី​​ខ្ទង់​​ប្រាក់​​សា​​លា​​ទន្ទឹម​​នឹង​​នោះ គប្បី​មាន​កិច្ច​សន្យា​​ធា​នា​​គុណ​ភាព​បណ្ដុះ​បណ្ដាល កសាង​​និង​​ប្រ​កាស​​ជា​សា​​ធារ​​ណៈ​​បទដ្ឋាន​​ គុណ​​ភាព​បញ្ចប់​កម្រិត​សិក្សា​របស់​​និស្សិត​​កសាង​​លក្ខន្តិកៈ ​​នៃ​​ការ​ចាយ​វាយ​ក្នុង​ផ្ទៃ​​ក្នុង​​ធា​​នា​​បើក​​​​ចំ​​ហ​តម្លា​​ភាព មាន​​យន្ត​​ការ ដើម្បី​កម្មា​​ភិ​​បាល គ្រូ​បង្រៀន ពល​​ករ និស្សិត​​និង​អង្គ​ការ​នា​នា​​ដ​ទៃ​​ទៀត ចូល​រួម​ឃ្លាំ​មើល​រាល់​ដំណើរ​ការ​របស់​សា​លា។

ទន្ទឹម​នឹង​នោះ អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​អា​ស្រ័យ​រដ្ឋា​ភិ​បាល​បាន​ឯកភាព គឺការ​លើក​លែង​បង់​ប្រាក់​សា​លា​ចំ​ពោះ​អប់​រំ មត្តេយ្យ​សម្រាប់​កុមារ​អា​យុ​៥​ឆ្នាំ​នៅ​តំ​បន់ ដែល​មាន​ស្ថាន​ភាពសេដ្ឋកិច្ច​-សង្គម​លំ​បាក​ពិ​សេស ចាប់​ពី​ឆ្នាំ​២០១៨ ធានា​គ្រប់​មុខ​សញ្ញា​ក្នុង​កម្រិត​អា​យុ សុទ្ធ​សឹង​បាន​ខិត​ជិតនឹង​ការ​អប់​រំ​កាត់​បន្ថយ​ស្ថាន​ភាព កុមារ​បោះ​បង់​ការ​សិក្សា​និង​បង្កើន​អត្រា កុ​មារ​ចូល​រៀន ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​សំ​ណូម​ពរ​ភូមិ​ភាគ​នានា​ អនុវត្ត​គោល​នយោ​បាយ​លើក​លែង​បង់​ប្រាក់​សាលា​ចំ​ពោះ​មុខ​សញ្ញានេះ ចាប់​ពី​ថ្ងៃ​០១/​០១/​ ២០១៨​។

យោង​តាម​សារ​លិ​ខិត​នេះ ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល បាន​សំ​ណូម​ពរ​គ្រប់​ភូមិ​ភាគ​គប្បី​ចង្អុល​ការ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​មត្តេយ្យ និង​សា​លា​ចំ​ណេះ​ទូ​ទៅ​សន្យា​មិន​យក​កម្រៃ​ដ​ទៃទៀត ក្រៅ​ពី​ខ្ទង់​ប្រាក់​សា​លា​ដែល​ផ្ទុយ​នឹង​សេចក្ដី​កំណត់​របស់​សា​លា ។ គ្រប់​ភូមិ​ភាគ​នឹង​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​មាន​វិ​ធាន​ការ​ពិ​ន័យ​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះ​អង្គ​ភាព​បុគ្គល​ដែល​មាន​ចេត​នា​ប្រព្រឹត្ត​បំ​ពាន​៕

ប្រភពៈ baochinhphu.vnប្រែសម្រួលៈ ពេជ្រសឿន

 

ចែករំលែកអត្ថបទ