តាមសេចក្តីណែនាំលេខ១២០៧ របស់ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន ស្តីពីការអនុវត្តបទបញ្ជាលេខ៥៧២របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម”ស្តីពីកងទ័ពអនុវត្តការងារជនជាតិក្នុងស្ថានភាពថ្មី” គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនកៀងយ៉ាង សហការជាមួយនឹងគណៈជនជាតិខេត្ត កសាងកម្មវិធីផែនការសហការសកម្មភាពចលនាជនរួមជាតិ រួមចំណែកចូលរួមការពារអធិបតេយ្យ សន្តិសុខព្រំដែនប្រទេសជាតិ។
កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង សហការចលនាប្រជាជននៅតំបន់
ព្រំដែនអនុវត្តច្បាប់តាមតំបន់ជាប់ព្រំប្រទល់។
ចាប់ពីបានទទួលយកផ្សព្វផ្សាយបទបញ្ជារបស់គណៈកម្មាធិការបក្ស យោធាមជ្ឈិមនិងសេចក្តីណែនាំរបស់ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនកៀងយ៉ាងឧស្សាហ៍ចាត់តាំងបញ្រ្ជាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់គោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ ម្ចាស់ការខ្នះខ្នែងសហការជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគចលនាជនរួមជាតិ មិនបង្អង់ក្នុងការខិតខំ ជម្រុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនការការពារប្រទេស-សន្តិសុខ។ កសាងមូលដ្ឋានភូមិភាគរឹងមាំ ដំបូងបង្អស់គឺត្រូវរឹងមាំខាងនយោបាយសន្តិសុខភូមិស្រុកបានធានាខ្ជាប់ខ្ជួន។ ដោយទង្វើជាក់ស្តែងជាច្រើនចំពោះអង្គភាពដែលឈរជើងនៅលើភូមិសាស្រ្តទូទាំងខេត្ត ពិសេសគឺតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន កោះសមុទ្ររួមចំណែកលើកកម្ពស់ការយល់ដឹងជូនជនរួមជាតិពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ សិទ្ធិនិងភារកិច្ចពលរដ្ឋ។ ខ្នះខ្នែងចូលរួមពង្រឹង លើកកម្ពស់គុណភាពសកម្មភាពនៃប្រព័ន្ធនយោបាយយកចិត្តទុកដាក់កសាងអង្គការមូលដ្ឋានបក្ស ពង្រីកបក្ខជនរួមចំណែកលុបបំបាត់ស្ថានភាពភូមិដែលមិនទាន់មានបក្ខជន។ជួយឲ្យជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ កែប្រែប្រព័ន្ធគមនាគមន៍ សុខាភិបាលវប្បធម៌នៅមូលដ្ឋាន កសាងពង្រឹងប្រព័ន្ធសាលាអន្តេវាសិកជាជំហានៗអនុវត្តទិសដៅឧត្តានកម្មអប់រំបឋមសិក្សា លុបបំបាត់អនក្ខរកម្ម លើកកម្ពស់ប្រជាបញ្ញា អភិរក្ស និងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីបណ្តាជនជាតិ។
គណៈជនជាតិនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សហការរៀបចំហ្វឹកហាត់ចំនួន១២ថ្នាក់ជូនកម្មាភិបាលចលនាមហាជន កម្មាភិបាលរបស់កងទ័ពការពារព្រំដែនត្រូវបានបញ្ជូនទៅបំពេញការងារនៅតាមឃុំជាប់ព្រំដែននូវចំណេះដឹងចាំបាច់ពីច្បាប់គ្រប់គ្រងរដ្ឋ ពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងពីការងារចលនាជនរួមជាតិជាបណ្តាជនជាតិ។ បច្ចុប្បន្ន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាងបាននិងកំពុងកសាងគម្រោង” បណ្តុះបណ្តាលភាសា អក្សរខ្មែរជូនកម្មាភិបាលដែលកំពុងបំពេញការងារជនជាតិនៅតាមអង្គភាពឃុំព្រំដែន កោះសមុទ្រ” ដើម្បីបង្កភាពងាយស្រួលក្នុងការងារផ្សព្វផ្សាយចលនាជនរួមជាតិអនុវត្ត៣រួម “ហូបរួម រស់នៅរួម និងនិយាយភាសាជនជាតិរួម”៕
ឡេស៊ាង-សុផល