រយៈកាល៥ឆ្នាំកន្លង សិស្សនិងគ្រូនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ អនុវត្តទម្រង់រូបភាពចំណាយប្រាក់អាហារពេលព្រឹក ប្រាក់រង្វាន់និងប្រាក់អាហារូបករណ៍។ល។ ដើម្បីឧបត្ថម្ភមិត្តដែលមានស្ថានភាពលំបាក។
សិស្សវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ រួមវិភាគទានប្រាក់ដើម្បីជួយមិត្តជួប
លំបាកដែលកើតឡើងដោយចៃដន្យ។
ចលនាប្រិតសំចៃប្រាក់អាហារពេលព្រឹក-ឧបត្ថម្ភមិត្តជម្នះលំបាក នៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ បាននាំមកនូវអត្ថន័យជាក់ស្តែងជាច្រើន។ ថ្វីបើទម្រង់រូបភាពនេះមិនថ្មីក៏ដោយ ប៉ុន្តែការចលនាបាននាំមកនូវភាពជាក់ស្តែង គឺជួយប្អូនៗបានយល់ច្បាស់អំពីអត្ថន័យនៃស្មារតី ជួយគ្នាទៅវិញទៅមកពិសេសគឺពង្រីកបានល្អនូវស្មារតី ”រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបទហូជីមិញ” ដោយភាពជាក់ស្តែង។ លោកគ្រូត្រឹងសើុងផល្លា លេខាសាខាសម្ព័ន្ធយុវជននៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ឲ្យដឹង៖ “បន្ទាប់ពីការចលនាប្រិតសំចៃប្រាក់អាហារ ពេលព្រឹក-ឧបត្ថម្ភមិត្តជម្នះលំបាកត្រូវបាន បានបំផុសឡើង សិស្សនិងគ្រូក្នុងសាលាចូលរួមគាំទ្រយ៉ាងពេញទំហឹង។ សាលាមានសាខាសម្ព័ន្ធយុវជនថ្នាក់ចំនួន១២ និងសាខាសម្ព័ន្ធយុវជនគ្រូបង្រៀនចំនួន១។ រៀងរាល់សប្តាហ៍បន្ទាប់ពីម៉ោងគោរពទង់ជាតិ សិស្សម្នាក់ៗតែងបង់ប្រាក់ចូលជ្រូកដីរបស់សាខាសម្ព័ន្ធយុវជនរៀងៗថ្នាក់ យោងតាមលទ្ធភាពសិស្សម្នាក់ៗ។ កំណត់ក្នុងមួយខែបើកជ្រូកដីប្រមូលលុយម្តង ប្រាក់នេះយកជួយមិត្តរួមថ្នាក់ដែលមានស្ថានភាពលំបាក។ រៀងរាល់ខែ សាខាសម្ព័ន្ធយុវជនសាលានឹងឧបត្ថម្ភសិស្សចំនួន១៣រូប ដែលមានស្ថានភាពលំបាក ក្នុងនោះ ប្អូនម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភចំនួន២០០ពាន់ដុង។ប្រាក់នៅសល់រាល់ខែ សាខាសម្ព័ន្ធយុវជនថ្នាក់ទុកចំណាយឲ្យការទិញអំណោយ មានដូច៖ សៀវភៅពុម្ពសៀវភៅសរសេរ ប៊ិច សម្ពៀត សម្លៀកបំពាក់។ល។ សម្រាប់ឧបត្ថម្ភសិស្សក្រីក្រដែលមានស្ថានភាពលំបាកដទៃទៀត “។
យុវសិស្សសើុងមិញថែម សិស្សថ្នាក់ទី១២Cនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ឲ្យដឹង៖“គ្រួសារប្អូនឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ឪពុកម្តាយទៅធ្វើការឈ្នួល ចំណូលមិនទៀងទាត់ ម៉្លោះហើយជីវភាពជួបការលំបាកច្រើន។ កាលពីខែឧសភា ឆ្នាំ២០១៧កន្លង ប្អូនកើតមានអាការរោគខ្សោយតម្រងនោម ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប៊ិញយ៉ឹង ក្រុងហូជីមិញ។ដោយឃើញស្ថានភាពប្អូនជួបលំបាក គ្រូបង្រៀននិងមិត្តភក្តិក្នុងសាលារៃអង្គាសប្រាក់ ឧបត្ថម្ភប្អូនបានចំនួន៩,៦លានដុង។ ប្អូនរំភើបចិត្តយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដែលគ្រូបង្រៀននិងមិត្តរួមថ្នាក់ផ្តល់ជូន ដើម្បីសម្តែងនូវការដឹងគុណប្អូននឹងខិតខំរៀនសូត្រឲ្យបានល្អ ដោយមិនធ្វើឲ្យអ្នកទាំងឡាយខកបំណងឡើយ”។
ជាមួយនឹងរបៀបធ្វើបែបសាមញ្ញដូច្នេះ រយៈកាលជាង៥ឆ្នាំកន្លង សាខាសម្ព័ន្ធយុវជននៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ រក្សាប្រកបដោយប្រសិទ្ធភាពនូវទម្រង់រូបភាពប្រិតសំចៃប្រាក់អាហារពេលព្រឹក។ ជារៀងរាល់ខែ សាខាសម្ព័ន្ធយុវជននានាប្រិតសំចៃប្រាក់ឧបត្ថម្ភដល់សិស្សក្រីក្រជាង១៣នាក់ដែលមានស្ថានភាពលំបាក។ មធ្យមភាគជារៀងរាល់ឆ្នាំសាខាសម្ព័ន្ធយុវជនសាលាប្រិតសំចៃប្រាក់បានពី១០ដល់២០លានដុង ឧបត្ថម្ភដល់សិស្សក្រីក្រជម្នះលំបាកជាង១២០នាក់។ យុវតីសិស្សគីមភឿងឡិញ ជាសិស្សសកម្មម្នាក់ក្នុងថ្នាក់ទី១២Cនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ឲ្យដឹង៖“រៀងរាល់សប្តាហ៍ ប្អូនប្រិតសំចៃប្រាក់ពី១០ពាន់- ២០ពាន់ដុង ដើម្បីរួមវិភាគទានមូលនិធិសាខាសម្ព័ន្ធថ្នាក់។ ប្រាក់ប្រិតសំចៃ ថ្វីត្បិតមិនច្រើនក៏ដោយ ប៉ុន្តែគឺជាប្រភពលើកទឹកចិត្តជួយសិស្សក្រីក្រ ជម្នះលំបាកស្ងប់ចិត្តក្នុងការសិក្សា”។
សើុងម៉ាល័យ-មុនី