ជំងឺគ្រុនឈាមកំពុងកើតឡើងយ៉ាងស្មុគស្មាញលើភូមិសាស្រ្តស្រុកឡុងភូ ខេត្តសុកត្រាំង ម៉្លោះហើយការ បង្ការរោគរាលដាល ត្រូវបានផ្នែកសុខាភិបាលស្រុកផ្សព្វផ្សាយយ៉ាងសកម្ម។
វេជ្ជបណ្ឌិត ដំណាក់សុខាភិបាលតឹងហឹង ស្រុកឡុងភូ ពិគ្រោះជូនប្រជាជនអំពីរបៀប
បង្ការជំងឺឆ្លងរាលដាល។
តាមមជ្ឈមណ្ឌលសុខាភិបាលស្រុកឡុងភូ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ លើភូមិសាស្រ្តស្រុកឡុងភូមានអ្នកកើតជំងឺគ្រុនឈាម៦០ករណី កើន៤២ករណីបើប្រៀបនឹងឆ្នាំកន្លង។ សម្បុករោគកកើតចំនួន៦ករណី កើនឡើង៤ករណីបើប្រៀបនឹងឆ្នាំ២០១៦។ វេជ្ជបណ្ឌិតឌិញកុងតឹម នាយករងនៃមជ្ឈមណ្ឌល សុខាភិបាលស្រុកឡុងភូ ឲ្យដឹង៖ “អាស្រ័យអាកាសធាតុក្ដៅ ភ្លៀង មិនទៀងទាត់ ពិសេសឈានចូលរដូវភ្លៀង មាមីងតម្កល់ទឹកភ្លៀងក្នុងពាងសម្រាប់ប្រើប្រាស់ ជាហេតុបង្កលក្ខណៈងាយស្រួលឲ្យមូសកើត។ ជាង២សប្ដាហ៍មកនេះ ចំនួនករណីកើតជំងឺគ្រុនឈាមលើភូមិសាស្រ្តមាននិន្នាការកើនឡើងនិងប្រព្រឹត្តឡើងយ៉ាងស្មុគស្មាញ។ ចំពោះមុខស្ថានភាពនេះ មជ្ឈមណ្ឌលកំពុងបង្កើនការផ្សព្វផ្សាយចលនាប្រជាជនត្រូវមានស្មារតីបង្ការរោគឆ្លងរាលដាលដោយខ្លួនឯង។ ទន្ទឹមនឹងនោះ ចង្អុលការដល់ដំណាក់សុខាភិបាលបើកទូលាយយុទ្ធនាការកម្ចាត់ដង្កូវទឹក កន្លែងដែលកើតសម្បុករោគឆ្លងដោយអនុវត្តការបាញ់សារធាតុគីមី កាត់បន្ថយជំងឺឆ្លងរាលដាល។
មជ្ឈមណ្ឌលសុខាភិបាលស្រុកឡុងភូ បានបើកយុទ្ធនាការកម្ចាត់ដង្កូវទឹក ជាច្រើនលើកនៅឃុំ ទីប្រជុំជនទាំង១០០% ដែលមានចំនួន ករណីកើតជំងឺច្រើន ដំណើរការបាញ់សារធាតុគីមីជាទូទៅនៅឃុំឡុងភូ វិនិច្ឆ័យរោគឆ្លងរាលដាលដោយទ្រង់ទ្រាយធំនៅភូមិតឹងក្វីA ឃុំតឹងហឹង ជូនប្រជាជនជាង៧០០គ្រួសារ។ ឆ្លងតាមរយៈនោះ ស្រុកបង្កើនការផ្សព្វផ្សាយ ចលនាប្រជាជនម្ចាស់ការបង្ការជំងឺនិងសហ ការរួមជាមួយនឹងបុគ្គលិកសុខាភិបាលភូមិភាគព្រួតដៃកម្ចាត់ដង្កូវទឹក រក្សាអនាម័យបរិស្ថានជ្រះស្អាតឲ្យកូនដេកក្នុងមុង។ល។ បងគឹមហ្វាងអាញ់ នៅភូមិតឹងក្វី ឃុំតឹងហឹង ស្រុកឡុងភូ ឲ្យដឹង៖ “កូនខ្ញុំទើបចេញពីពេទ្យមក ដោយសារកើតជំងឺគ្រុនឈាម។ បុគ្គលិកសុខាភិបាល បានចុះមកដល់ផ្ទះបាញ់សារធាតុគីមីកម្ចាត់ដង្កូវទឹក។ ចំណែករូបខ្ញុំធ្វើអនាម័យជុំវិញផ្ទះឲ្យស្អាតបាត ពាងដម្កល់ទឹកលែងត្រី៧ពណ៌ ដើម្បីកម្ចាត់ដង្កូវទឹក អុជធូបមូសឲ្យកូនដេកក្នុងមុងជាដើម។ ក្នុងគ្រួសារមានអ្នកកើតជំងឺគ្រុនឈាមគឺលំបាកណាស់ ហេតុនោះខ្ញុំខ្លាចហើយ”។
វេជ្ជបណ្ឌិតឌិញកុងតឹម នាយករងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកឡុងភូ ឲ្យដឹងបន្ថែម៖ “ជំងឺគ្រុនឈាមគ្មានថ្នាំព្យាបាលដោយឡែក មានតែបង្ការកុំឲ្យជំងឺឆ្លងរាលដាលបាន ម៉្លោះហើយមាមីងគប្បីម្ចាស់ការកម្ចាត់ដង្កូវទឹក អនាម័យជុំវិញផ្ទះឲ្យស្អាតបាត។ ខណៈពេលក្នុងគ្រួសារមានអ្នកកើតរោគសញ្ញាគ្រុនអូសបន្លាយ គប្បីនាំទៅដំណាក់សុខាភិបាលជិតបំផុតជាបន្ទាន់ ដើម្បីពិនិត្យនិងព្យាបាលឲ្យបានទាន់ពេល”៕
យ្វីអាញ់-វិមាន