ក្រុងកឹងធើ បាននិងកំពុងកសាងផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។ ដើម្បីពង្រីកឧត្តមភាពនេះ ក្រុងបានផ្សព្វផ្សាយវិធានការបង្កើនគុណភាពផលិតផលទេសចរណ៍ ដើម្បីបង្កើតផ្លាកពាណិជ្ជកម្មទេសចរណ៍កឹងធើ ជាមជ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង។
ឧទ្ទេសនាមផលិតផលទេសចរណ៍កឹងធើនៅទិវាវប្បធម៌-កីឡានិងទេសចរណ៍ខ្មែរណាមបូ។
តាមមន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ក្រុងកឹងធើ ប៉ុន្មានខែដើម ឆ្នាំ២០១៧ មានភ្ញៀវទេសចរមកកឹងធើជាង ៤,៥លានលើកនាក់ កើន៣៨%បើប្រៀបនឹងឆ្នាំ២០១៦។ ប្រាក់ចំណូលរួមពីផ្នែកទេសចរណ៍ក្រុង សម្រេចជាង១.៣០០ពាន់លានដុង កើន១៥%បើប្រៀបនឹងឆ្នាំកន្លង។ ដើម្បីបង្កើនគុណភាពនិងធ្វើឲ្យសម្បូរបែបផលិតផលទេសចរណ៍ផ្នែកវប្បធម៌-កីឡានិងទេសចរណ៍បានសហការជាមួយនឹងខណ្ឌ ស្រុក នានា ត្រួតពិនិត្យនិងកំណត់នូវផលិតផលពិសេសៗ ក៏ដូចជារៀបចំកម្មវិធីតាមលំដាប់លំដោយ ដូចជា៖ ទិវាទេសចរណ៍ចម្ការឈើហូបផ្លែតឹងឡុក ទិវាទេសចរណ៍វប្បធម៌ផ្សារអណ្ដែតកៃរុាំង ទិវាទេសចរណ៍-រាត្រីបណ្ដែត ប្រទីបនិញកេវ ទិវាអេកូទេសចរណ៍ផុងដៀង។ល។ ព្រមជាមួយនោះ ដំណើរការផ្សព្វផ្សាយនិងចងសម្ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍; យកចិត្តទុកដាក់ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សបម្រើសេវាទេសចរណ៍។ “ក្នុងពេលខាងមុខ ដើម្បីផ្ដល់លក្ខណសម្បត្តិបន្ថែមពីការផ្លាស់ប្តូរភាពទម្លុះទម្លាយ បង្កើនការប្រណាំងប្រជែងផលិតផលទេសចរណ៍ រៀបចំឲ្យមានបែបផែនត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ក្នុងសកម្មភាពស្នាក់នៅ ទេសចរណ៍កំសាន្ត សកម្មភាពនៅតាមទីតាំង ចម្ការទេសចរណ៍។ យោងលើមូលដ្ឋានកំណត់ច្បាស់នូវឧត្តមភាព ភូមិភាគនីមួយៗបានអំពាវនាវការវិនិយោគទុនសម្រាប់ប្រភេទទេសចរណ៍សន្និបាត ព្រែក ទន្លេ សហគមន៍ អេកូទេសចរណ៍ វប្បធម៌-ប្រវត្តិសាស្រ្ត” - នាយកមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ក្រុងកឹងធើ ឲ្យដឹងដូច្នេះ។
ថ្មីៗនេះ ក្នុងអង្គសន្និបាតបង្កើនវិធានការ អភិវឌ្ឍន៍ទេសចរណ៍ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ឡេ វុាំងតឹម ចង្អុលការ៖ ភូមិភាគនានា គប្បីរៀបចំព្រឹត្តិការណ៍ ពិធីជួបជុំប្រចាំឆ្នាំឲ្យក្លាយទៅជាផលិតផលពិសេស គុណភាព។ គប្បីយកចិត្តទុកដាក់វិនិយោគទុនដល់ផលិតផលថ្មី ប្លែកៗ; គួបផ្សំទាញយកផលបានល្អនូវប្រភពកសិកផលស្អាត ដើម្បីនាំចូលបម្រើវិស័យទេសចរណ៍។ ដើម្បីពង្រីកឧត្តមភាព ទេសចរណ៍ខាងផ្លូវទឹក ក្រុងនឹងចង្អុលការប្រមូលផ្តុំការងារគ្រប់គ្រងរដ្ឋខាងទេសចរណ៍ នៅកន្លែងសំខាន់ៗមួយចំនួន៖ ផ្សារអណ្ដែត កៃរុាំង បេននិញកេវ កោងសុើង កោះតឹងឡុក។ល។ ក្រុងកំពុងកសាងគោលនយោបាយអភិវឌ្ឍទេសចរណ៍; អនុញ្ញាតឲ្យកសាង ស្ពានបម្រើទេសចរណ៍នៅកោងសុើង កោះតឹងឡុក ដោយប្រភពទុនសង្គមូបនីយកម្ម; បន្តការអនុវត្តល្អនូវគម្រោងអភិរក្សនិងអភិវឌ្ឍផ្សារអណ្ដែតកៃរុាំង; បង្កើនការផ្សព្វផ្សាយ ទាក់ទាញវិនិយោគទុនសម្រាប់គម្រោងទេសចរណ៍នានា។ យកចិត្តទុកដាក់អភិរក្ស ពង្រីកកេរដំណែលប្រវត្តិសាស្រ្ត–វប្បធម៌ប្រវេណី សម្បូរបែបខាងសិល្បៈជនជាតិនិងស្ថាបត្យកម្មវប្បធម៌កិញ ខ្មែរ ចិន ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស៕
ថាញ់ផុង-វិមាន