ខណៈពេលដែលផ្លូវជាតិតភ្ជាប់កឹងធើ - ហូវយ៉ាង- កៀងយ៉ាង បានកសាងសម្រេចរួចរាល់ ហូវយ៉ាងក្លាយជា កន្លែងទេសចរជីវស្ថានទាក់ទាញអារម្មណ៍ សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ ស្វែងយល់អំពីធម្មជាតិ។
មណ្ឌលក្រុងថ្មីនៅវីថាញ់។
មកកាន់ខេត្តហូវយ៉ាង ក្រៅពីមណ្ឌលទេសចរណ៍លុងង៉ុកហ្វាំង អមដោយភោគផលពិសេសៗនៅភូមិភាគខាងលិចឬមណ្ឌលទេសចរណ៍ព្រៃស្មាច់វីធ្វី មានអាកាសធាតុបរិសុទ្ធ ភ្ញៀវទេសចរថែមទាំងបានភ្លក់រសជាតិផលិតផលពិសេស មានដូចត្រីស្លាតប្រឡាក់គល់ស្លឹកគ្រៃម្ទេសឆ្ងាញ់ល្បីឈ្មោះ ញាំុក្រូចឃ្វិចឡុងទ្រី ក្រូចថ្លុងណាំរ៉យភូហ៊ឺវ ឬម្នាស់វិញវៀងនៅឡុងម៉ីជាដើម។ ជាពិសេសនៅខេត្តហូវយ៉ាង មានកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិជាច្រើន ដូចជា ៖មណ្ឌលកេរដំណែលគណៈកម្មាធិការបក្សខេត្តហូវយ៉ាង (ឃុំភូហ៊ឺវ); មណ្ឌលកេរដំណែលកូដកម្មណាមគី (ឃុំភូហ៊ឺវA ស្រុកចូវថាញ់ ) ទីស្នាក់ការសហព័ន្ធផ្អាកសង្រ្គាមណាមបូ និងតំបន់មូលដ្ឋានគណៈកម្មាធិការបក្សខេត្តកឹងធើ (ឃុំភឿងប៊ិញ ស្រុកភុងហ៊ីប); កេរដំណែលយុទ្ធជ័យតឹមវូ (ឃុំថាញស្វឹង ស្រុកចូវថាញ់ A; ទីសក្ការបូជាអ៊ំហូ (ឃុំលឿងតឹម ស្រុកឡុងម៉ី) ; កេរដំណែលយុទ្ធជ័យ៧៥កងវរសេនាតូចអាយ៉ង (ឃុំវិញវៀង ស្រុកឡុងម៉ី)។ល។ ជាកន្លែងដែលសាលាចំណេះទូទៅនានា រៀបចំកម្មវិធីវិលមកកាន់ ប្រភពដើមធ្វើការសិក្សាស្វែងយល់ ដើម្បីជំនួយដល់ការបង្រៀនវិញ្ញាសាប្រវត្តិសាស្រ្តកាន់តែមានភាពរស់រវើក។
ប៉ុន្មានឆ្នាំជិតៗនេះ ក្រុងវីថាញ់របស់ខេត្តហូវយ៉ាងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្រៅពីស្ពានតភ្ជាប់ខេត្តហូវយ៉ាងនិងខេត្តកៀងយ៉ាង របាំងការពារច្រាំងប្រឡាយសា-ណសម្រេចរួចរាល់ ញាំុងឲ្យក្រុងវីថាញ់មានភាពស្រស់ស្អាតនិងស្រឡះស្រឡំថែមទៀត។ ក្រៅពីនោះ មណ្ឌលក្រុងថ្មីជាប់ដងប្រឡាយណាងម៉ាវ ឆ្ពោះទៅកាន់ប្រឡាយសា-ណ របស់សម្ព័ន្ធក្រុមហ៊ុនVingroup ទើបកសាងសម្រេចរួចរាល់ ញាំុងឲ្យមណ្ឌលផ្សារចាស់កាលពីមុននេះកាន់តែមានសោភណភាពថែមទៀត។ នៅក្រុងវីថាញ់ម្ហូបអាហារមានតម្លៃសមល្មមបើប្រៀបជាមួយនឹងតម្លៃទីផ្សាររួម ម្ល៉ោះហើយពេលមកលេងកម្សាន្ត ភ្ញៀវទេសចរនឹងមិនសូវបង់សោហ៊ុយប៉ុន្មានឡើយ។ មានហាងកាហ្វេមួយចំនួននៅជុំវិញក្រុងវីថាញ់ នៅតែរក្សាតម្លៃលក់ចាប់ពី៥.០០០ដល់៦.០០០ដុង/កែវ។ សូម្បីតែហាងបាយមួយគ្មានឈ្មោះនៅតាមដងផ្លូវខាងមុខផ្សារ ក៏លក់បាយឆ្អឹងជំនីជ្រូកអាំងក្នុងតម្លៃ២០.០០០ដុង/ទាប។ ជាទីក្រុងថ្មីមួយ ម្ល៉ោះហើយ ក្រុងវីថាញ់កំពុងមានការរីកចម្រើន អមដោយហាងកាហ្វេ បង្អែមមានរបៀបរៀបរយបង្គួរ ទន្ទឹមជាមួយនឹងហាងកាហ្វេ ជ្រះស្អាតសម្រាប់អ្នកដែលចូលចិត្តពិសាកាហ្វេ។ ចំពោះអ្នកមានប្រាក់ចំណូលខ្ពស់ អាចជ្រើសចូលទៅកាន់ហាងកាហ្វេ Higland ខាងក្នុងផ្សារទំនើប Vicom Plaza ដើម្បីភ្លក់រសជាតិកាហ្វេនិងបង្អែម ហើយត្រូវបានបុគ្គលិកហាងបម្រើដោយអស់ពីចិត្តទៀតផង។ ប្រសិនបើគ្មានឱកាសទៅទេសចរណ៍ឆ្ងាយ ខណៈពេលមកកាន់ខេត្តហូវយ៉ាង គ្រាន់តែចំណាយពេល១ថ្ងៃ១យប់ប៉ុណ្ណោះ ភ្ញៀវទេសចរនឹងមានដំណើរកម្សាន្តប្រកបដោយភាពរីករាយផងដែរ៕
ហាថាញ់ - សេរី