10/10/2017 - 15:07

ឧបត្ថម្ភទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ជូន​អ្នក​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ជិត​ក្រ

តាម​គណៈ​ចង្អុល​ការ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទូ​ទាំង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ នៅ​ស​ម័យ​ប្រ​ជុំ​លើក​ទី​៤ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ នី​តិ​កាលIX អា​ណត្តិ​កាល ២០​១៦​-២០២១​កន្លង​ហើយ បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត ចាប់​ពី​ឆ្នាំ​២០១៧-២០២០ បន្ត​ការ​ឧបត្ថម្ភថ​វិ​កា​៣០​%​តម្លៃ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​អ្នក​ស្ថិត​ក្នុ​ង​ក្រប​ខណ្ឌ​គ្រួ​សារ​ជិត​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ អ្នក​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ជិត​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ ត្រូវ​បាន​បន្ត​ការ​ឧបត្ថម្ភ​១០០​%​តម្លៃ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ក្នុង​នោះ ថ​វិ​កា​មជ្ឈិម​ឧបត្ថម្ភ​៧០​% ថវិ​កា​ខេត្ត​ឧបត្ថម្ភ​៣០​%​។

ថត​CT-Scanner ជូន​អ្នក​ជំ​ងឺ​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ ត្រូវ​បាន​ទ​ទួល
ធានារ៉ាប់រងសុខាភិបាល។

ឆ្លង​តាម​រយៈ​នោះ មុខ​សញ្ញា​ត្រូវ​បាន​ទ​ទួល គឺ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ជិត​ក្រ​តាម​សេច​ក្តី​កំ​ណត់​នៅ​ចំ​ណុចcប្រ​ការ​១​ មា​ត្រា​៣ នៃ​អនុ​ក្រឹត្យ​លេខ​​១០៥​/ ២០១៥/NĐ-CP ចុះ​ថ្ងៃ​១៥​/១១​/២០១៤ របស់​រដ្ឋា​ភិ​បាល កំ​ណត់​លម្អិត​និង​ណែ​នាំ​ប្រតិ​បត្តិ​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​(លើក​លែង​តែ​ក្រុម​គ្រួ​សារ​ក្រី​ក្រ​បាន​ចា​ក​ផុត​ពី​ភាព​ក្រី​ក្រ​ឈាន​ឡើង​ជិត​ក្រ​)​។

លោក​ឡឹម​វុ​ាំ​ងធូ អនុ​ប្រ​ធាន​ធា​នា​រ៉ាប់​រង​សង្គម​ខេត្ត​ត្រា​វិញ អ​នុ​ប្រ​ធាន​គណៈ​ចង្អុល​ការ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទូ​ទាំង​ប្រ​ជា​ជន​​ខេត្ត ឲ្យ​ដឹង​៖ ចាប់​ពី​ឆ្នាំ​២០១៤ គ្រួ​សារ​​ជិ​ត​​ក្រ​ត្រូវ​បាន​ថ​វិ​កា​មជ្ឈិម​ឧបត្ថម្ភ​៧០​%​ នៃ​តម្លៃ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិបាល​​។ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ជូន​គ្រួ​សារ​ជិត​ក្រ បាន​កៀក​ជិត​សេ​វា​សង្គម​មូល​ដ្ឋាន រៀង​រាល់​ឆ្នាំ  ខេត្ត​ត្រា​វិញ បាន​ចំ​ណាយ​ថ​វិ​កា​ឧបត្ថម្ភ​​៣០​% សម្រាប់​តម្លៃ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​​បាល ជូន​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ គ្រួ​សារ​ជិត​ក្រ​ដែល​នៅ​សេស​សល់​ជាង​៤៦​ពាន់​នាក់​។ ដូច្នេះ  អ្នក​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​​សារ​ក្រី​ក្រ ជិត​ក្រ​ក្នុង​ខេត្ត បាន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទាំង​១០០​%​។ គិត​ដល់​ចុង​ខែ​មិ​ថុ​នា ឆ្នាំ​២០១៧ ទូ​ទាំង​ខេត្ត​មាន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជាង​៩៥៤.០០០​នាក់ ស្រូប​អត្រា​ជិត​៩២​%​នៃ​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត​ខ្ពស់​ជាង​ប្រ​មាណ​៧%​បើ​ប្រៀប​នឹង​ភាគ​កម្រិត​ដែល​នា​យក​រដ្ឋ​មន្ត្រី នៃ​រដ្ឋា​ភិ​បាល​ដាក់​ចេញ​។ ភូមិ​ភាគ​មួយ​ចំ​នួន​សម្រេច​១០០​%​នៃ​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ដូច​ជា​ស្រុក​ថ្កូវ និង​ស្រុក​យ្វៀង​ហាយ​។

ឆ្នាំ​២០១៦ ខេត្ត​ត្រា​វិញ មាន​អ្នក​ចូល​រួ​ម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ប្រ​មាណ​៩៦៤.៦៨៩​នាក់​កើន​១៥,៤១​%​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៥ អត្រា​គ្រប​ដណ្ដប់​លើ​ចំ​នួន​ប្រ​ជា​ជន​សម្រេច​៩២,៧៥​% លើស​ភាគ​កម្រិត​៩,៧៥​% ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ដាក់​ចេញ និង​ខ្ពស់​ជាង​១១,៤៥​%​បើ​ប្រៀប​នឹង​មធ្យម​ភាគ​រួម​ទូ​ទាំង​ប្រ​ទេស​៕

       ទី​ភ្នាក់​ងារ​សា​ព័ត៌​មាន​វៀត​ណាម​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​វុ​ាំ​ងធូ